ជំនួយសមាជិកកសិករខ្មែរពង្រីកសេដ្ឋកិច្ច

05:45, 17/01/2025

រយៈពេលកន្លង សមាគមកសិករឃុំវៀងប៊ិញ ស្រុកត្រឹងដេ (សុកត្រាំង) តែងសកម្មចលនាប្រឡងប្រណាំងជម្រុញការផលិត​ បង្កលក្ខណៈឱ្យសមាជិកទទួលប្រភពទុនបុលអាទិភាពពីធនាគារគោលនយោបាយ។ តាមនោះ ជួយឱ្យសមាជិកជាច្រើនលើកកម្ពស់ប្រាក់ចំណូលឈានឡើងចាកផុតក្រ។

គ្រួសារបងស្រីត្រឹងធីសាវែន សមាជិកកសិករឃុំវៀងប៊ិញឈានឡើងលំនឹងជីវភាពអាស្រ័យប្រភពទុនបុលពីធនាគារគោលនយោបាយសង្គម។
គ្រួសារបងស្រីត្រឹងធីសាវែន សមាជិកកសិករឃុំវៀងប៊ិញឈានឡើងលំនឹងជីវភាពអាស្រ័យប្រភពទុនបុលពីធនាគារគោលនយោបាយសង្គម។

តាម​សមមិត្ត​ឡឹម​ផល្លា-​អនុ​ប្រ​ធាន​សមា​គម​កសិករ​ឃុំ​វៀង​ប៊ិញ​ឱ្យ​ដឹង​ មក​ដល់​សព្វ​ថ្ងៃ​ សមាគម​ឃុំ​គ្រប់​គ្រង​ក្រុម​ប្រិត​សំ​ចៃ​ចំ​នួន​៨ ដោយ​មានប្រជាជន​បុល​ចំ​នួន​៤០៧​គ្រួ​សារ​ សរុប​ថវិកា​ជាង​១២​ពាន់​លាន​ដុង ទន្ទឹម​នឹង​នោះ​ សហការ​ជា​មួយ​មជ្ឈ​មណ្ឌល​បង្រៀន​របរ​ស្រុក​បើក​៦​ថ្នាក់​ ក្នុង​នោះ​ មាន​២ថ្នាក់​ដាំ​ស្រូវ​គុណ​ភាព​ខ្ពស់២ថ្នាក់​ត្បាញ​កន្រ្តក​និង​២​ថ្នាក់​ចិញ្ចឹម​គោ​ស៊ីន។ អា​ស្រ័យ​ការ​យក​ចិត្ត​ទុក​ដាក់​បង្ក​លក្ខណៈ​គ្រប់​វិស័យ​ម៉្លោះ​ហើយ​ជីវភាព​របស់​សមា​ជិក​ជា​ជំ​ហាន​បាន​លើក​កម្ពស់​។ គំ​រូ​ដូច​បង​ទឺ​ភឿង បង​ស្រី​ត្រឹង​ធី​សា​វែន នៅ​ភូមិ​ដាវ​វៀង​ ឃុំ​វៀង​ប៊ិញ​ជា​គ្រួ​សារ​ឈាន​ឡើង​ចាក​ផុត​ក្រ​អា​ស្រ័យ​ប្រ​ភព​ទុន​អាទិ​ភាព​ពី​ធនា​គារ​គោល​នយោ​បាយ​។ សំ​ណេះ​សំ​ណាល​ជា​មួយ​យើង​ខ្ញុំ បង​ស្រី​វែន​បាន​ឱ្យ​ដឹង​៖ ឆ្នាំ​២០១៨​ខ្ញុំ​បុល​បាន​៥០​លាន​ដុង​ទិញ​គោ​១​ក្បាល​យក​មក​ចិញ្ចឹម​ ក្រោយ​រយៈ​ពេល​ចិញ្ចឹម​ដោយ​ឃើញ​ទម្រង់​មាន​ប្រ​សិទ្ធ​ភាព ម៉្លោះ​ហើយ​ពេល​គោ​កើត​កូន​ខ្ញុំ​ទុក​ចិញ្ចឹម​បន្ត​ទៀត​។ ជា​មួយ​ការ​ព្យា​យាម ស៊ូ​ទ្រាំ​លំ​បាក​រៀន​សូត្រ​របៀប​ចិញ្ចឹម​ ដូច្នេះ​ គោ​ឆាប់​ធំ​ផ្តើម​ពី​គោ​១​ក្បាល​និង​លក់​អស់​ពីរ​លើក បច្ចុប្បន្ន​ គោ​របស់​បង​នៅ​ចំ​នួន​៦​ក្បាល​។ បង​ស្រី​សា​វែន​បាន​ឱ្យ​ដឹង​៖ រាល់​ឆ្នាំ គ្រួ​សារ​ខ្ញុំ​រក​បាន​ប្រាក់​ចំ​ណូល​ចំ​នួន​៤​២លាន​ដុង​ពីការ​ចិញ្ចឹម​គោ​និង​៩០​លាន​ដុង​ពី​ការ​ធ្វើ​ការ​ឈ្នួល​របស់​ប្តី​ ដូច្នេះ​ទើប​ជីវភាព​គ្រួ​សារ​ខ្ញុំ​បាន​លំ​នឹង​ ឈាន​ឡើង​ចាក​ផុត​ក្រ។ ចំ​ណែក​គ្រួ​សារ​បង​លី​ស៊ូន នៅ​ភូមិ​ដាវ​វៀង​ ឃុំ​វៀង​ប៊ិញ ក៏​ជា​គ្រួ​សារ​ប្រើ​ទុន​ពី​ធនា​គារ​គោល​នយោ​បាយ​មាន​ប្រ​សិទ្ធ​ភាព​។ ឆ្លង​តាម​ការ​សំ​ណេះ​សំ​ណាល​បាន​ដឹង​ ឆ្នាំ​២០១៥ បាន​សមា​គម​កសិករ​ឃុំ​បង្ក​លក្ខណៈ​ឱ្យ​បុល​ទុន​ពី​ធនា​គារ​គោល​នយោ​បាយ​ចំ​នួន​៥០​លាន​ដុង បង​ទិញ​គោ​ចិញ្ចឹម​ដោយ​ឃើញ​គោ​ងាយ​ចិញ្ចឹម​ហើយ​ឆាប់​ធំ​និង​លក់​បាន​ថ្លៃ​ទៀត​ ដូច្នេះ​ គ្រួ​សារ​បង​ទុក​ចិញ្ចឹម​រហូត​មក​ដល់​សព្វ​ថ្ងៃ។ បង​ស៊ូន​បាន​ឱ្យ​ដឹង​៖ ក្នុង​មួយ​លើក ខ្ញុំ​ចិញ្ចឹម​៤​ក្បាល​និង​លក់​ដោយ​តម្លៃ​៣០​លាន​ដុង​/ក្បាល​។ ដើម្បី​រក​បាន​ប្រាក់​ចំ​ណូល​បន្ថែម​បង​ស៊ូន​ទិញ​ត្រាក់​ទ័រ​ដាក់​ធុង​ពី​ក្រោយ​សម្រាប់​ដឹក​ជញ្ជូន​កសិផល​របស់​មា​មីង​ក្នុង​ភូមិ​​​រាល់​ខែ​អាច​រក​បាន​ប្រ​ហែល​៨​លាន​ដុង។ អា​ស្រ័យ​ឧស្សាហ៍​ពល​កម្ម​ផលិត​ ប្រើ​ចាយ​ប្រិត​សំ​ចៃ​ឆ្នាំ​២០២១ គ្រួ​សារ​បង​ស៊ូន​សង់​បាន​ផ្ទះ​មួយ​ខ្នង​តម្លៃ​៣០០​លាន​ដុង។

