![]() |
ពូទ្រីវធឿង ភូមិពោធិជុំ ឃុំថាមដូង ស្រុកមីស្វៀង (សុកត្រាំង) កំពុងថែទាំផ្កា។ |
ឆ្នាំនេះគឺឆ្នាំទី៣ពូដាំផ្កាដើម្បីលក់ក្នុងរដូវតេត ពូទ្រីវធឿងនៅភូមិពោធិជុំ ឃុំថាមដូង បានប្រើប្រាស់ផ្ទៃដី១.៣០០ម២ ដើម្បីដាំផ្កាបម្រើទីផ្សារតេត។ បច្ចេកទេសថែទាំផ្កាបានពូអនុវត្តដោយទៀងទាត់៖ ស្រោចទឹក២លើកក្នុង១ថ្ងៃ ដាក់ជីនិងបាញ់ថ្នាំតាមការកំណត់ទៅតាមលក្ខណៈប្រភេទផ្កានីមួយដើម្បីលូតលាស់ល្អ។
ពូទ្រីវធឿងចែករំលែក៖ “ដាំផ្កាមិនដូចជាដាំដំណាំ យើងត្រូវថែទាំម៉ត់ចត់ តាំងពីការដាក់ជីតាមកំណត់ដល់ការស្រោចទឹក។ ដាំផ្កាមិនបង់ខាតច្រើនតែអ្នកដាំត្រូវតែថែទាំជាប្រចាំ”។
ក្នុងដំណាក់កាលដាំផ្កា ពូតែងដាំពិសោធន៍ប្រភេទផ្កាផ្សេងៗដើម្បីរៀនសូត្របទពិសោធន៍បន្ថែម។ ឆ្នាំនេះ ពូដាំផ្កាដាក់ផើងតូច២០០ផើងនិងដាក់ផើងធំ២០០ផើង ភាគច្រើនគឺផ្កាដូចជា៖ ផ្កាស្បៃរឿង ផ្កាសិរមាន់ ផ្កាឈូករតន៍ ម៉ារីហ្គោលបារាំង...
បុណ្យចូលឆ្នាំវៀតណាមឆ្នាំមុន ពូវិនិយោគដាំផ្កាស្បៃរឿង៣០០ផើង ចំណាយប្រាក់ប្រមាណ៦លានដុង ចំណេញជាង៨លានដុង។ ផ្កាបានមាមីងក្នុងឃុំដាក់ទិញមុនគ្រួសារទិញពី២-៣ផើង ហើយបានពូយកទៅដល់ផ្ទះ។ ថ្លៃលក់ឆ្នាំមុនគឺផើងតូច ៦០ពាន់ដុង/គូ ផើងធំ១៨០ពាន់ដុង/គូ។ ពូឱ្យដឹង ឆ្នាំនេះពូដាំបន្ថែមប្រភេទផ្កាផ្សេងៗដូច ឈូករ័ត្ន ម៉ារីហ្គោលបារាំង បើផ្កាលូតលាស់ល្អឆ្នាំបន្ទាប់ៗនឹងដាំបន្តហើយដាំផ្កាប្រភេទផ្សេងៗបន្ថែមទៀត។
![]() |
បងលីវហ្វាងយ៉ាង ភូមិផ្នោរកំបុត ឃុំថាមដូង ស្រុកមីស្វៀង (សុកត្រាំង) កំពុងស្រោចទឹកផ្កា។ |
នៅភូមិផ្នោរកំបុត បងលីវហ្វាងយ៉ាងក៏កំពុងមមាញឹកថែទាំចម្ការផ្ការបស់ខ្លួន។ ឆ្នាំនេះ បងដាំផ្កា៤ប្រភេទគឺផ្កាស្បៃរឿង សិរមាន់ ឈូករ័ត្ន និងម៉ារីហ្គោលបារាំង។ អាស្រ័យអាកាសធាតុអំណោយផល ផ្ការបស់បងលូតលាស់និងល្អជាងឆ្នាំមុន បងយ៉ាងឱ្យដឹង៖ “អាកាសធាតុឆ្នាំនេះត្រជាក់ជាងឆ្នាំមុនបានជាផ្កាលូតលាស់ល្អ សង្ឃឹមថាឆ្នាំនេះគ្មានភ្លៀងខុសរដូវ ព្រោះអីភ្លៀងខុសរដូវនឹងធ្វើឱ្យផ្កាមិនសូវបានល្អ ព្រោះអីផ្កាទាំងអស់នេះត្រូវការក្តៅច្រើន។ ជំហានដំបូងត្រូវជ្រើសរើសពូជឱ្យសមស្របជាមួយអាកាសធាតុរបស់តំបន់ហើយមានអ្នកចូលចិត្តច្រើន។ បើមេឃក្តៅ ខ្ញុំស្រោចទឹក៣លើកក្នុង១ថ្ងៃ បើមេឃត្រជាក់គ្រាន់តែស្រោចពី១-២លើកក្នុង១ថ្ងៃ។ ក្រោយពេលចុះពូជ១៧ថ្ងៃ ខ្ញុំបានដាក់ផ្កាចូលផើង ហើយថែទាំនិងក្តិចចុងដើម្បីឱ្យផ្កាបែកមេកចេញច្រើន។
មានបទពិសោធន៍ដាំផ្កា៤ឆ្នាំនិងរៀនសូត្រពីមិត្តភក្តិទើបបងអាចដកបានបទពិសោធន៍និងដោះស្រាយជម្ងឺរបស់ផ្កា បងឱ្យដឹងបន្ថែម “ពេលផ្កាមិនសូវលូតលាស់ល្អ ខ្ញុំដាក់ជីនិងបាញ់ថ្នាំបន្ថែម តែបើផ្កាលូតលាស់ល្អយើងបន្ថយជីវិញ។ ដំណាក់កាលនីៗមួយត្រូវតែអនុវត្តម៉ត់ចត់ តាំងពីជ្រើសពូជដល់ការថែទាំប្រចាំថ្ងៃ។” ឆ្នាំនេះបងដាំផ្កាជាង១.៣០០ផើងសរុបទឹកប្រាក់ចំណាយជាង១៤លានដុង។
ទន្ទឹមនឹងការផ្តល់ចំណេះដឹងនិងជំនួយបច្ចេកទេសដាំផ្កា រដ្ឋអំណាចភូមិភាគក៏បានលើកទឹកចិត្តឱ្យគ្រួសារកសិករពង្រីកទម្រង់ដើម្បីបង្កើនចំណូលកែលម្អជីវភាព។ អាស្រ័យអាកាសធាតុអំណោយផលនិងការគិតគូរយ៉ាងម៉ត់ចត់របស់កសិករ រដូវផ្កាតេតឆ្នាំនេះ កសិករឃុំ ថាមដូងនឹងទទួលផលគាប់ប្រសើរ។
វឌ្ឍា
Thông tin bạn đọc
Đóng Lưu thông tin