នារីភូតឹងព្រួតដៃការពារបរិស្ថាន

05:50, 17/01/2025

ប៉ុន្មានឆ្នាំកន្លង សមាគមនារីឃុំភូតឹង ស្រុកចូវថាញ់ (សុកត្រាំង) មានទង្វើជាក់ស្តែង ប្រសិទ្ធភាព ការងារការពារបរិស្ថាន រក្សាបរិស្ថានស្អាត-បៃតងរួមចំណែកជាមួយរដ្ឋអំណាចភូមិភាគសម្រេចលក្ខឋានពីបរិស្ថានក្នុងកម្មវិធីទិសដៅជាតិកសាងជនបទថ្មី។

សមាជិកានារីឃុំភូតឹង ស្រុកចូវថាញ់ (សុកត្រាំង) ចូលរួមធ្វើអនាម័យតាមដងផ្លូវលើភូមិដ្ឋានឃុំ។
សមាជិកានារីឃុំភូតឹង ស្រុកចូវថាញ់ (សុកត្រាំង) ចូលរួមធ្វើអនាម័យតាមដងផ្លូវលើភូមិដ្ឋានឃុំ។

តាម​សមមិត្ត​ឡេ​ធី​គីម​ទើយ​-អនុ​ប្រ​ធាន​សមា​គម​នា​រី​ឃុំ​ភូ​តឹង​ឱ្យ​ដឹង​៖ ចាប់​ពីដើម​ឆ្នាំ សមា​គម​បាន​កសាង​តា​រាង​ចុះ​ឈ្មោះ​ចំ​ពោះ​គណៈ​កម្មា​ធិការ​បក្ស​ឃុំ​អនុ​វត្ត​បណ្តា​សកម្ម​ភាព​ជាក់​ស្តែង​ដើម្បី​ចូល​រួម​កសាង​ជន​បទ​ថ្មី​ដោយ​ធានា​បណ្តា​សំ​ណង់​ អនុ​វត្ត​សម​ស្រប​ជា​មួយ​លក្ខណៈ​ជាក់​ស្តែង​របស់​នា​រី​នៅ​ភូមិ​ភាគ​ដូច​កាប់​ឆ្ការ​ស្មៅ​ ដាំ​ផ្កា​ប្រ​មូល​សម្រាម ធ្វើ​អនា​ម័យ​បរិស្ថាន​។ល។ បណ្តា​សកម្ម​ភាព​បាន​ទាក់​ទាញ​បង​ប្អូន​នា​រីចូល​រួម​យ៉ាង​ច្រើន​កុះ​ករ​។ គំ​រូ​ដូច​ក្រុម​នា​រី​គ្រប់​គ្រង​ពី​បរិស្ថាន​នៅ​ភូមិ​ភឿក​គ្វើយ ឃុំ​ភូ​តឹង​ រាល់​ខែ​បង​ប្អូន​នា​រី “ចេញ​ដំ​ណើរ​” កាប់​ឆ្ការ​ ធ្វើ​ស្មៅ​ ដាំ​ផ្កា​ បោស​សំរាម។ល។ បង​យឿង​ធី​ង៉ុក​ទ្រិញ​បាន​ឱ្យ​ដឹង​៖ ចូល​រួម​ក្រុម​ខ្ញុំ​មាន​ការ​យល់​ដឹង​ពី​ការ​ពារ​បរិស្ថាន​ បាន​សមា​គមនា​រី​ឃុំ​ណែ​នាំ​ការ​បែង​ប្រ​ភេទ​សំ​រាម​ប្រ​ជុំ​ជីវភាព​ប្រ​ចាំ​ថ្ងៃ​។ល។ ខ្ញុំ​ឃើញ​ទង្វើ​នេះ​មាន​អត្ថ​ន័យ​ ម្ល៉ោះ​ហើយ​ ពេល​ក្រុម​បំ​ផុស​ចលនា​ខ្ញុំ​​ចូល​រួម​ដោយ​អស់​ពី​ចិត្ត​។

