អភិវឌ្ឍសេដ្ឋកិច្ច​ពីការ​ដាំឪឡឹក​លក់រដូវបុណ្យតេត

HỒNG TƠ 09:03, 24/01/2025

រាល់រដូវបុណ្យតេត ឪឡឹកជាផ្លែឈើតែងបានមាមីងនិយមចូលចិត្ត ក្តាប់បានតម្រូវការទីផ្សារនេះ មានកសិករជាច្រើននៅលើភូមិដ្ឋានឃុំធ្វឹងហ៊ឹង ស្រុកមីទូ(សុកត្រាំង) បានជ្រើស​ដំណាំឪឡឹកដើម្បីមាន​ប្រាក់ចំណូល អភិវឌ្ឍសេដ្ឋកិច្ច ពិសេសគឺដាំសម្រាប់លក់រដូវបុណ្យតេត។

ពូឡឹមថាញ់ហ៊ុង នោភូមិតាអង់បេ ឃុំធ្វឹងហ៊ឹង ស្រុកមីទូពង្រីកសេដ្ឋកិច្ចអាស្រ័យការដាំឪឡឹក។
ពូឡឹមថាញ់ហ៊ុង នោភូមិតាអង់បេ ឃុំធ្វឹងហ៊ឹង ស្រុកមីទូពង្រីកសេដ្ឋកិច្ចពី​ការដាំឪឡឹក។

ពូឡឹម​ថា​ញ់ហ៊ុង នៅ​ភូមិ​តា​អង់​បេ ឃុំ​ធ្វឹង​ហ៊ឹង​ ស្រុក​មី​ទូ​ជា​គ្រួ​សារ​មាន​បទ​ពិសោធន៍​ច្រើន​ឆ្នាំ​ក្នុង​ការ​ដាំ​ឪ​ឡឹក​សម្រាប់​​​លក់​ក្នុង​រដូវ​បុណ្យ​តេត។ តេតឆ្នាំ​នេះ​ គ្រួ​សារ​ពូ​ហ៊ុង​ដាំ​ឪ​ឡឹក​៤,៥​កុង​ ដោយ​អា​កាស​ធាតុអំ​ណោយ​ផល​ម្ល៉ោះ​ហើយ​ឪ​ឡឹក​លូត​លាស់​ល្អ​។ សព្វ​ថ្ងៃ​តម្លៃ​ឪ​ឡឹក​សម្រាប់​ដាក់​​សែន​លើ​ទី​ផ្សារ​មាន​ភាព​លំ​នឹង​ពី​៩.០០០-១២.០០០ដុង/គ.ក ក្រោយ​ពី​ផាត់​ទាត់​រួច​រាល់​ពូ​រក​បាន​ពី​ប្រាក់​ចំ​ណូល​ប្រ​ហែល​១០​លាន​ដុង/កុង​។ ពូ​ហ៊ុង​រីក​រាយ​ឱ្យ​ដឹង​៖ គ្រួ​សារ​ខ្ញុំ​ដាំ​ឪ​ឡឹក​បាន​៥ឆ្នាំ​ហើយ​ ក្នុង​មួយ​ឆ្នាំ​ដាំ​បាន​ពី​៤-៥រដូវ​ ពិសេស​គឺ​រដូវ​តេត​ទី​ផ្សារ​តម្រូវ​ការ​ច្រើន​ បំ​ផុត​គឺ​ឪ​ឡឹក​សម្រាប់​ដាក់​សែន​ដូច្នេះ​រដូវ​នេះ​ខ្ញុំ​តែង​ម្ចាស់​ការ​ចុះ​ពូជ​ឪ​ឡឹក ថែទាំ​បាន​ម៉ត់​ចត់​ដើម្បី​មាន​ផ្លែ​ធំ​មូល​​ល្អ​និង​ស្អាត​ប្រ​មូល​ផល​ចំ​ពេល​បុណ្យ​តេត​អាច​នឹង​លក់​បាន​ថ្លៃ​។

ក្នុង​ច្រើន​ឆ្នាំ្ន​កន្លង​ អា​ស្រ័យ​អនុ​វត្ត​បង្វែរ​រចនា​សម្ព័ន្ធ​ដាំ​ដុះ​ តាំង​ពី​ការ​​ធ្វើ​ស្រែ​ដី​ទួល​គ្មាន​ប្រ​សិ​ទ្ធ​ភាព​ ពូ​ហ៊ុង​បាន​បង្វែរ​មក​ដាំ​ឪ​ឡឹក​ជា​ដំ​ណាំ​សម​ស្រប​ជា​មួយ​នឹង​ដី​ធ្លី​ អា​កាស​ធាតុ​ផង​និង​តែង​នាំ​មក​នូវ​ទិន្ន​ផល​ខ្ពស់​ផង​។ អា​ស្រ័យ​ហេតុ​នោះ​ ជីវ​ភាព​គ្រួ​សារ​ពូ​ពី​មួយ​ថ្ងៃ​កាន់​តែ​រីក​ចម្រើន​ សង់​បាន​ផ្ទះ​ស្អាត​បាត​ ឈាន​ឡើង​ធ្វើ​មាន​។

បងស៊ើងតឹង នៅភូមិតាអង់អា១ ឃុំធ្វឹងហ៊ឹង ស្រុកមីទូកំពុងថែទាំចំការឪឡឹករបស់គ្រួសារ។
បងស៊ើងតឹង នៅភូមិតាអង់អា១ ឃុំធ្វឹងហ៊ឹង ស្រុកមីទូកំពុងថែទាំចំការឪឡឹករបស់គ្រួសារ។

