![]() |
គ្រួសាររបស់មីងយឿងធីសាវិន ភូមិសុកបឹង ឃុំថាញ់ភូ ស្រុកមីស្វៀង (សុកត្រាំង) បានឧបត្ថម្ភគោ១ក្បាលពីគម្រោង៣។ |
មីស្វៀងជាស្រុកមានជនរួមជាតិខ្មែររស់នៅច្រើន ស្រូបអត្រាជាង៣៣%នៃប្រជាជន ក្នុងទូទាំងស្រុក នាពេលកន្លង គណៈកម្មាធិការបក្ស រដ្ឋអំណាចភូមិភាគគ្រប់ថ្នាក់តែងយកចិត្តទុកដាក់ក្នុងការជំរុញផ្សព្វផ្សាយគម្រោង គម្រោងតូច ក្នុងនោះមានឧបត្ថម្ភផ្លាស់ប្តូររបរ ឧបត្ថម្ភអភិវឌ្ឍផលិតតាមប្រព័ន្ធតម្លៃជូនជនជាតិភាគតិច។ ឆ្លងតាមនោះ ជួយមាមីងមានលក្ខណៈផលិត បង្កើនប្រាក់ចំណូលបន្ថែមដើម្បីឈានឡើងលំនឹងជីវភាពបន្តិចម្តងៗ។ ជាគ្រួសារបានទទួលផលពីគោលនយោបាយ មីងយឿងធីសាវិន នៅភូមិបឹង ឃុំថាញ់ភូ ជាគ្រួសារក្រ សព្វថ្ងៃ មីងកំពុងរស់នៅជាមួយកូនប្រុស កូនរបស់មីងក៏គ្មានការងារធ្វើលំនឹង ពេលខ្លះមាន ពេលខ្លះក៏គ្មាន ចំណែកមីងវិញទៅធ្វើការដកស្មៅ ឆ្លូកស្រូវ… ឆ្នាំ២០២៣ គ្រួសារមីងបានឧបត្ថម្ភគោ១ក្បាលពីគម្រោង៣ ជំនួយឧបត្ថម្ភអភិវឌ្ឍផលិតតាមប្រព័ន្ធតម្លៃ។ មីងវិនចែករំលែក៖ បានបក្ស រដ្ឋយកចិត្តទុកដាក់ជំនួយឧបត្ថម្ភគោ១ក្បាល ខ្ញុំសប្បាយចិត្តណាស់ ខ្ញុំនឹងខិតខំថែរក្សាដើម្បីឱ្យគោឆាប់ធំ។
គ្រួសារមីងថាច់ធីភឿង នៅភូមិជាមួយគ្នា ជាគ្រួសារក្រគ្មានដីផលិត ពីរនាក់ប្តីប្រពន្ធធ្វើការឈ្នួលដើម្បីចិញ្ចឹមជិវិត ប៉ុន្មានឆ្នាំជិតៗនេះ ប្តីមីងធ្លាក់ខ្លួនឈឺ មិនអាចធ្វើការធ្ងន់បាន រាល់ការចំណាយប្រចាំថ្ងៃមីងភឿងគិតគូរម្នាក់ឯង។ ថ្មី ៗនេះ គ្រួសារមីងបានរដ្ឋអំណាចភូមិភាគពិនិត្យឧបត្ថម្ភ១០លានដុងពីប្រភពទុនផ្លាស់ប្តូររបរ មីងវិនិយោគទិញធុងទឹកអំពៅ តុ កៅអី នៅសល់បន្តិចបន្តួចទិញទូលក់ឆ្នោត។ រីករាយជាមួយនឹងការឧបត្ថម្ភទាន់ពេល មីងភឿងចែករំលែក៖ ខ្ញុំសប្បាយចិត្តខ្លាំងណាស់និងអរគុណរដ្ឋអំណាចភូមិភាគដែលបានយកចិត្តទុកដាក់ជួយឧបត្ថម្ភគ្រួសារខ្ញុំ ខ្ញុំនឹងខិតខំរកស៊ី លក់ដូរដើម្បីបង្កើនប្រាក់ចំណូលបន្ថែម ឈានឡើងលំនឹងជីវភាព។
សមមិត្តថាច់យឿងញ៉ាញ់-ប្រធានអនុមន្ទីរជនជាតិស្រុកមីស្វៀងឱ្យដឹង៖ ជាមួយការឧបត្ថម្ភ ផ្លាស់ប្តូររបរ ឧបត្ថម្ភអភិវឌ្ឍសេដ្ឋកិច្ចតាមប្រព័ន្ធតម្លៃជូនជនជាតិភាគតិច រួមជាមួយនឹងកម្មវិធីគោលនយោបាយជនជាតិ គម្រោងផ្សេងៗរបស់បក្ស រដ្ឋ បានរួមចំណែកបន្ថយអត្រាគ្រួសារក្រក្នុងជនជាតិភាគតិច។
ដោយផ្សព្វផ្សាយអនុវត្តកម្មវិធី គម្រោងទាន់ពេល ប្រសិទ្ធភាព ទិដ្ឋភាពជនបទនៅតំបន់ជនជាតិភាគតិចមានភាពរីកចម្រើនច្រើន ជីវភាពសម្ភារៈ ស្មារតីរបស់ជនរួមជាតិខ្មែរមួយជំហានម្តងៗបានកែលម្អ។ តាំងពីនោះ បង្កបានទំនុកចិត្តរបស់មាមីងចំពោះបក្ស រដ្ឋខិតខំប្រឹងប្រែងពលកម្មផលិត អភិវឌ្ឍសេដ្ឋកិច្ចរួមកម្លាំងជាមួយនឹងរដ្ឋអំណាចកសាងមាតុភូមិកាន់តែសម្បូរសប្បាយ អរិយធម៌៕
ថាញ់វ៉ាង
Thông tin bạn đọc
Đóng Lưu thông tin