ដោយ​បំ​ណង​ចង់​កសាង​ដង​ផ្លូវ​នៅ​លើ​ភូមិដ្ឋាន​ឃុំ​ពី​មួយ​ថ្ងៃ​កាន់​តែ​ស្អាត​-បៃតង​ រួម​ចំ​ណែក​ការ​ពារ​បរិស្ថាន។ ឆ្នាំ​២០២៣ គណៈ​ប្រ​តិបត្តិ​ការ​សមា​គម​នា​រី​ឃុំ​ភូ​តឹង​បាន​កសាង​ដង​ផ្លូវ​ផ្កា​ចំ​នួន​២​នៅ​ភូមិ​ភឿក​ហ្វា ឃុំ​ភឿក​គ្វើយ​ដោយ​មាន​ប្រ​វែង​៥០០​ម៉ែត្រ​និង​ដង​ផ្លូវ​ផ្កា​ម្ជុល​នៅ​ភូមិ​ភឿក​ផុង ដោយ​មាន​ប្រ​វែង​៣៥០​ម៉ែត្រ ទន្ទឹម​នឹង​នោះ​ ជម្រើស​ដង​ផ្លូវ​ស្រុក​លេខ​៩៦​ធ្វើ​ជា​គំ​រូ​ផ្សព្វ​ផ្សាយ​ទម្រង់ “ដង​ផ្លូវ​ផ្កា​នា​រី” ដោយ​មាន​ប្រ​វែង​១.៤០០​ម៉ែត្រ ចាត់​ទុក​ជា​ទម្រង់​លេច​ធ្លោ​របស់​នា​រី​ក្នុង​ការ​ងារ​ការ​ពារ​បរិស្ថាន​នៅ​ភូមិ​ភាគ​។

សមមិត្ត​ឡេ​ធី​គីម​ទឺយ​-អនុ​ប្រ​ធាន​សមា​គម​នា​រី​ឃុំ​ភូតឹង​ឱ្យ​ដឹង​បន្ថែម​៖

ឆ្នាំ​២០២៣សមា​គមនា​រី​ឃុំ​បាន​សកម្ម​ភាព​៤​ក្រុម​និង​១​ក្រុម​ទាក់​ទិន​ដល់​ការ​ពារ​បរិស្ថាន​គំ​រូ​ដូច “ក្រុម​នា​រី​គ្រប់​គ្រង​ពី​បរិស្ថាន​” ដោយ​មាន​សមា​ជិក​១១​រូប​ ក្រុម​នា​រី​ច្នៃ​សំរាម​ទៅ​ជា​ប្រាក់​ដោយ​មាន​សមា​ជិក​ចំ​នួន​១៣​រូប​។ ទន្ទឹម​នឹង​សកម្ម​ភាព​ការ​ពារ​បរិស្ថាន​ សមា​គម​នា​រី​នៅ​ទាំង​ចលនា​សប្បុរស​ជន​បាន​អំ​ណោយ​ចំ​នួន​២៥០​ចំ​ណែក កា​តាប​ចំ​នួន​៨១​និង​អាវ​ខោ​ចំ​នួន​៤២​បន្លាស់​ កង់​ចំ​នួន​១០​គ្រឿង​ឱ្យ​សិស្ស​ក្រ​នៅ​លើ​ភូមិដ្ឋាន​ឃុំ​ ចលនា​អំ​ណោយ​បាន​ចំ​នួន​៣០០​ចំ​ណែក​ជូន​ដល់​គ្រួ​សារ​ក្រ អ្នក​អនាថា​ដោយ​ទឹក​ប្រាក់​៤២​លាន​ដុង។ សហការ​ជា​មួយ​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ គណៈ ផ្នែក​ អង្គ​ការ​មហា​ជន​នា​នា​ឃុំ​ជូន​អំ​ណោយ​១៨៥​ចំ​ណែក​ដល់​គ្រួ​សារ​ក្រ គ្រួ​សារ​ក្បែរ​ក្រ គ្រួ​សារ​ គោ​លនយោ​បាយ​។ល។ នា​ឱកាស​បុណ្យ​ទាន​តេត​សរុប​ទឹក​ប្រាក់​ជាង​២៣២លាន​ដុង។

អាច​និយាយ​បាន​ថា​ បណ្តា​ទម្រង់​​ទង្វើ​មាន​អត្ថ​ន័យ​របស់​សមា​គមនា​រី​ឃុំ​ភូតឹង​បាន​និង​កំ​ពុង​នាំ​មក​នូវ​ប្រ​សិទ្ធ​ភាព​ជាក់​ស្តែង។ ពីប្រ​សិទ្ធ​ភាព​ជាក់​ស្តែងនោះ​ សង្ឃឹម​ថា​ពេល​ខាង​មុខ​ រាល់​កម្មា​ភិបាល​ សមា​ជិកា គ្រួ​សារ​លើ​ភូមិ​ដ្ឋាន​ឃុំ​បន្ត​ពង្រីក​តួនា​ទី​របស់​ខ្លួន​ដើម្បី​ព្រួត​ដៃ​ជា​មួយ​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​លើក​កម្ពស់​លក្ខឋាន​បរិស្ថាន​កសាង​ភូមិ​ស្រុក​ពី​មួយ​ថ្ងៃ​កាន់​តែស្អាត​-បៃតង​៕

ថា​ញ់វ៉ាង​