ក៏​ដូច​ពូ​ហ៊ុង​ដែរ​ បង​ស៊ើង​តឹង​ នៅ​ភូមិ​តា​អង់​អា​១ ឃុំ​ធ្វឹង​ហ៊ឹង​ ស្រុក​មីទូក៏​ពង្រីក​សេដ្ឋ​កិច្ច​ពីការ​ដាំ​ឪ​ឡឹក​សម្រាប់ដាក់​សែន​ដែរ​ ឆ្នាំ​នេះ​បង​ដាំ​បាន​ចំ​នួន​៤កុង​។ តាម​បង​តឹង​ដាំ​ឪ​ឡឹក​ត្រូវ​តែ​ថែ​ទាំ​ឱ្យ​បាន​ម៉ត់ចត់​ តាំង​ពីការ​ព្រាច​ជី បាញ់​ថ្នាំ​គឺ​ត្រូវ​តាម​ការ​កំ​ណត់​ ពិសេស​ គឺ​ចំ​ពោះ​ឪ​ឡឹក​សម្រាប់​ដាក់សែន​ ពេល​ឪ​ឡឹក​ចេញ​ផ្លែ​ត្រូវ​តែដើរ​កាត់​ដៃ​ឪ​ឡឹក​ចេញ​ខ្លះ​និង​ដើរ​តម្រង់​ផ្លែ​ឱ្យ​ឈរ​ត្រង់​ដើម្បី​ផ្លែ​ឪ​ឡឹកធំមូល​​ល្អ​និង​ស្អាត​និង​ពេល​ប្រ​មូល​ផល​ឈ្មួញ​នឹង​ចូល​ចិត្ត​-បង​តឹង​បាន​ឱ្យ​ដឹង​ដូច្នេះ​។

ពី​ការ​ដាំ​ឪ​ឡឹកជុំ​ឆ្នាំ​ ឪឡឹក​ដោយ​មាន​តម្លៃ​ពី៩.០០០-១២.០០០/គ.ក ក្រោយ​ពីផាត់​ទាត់​រួច​រាល់​បង​តឹង​រកបាន​ប្រាក់​ចំ​ណូល​ពី​២០-៣០លាន​ដុង/រដូវ​  សព្វថ្ងៃ​ជា​ប្រ​ភព​ចំ​ណូល​ចម្បង​របស់​គ្រួ​សារ​បង​។

បង​លី​ថាញ់​ហ៊ុង-ប្រ​ធាន​សមា​គម​កសិករ​ឃុំ​ធ្វឹង​ហ៊ឹង​បាន​ឱ្យ​ដឹង​៖ ឱ្យ​តែ​ដល់​រដូវ​តេត មា​មីង​កសិករ​ក្នុង​ឃុំ​ធ្វឹង​ហ៊ឹង​តែង​ម​មា​ញឹក​ដាំ​បន្លែ​បង្ការ​ដូច​ ឪ​ឡឹក ស្ពៃ​ក្តោប​ ស្ពៃ​ផ្កា​ ខ្ទឹម​ស្លឹក​។ល។ ដើម្បី​លក់​ក្នុង​រដូវ​តេត។ អា​ស្រ័យ​បង្វែរ​រចនា​សម្ព័ន្ធ​ផលិត​កសិកម្ម​  តាម​ទិស​ពង្រីក​សក្តានុ​ភាព​នៃ​តំ​បន់​នី​មួយ​ៗ​  អនុ​វត្ត​វិទ្យា​សាស្រ្ត​បច្ចេក​ទេស ​ចូល​ក្នុង​ការ​ផលិត​ដែល  ​កសិករ​នៅលើភូមិ​ដ្ឋាន​ឃុំ​ដាំបន្លែ​សម្រេច​ប្រសិ​ទ្ធភាព​ខ្ពស់​។   ឆ្នាំ​នេះ​អា​កាស​ធាតុ​អំ​ណោយ​ផល ​តម្លៃ​លំ​នឹង​ បុណ្យ​តេតឆ្នាំ​នេះ​ប្រ​ជា​ជន​ទទួល​បាន​ផល​គ្រាន់​បើ​ បង្កើន​ប្រាក់​ចំ​ណូល​មាន​ឱ​កាស​ទទួល​បុណ្យ​តេត​ប្រ​កប​ដោយ​សុ​ភមង្គល​ សុខ​ដុម​រមនា។

អា​ស្រ័យ​បង្វែរ​រចនា​សម្ព័ន្ធ​ដាំ​ដុះ​ ចិញ្ចឹម​សត្វ​ មាន​ទម្រង់​ដាំ​ដំណាំជា​ច្រើន​ ពិសេស​ទម្រង់​ដាំ​ឪ​ឡឹក​សម្រាប់​លក់​បុណ្យ​​តេត​បាន​នាំ​មក​នូវ​ប្រ​ភព​ចំ​ណូល​លំ​នឹង​ដល់​មា​មីង​កសិករ​លើ​ភូមិ​ដ្ឋាន​ឃុំ​។ ទន្ទឹម​នោះ​​ប្រ​ជា​ជន​បង្វែរ​មក​ដាំ​បណ្តា​ប្រ​ភេទ​ដំណាំ​ពី​មួយ​ថ្ងៃ​កាន់​តែ​ច្រើន​រួម​ចំ​ណែក​បង្ក​ភាព​ប្រៀប​ខ្លាំង​ក្នុង​ការ​ផលិត​កសិកម្ម​របស់​ភូមិ​ភាគ​៕

ហុង​ទើ-សុផល