សមមិត្ត​ឡឹម​ផល្លា-​អនុ​ប្រ​ធាន​សមា​គម​កសិករ​ឃុំ​វៀង​ប៊ិញ​ឱ្យ​ដឹង​បន្ថែម​៖

ដើម្បី​ពង្រីក​លទ្ធផល​ដែល​សម្រេច​បាន​ ពេល​ខាង​មុខ​សមា​គម​កសិករ​ឃុំ​នឹង​បន្ត​ជម្រុញ​ការ​ងារ​ផ្សព្វ​ផ្សាយ លើក​ទឹក​ចិត្ត​ស្មា​រតី​បង្កើត​អា​ជីព​។ សហការ​បណ្តា​ស្ថាប័ន​ជំ​នា​ញ​ជម្រុញ​ការ​ងារ​បង្រៀន​របរ បើក​ថ្នាក់​ហ្វឹក​ហាត់​វិទ្យ​សាស្រ្ត​បច្ចេក​ទេស​ពី​ការ​ដាំ​ដុះ​ ចិញ្ចឹម​សត្វ​ ដើម្បី​សមា​ជិក​លើក​កម្ពស់​ចំ​ណេះ​ដឹង​ ជំ​នួយ​សមា​ជិក​ក្រ ក្បែរ​ក្រ​ទទួល​បណ្តា​ប្រ​ភព​ទុន​បុល​អា​ទិភាព​ សម្រាប់​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​ បើក​ទូលាយ​ទម្រង់​មាន​ប្រ​សិទ្ធ​ភាព​ជួយ​ឱ្យ​សមា​ជិក​បង្កើន​ប្រាក់​ចំ​ណូល​លំ​នឹង​ជីវភាព​៕

ថាញ់​វ៉ាង​