![]() |
អតីតយុទ្ធជនថាច់គីមចុង នៅភូមិដៃដូនអ៊ុយ ឃុំភូមី ស្រុកមីទូ (សុកត្រាំង) កំពុងថែទាំចម្ការសណ្តែកកួររបស់គ្រួសារ។ |
ក្នុងប៉ុន្មានឆ្នាំកន្លង សមាគមអតីតយុទ្ធជនឃុំភូមី ស្រុកមីទូ តែងលើកកម្ពស់ស្មារតីខ្លួនទីពឹងខ្លួនជួយគ្នាធ្វើសេដ្ឋកិច្ច កែលម្អជីវភាព ខិតខំបន្ថយភាពក្រីក្រឱ្យបានឆាប់រហ័ស ស្ថេរភាព ធ្វើមានដោយស្របច្បាប់។ ឆ្នាំ២០២៤ អនុវត្តតាមការចលនា “អតីតយុទ្ធជនជួយគ្នាបន្ថយក្រ ធ្វើសេដ្ឋកិច្ចពូកែ” សមាគមបានជំរុញការឃោសនាអប់រំលើកកម្ពស់ការយល់ដឹងក្នុងកម្មាភិបាល សមាជិកដើម្បីលើកទឹកចិត្ត ជំរុញស្មារតីនៃការឧបត្ថម្ភគ្នាទៅវិញទៅមក ដាស់ស្មារតីខ្លួនទីពឹងខ្លួនដើម្បីឈានឡើងចាកផុតក្រស្ថេរភាព អនុវត្តកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ចសង្គម កសាងជនបទថ្មី បន្ថយភាពក្រក្រីស្ថេរភាព ពង្រឹង បង្កើនគុណភាពឥណទាននិងសកម្មភាពគ្រប់គ្រងទុនពីធនាគារគោលនយោបាយសង្គម ប្រមូលរាល់ប្រភពកម្លាំងដើម្បីឈាន ឡើងចាកផុតក្រស្ថេរភាព បង្កើនជីវភាពសមាជិក។
គំរូគឺអតីតយុទ្ធជនថាច់គីមចុង នៅភូមិដៃដូនអ៊ុយ ឃុំភូមី ជាអតីតយុទ្ធជនគំរូក្នុងចលនា “អតីតយុទ្ធជនជួយគ្នាបន្ថយក្រធ្វើសេដ្ឋកិច្ចពូកែ” អនុវត្តបង្វែររចនាសម្ព័ន្ធឡើងវិញនូវដំណាំដាំដុះសត្វចិញ្ចឹមឈានឡើងអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ។ ពូចុងឱ្យដឹង៖ ឆ្លៀតយកដីតាមមាត់ប្រឡាយដែលមានស្រាប់ ខ្ញុំសម្រេចចិត្តដាំបន្លែដើម្បីបង្កើនប្រាក់ចំណូលដល់គ្រួសារ ខ្ញុំតែងស្រាវជ្រាវស្វែងយល់វិធីសាស្ត្រដាំបន្លែយ៉ាងសកម្មអនុវត្តវិទ្យាសាស្ត្រ-បច្ចេកទេសក្នុងផលិត ដើម្បីនាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់។ រៀងរាល់ឆ្នាំ ផ្ទះខ្ញុំដាំសណ្តែកកួរ១កុងនិងស្ពៃក្រញាញ់១កុង តម្លៃទីផ្សារសណ្តែកកួរពី១៥.០០០-២០.០០០ដុង/គីឡូក្រាម ចំណែកស្ពៃក្រញាញ់ ពី១០.០០០-១៥.០០០ដុង/គីឡូក្រាម រដូវកន្លងហើយ គិតពីការចំណាយរួច ខ្ញុំទទួលបានប្រាក់ចំណេញពី២០-២៥លានដុង/រដូវ។ ដោយសារប្រាក់ចំណូលពីការដាំបន្លែ ជួយគ្រួសារពូចុងជម្នះការលំបាកឈានឡើងចាកផុតក្រ កូនចៅបានរៀនសូត្រចប់ចុងចប់ដើម។
ក៏ដូចពូចុង អតីតយុទ្ធជនស៊ើងញី នៅភូមិដើមជ្រៃ ឃុំភូមី ក៏បានចូលរួមយ៉ាងសកម្មក្នុងការប្រឡងប្រណាំងបង្កបង្កើនផល ពូញីដាំខ្ទឹមស្លឹកលើផ្ទៃដីជាង៣កុង បន្ទាប់ពីបទពិសោធន៍ជាច្រើនឆ្នាំក្នុងការដាំខ្ទឹមស្លឹក ពូញីចែករំលែក៖ គ្រួសារខ្ញុំដាំខ្ទឹមស្លឹករៀងរាល់ឆ្នាំ អស់ពីរដូវនេះដល់រដូវផ្សេងទៀត ខ្ទឹមស្លឹកជាដំណាំងាយដាំមិនរើសដី ហើយតម្លៃស្ថិរភាព បច្ចុប្បន្ន តម្លៃខ្ទឹមស្លឹកគឺ១៧.០០០ដុង/គីឡូក្រាមទទួលបានប្រាក់ចំណេញជាង២០លានដុង/រដូវ។ ហេតុដូច្នេះ ខ្ទឹមស្លឹកបានក្លាយជាប្រភពចំណូលសំខាន់ដល់គ្រួសារខ្ញុំ។
លោកយឿងគៀងប៊ិញ-ប្រធានសមាគមអតីតយុទ្ធជនឃុំភូមីព័ត៌មាន៖
ក្រៅពីចូលរួមក្នុងសកម្មភាពកសាងបក្សនិងរដ្ឋអំណាច សមាគមតែងបង្កលក្ខណៈងាយស្រួលដើម្បីសមាជិកចូលរួមយ៉ាងសកម្មក្នុងទម្រង់អភិវឌ្ឍសេដ្ឋកិច្ចជាច្រើន ពិសេសដោយសារសមាជិកភាគច្រើនជាជនជាតិភាគតិច ជីវភាពនៅជួបការលំបាក ម្ល៉ោះហើយ សមាគមបានបង្កលក្ខណៈដើម្បីសមាជិកទទួលបានដើមទុនពីធនាគារគោលនយោបាយសង្គម បង្កការលើកទឹកចិត្តសម្រាប់សមាជិកទំនុកចិត្តអភិវឌ្ឍទម្រង់ផលិត ធ្វើអាជីវកម្ម។
ទន្ទឹមនឹងនោះ ក្នុងការអនុវត្ត ចលនាប្រឡងប្រណាំងតែងតែបានផ្សារភ្ជាប់ជាមួយភារកិច្ចរបស់សមាគម ភារកិច្ចនយោបាយភូមិភាគការរួមបញ្ចូលចលនាប្រឡងប្រណាំង “អតីតយុទ្ធជនគំរូ” ផ្សារភ្ជាប់ជាមួយនឹងចលនាប្រឡងប្រណាំងស្នេហាជាតិ សមាជិកធ្វើជាស្នូលក្នុងការផ្សព្វផ្សាយយ៉ាងទូលំទូលាយ គំរូឈានមុខស្ងើចសរសើរជូនរង្វាន់ លើកទឹកចិត្តទាន់ពេល រួមចំណែកក្នុងការជួយជាកម្លាំងដល់សមាជិកសម្ព័ន្ធយុវជន រដ្ឋអំណាចសម្រេចគោលដៅភារកិច្ចដែលបានដាក់ចេញ៕
ហុងទើ-លីហាន់
Thông tin bạn đọc
Đóng Lưu thông tin