សេដ្ឋកិច្ចអភិវឌ្ឍ ជីវភាពរបស់ប្រជាជនមានភាពធូរធារ

05:44, 09/12/2024

ពីមុន ជាស្រុកក្រ នៅជួបការលំបាក ក្នុងប៉ុន្មានឆ្នាំកន្លង​អាស្រ័យការយកចិត្តទុកដាក់វិនិយោគរបស់បក្ស រដ្ឋ រដ្ឋអំណាចភូមិភាគនិងការខិតខំរបស់ប្រជាជនទើបសព្វថ្ងៃស្រុកឡុងភូ (សុកត្រាំង) មានភាពរីកចម្រើន ឈានឡើងក្លាយជាភូមិភាគអភិវឌ្ឍសេដ្ឋកិច្ចយ៉ាងឆាប់។

ក្រុមសហករណ៍ក្រូចថ្លុង នៅឃុំភូហ៊ឺវបានទទួលស្គាល់ផលិតផល OCOP។
ក្រុមសហករណ៍ក្រូចថ្លុង នៅឃុំភូហ៊ឺវបានទទួលស្គាល់ផលិតផល OCOP។

ទោះ​បី​នៅ​ជួប​ការ​លំ​បាក​ច្រើន​ ដោយ​បាន​ការ​យក​ចិត្ត​ទុក​ដាក់​របស់​បក្ស​និង​រដ្ឋ​ របស់​គណៈ​កម្មា​ ធិការ​បក្ស​ គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​ព្រម​ទាំង​ការ​ជំ​នួយ​របស់​មន្ទីរ​ គណៈ​ផ្នែក​ខេត្ត​ ស្រុក​ឡុង​ភូ​បាន​ប្រ​មូល​ផ្តុំ​អនុ​វត្ត​មាន​ប្រ​សិទ្ធ​ភាព​បណ្តា​ភារ​កិច្ច​ ដំ​ណោះ​ស្រាយ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​និង​បន្ត​មាន​លទ្ធ​ផល ល្បឿន​កំ​ណើន​ល្អ​លើ​បណ្តា​វិស័យ​។ ជាក់​ស្តែង សរុប​ថវិកា​របស់​ស្រុក​សម្រេច​ជាង​៥៤​ពាន់​លាន​ដុង សម្រេច​អត្រា​១០៣%​នៃ​ផែន​ការ​សេច​ក្តី​សម្រេច​ដាក់​ចេញ​។ អនុ​វត្ត​ផែន​ការ​ទុន​ឆ្នាំ​២០២៣ ស្រុក​បាន​ផ្សព្វ​ផ្សាយ​អនុ​វត្ត​០៦/០៦​គម្រោង ​ផ្ទេរ​ជូន​និង​វិនិ​យោគ​កសាង​ថ្មី​៤២/៤២​គម្រោង​ ជា​មួយ​កម្រិត​វិនិ​យោគ គឺ​១៤០,៩៣៣​ពាន់​លាន​ដុង។ សព្វ​ថ្ងៃ​បាន​ផ្ទេរ​ប្រាក់​១២៤,៩៤៦​ពាន់​លាន​ដុង សម្រេច​ជិត​៨៩% ផែន​ការ​ទុន​ប្រ​គល់​ ខិត​ខំ​ដល់​ចុង​ឆ្នាំ​២០២៤ ផ្ទេរ​ប្រាក់​សម្រេច​ជាង​៩៥%ផែន​ការ​ទុន​ប្រ​គល់​។ កំ​ណត់​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​ បង្កើន​ប្រាក់​ចំ​ណូល​ឱ្យ​ប្រ​ជា​ជន​ជា​ភារ​កិច្ច​ចម្បង​ជា “គំ​នាស់” ដើម្បី​កសាង​ជន​បទ​ថ្មី​ ជា​មួយ​លក្ខណៈ​ធម្ម​ជាតិ​ងាយ​ស្រួល​ ដី​ធ្លី​មាន​ជី​ជាតិ​ ភូមិ​ភាគ​សកម្ម​ផ្សព្វ​ផ្សាយ​ ចលនា​ ប្រ​ជា​ជន​បង្វែរ​រចនា​សម្ព័ន្ធ​ដាំ​ដុះ​ ចិញ្ចឹម​សត្វ អនុ​វត្ត​បណ្តា​វិទ្យា​សាស្រ្ត​បច្ចេក​ទេស​និង​យក​ដំណាំ​ កូន​ពូជ​ថ្មី​មាន​ទិន្ន​ផល​ខ្ពស់​ចូល​ក្នុង​ការ​ផលិត​ វិនិ​យោគ​បើក​ទូ​លាយ​ផ្ទៃ​ដី​បណ្តា​ទម្រង់​ចិញ្ចឹម​កសិដ្ឋាន​ ចិញ្ចឹម​ជាគ្រួ​សារ​ ពង្រីក​ការ​ចិញ្ចឹម​សត្វ​ បង្ក​បាន​ផលិត​ផល​សម្រាប់​ផ្គត់​ផ្គង់​ទី​ផ្សារ បង្ក​លក្ខណៈ​សម្រាប់​ប្រ​ជា​ជន​ទទួល​ទុន​បុល​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​។ សព្វថ្ងៃ​ បណ្តា​ប្រ​ភេទ​ឈើ​ដំណាំ​មាន​ទិន្ន​ផល គុណ​ភាព​ ប្រ​សិទ្ធ​ភាព​ខ្ពស់​តែង​បាន​ប្រ​ជា​ជន​បើក​ទូលាយ​ផ្ទៃ​ដី​។ អា​ស្រ័យ​បង្វែរ​រចនា​សម្ព័ន្ធ​សេដ្ឋ​កិច្ច​ចំ​ទិស បង្វែរ​រចនា​សម្ព័ន្ធ​ដំណាំ​ សត្វ​ចិញ្ចឹម​សម​ស្រប​ជា​មួយ​សក្តា​នុ​ភាព​ ដូច្នេះ​ ជីវភាព​សម្ភារៈ​ស្មា​រតី​របស់​ប្រ​ជាជន​ពី​មួយ​ថ្ងៃ​កាន់​តែ​កើន​ឡើង​ ប្រាក់​ចំ​ណូល​មធ្យម​កើង​ឡើង​ជាង​៤៥​លាន​ដុង/ម្នា​ក់/ឆ្នាំ អត្រា​គ្រួ​សារ​គ្រាន់​បើ​ ធូរ​ធារ​ពីមួយ​ថ្ងៃ​កាន់​តែកើន​ គ្រួ​សារ​ក្រ​ថយ​ចុះ​នៅ​ត្រឹម​ជាង​២%។

ការ​ងារ​អភិ​វឌ្ឍ​ឧស្សាហ​កម្ម​ផ្នែក​ជន​បទ​បាន​យក​ចិត្ត​ទុក​ដាក់​ជា​មួយ​ផ្នែក​របរ​ដូច​ កសាង​ លក់​សម្ភារៈ​សាង​សង់​ កែច្នៃ​ជល​ផល​។ល។ ចាប់​ពី​ដើម​ឆ្នាំមក​ដល់​សព្វ​ថ្ងៃ​ ឡុង​ភូ​ពង្រីក​មូល​ដ្ឋាន​ផលិត​ធ្វើ​អា​ជីវ​កម្ម​ថ្មី​ចំ​នួន​១១៨​កន្លែង​ សរុប​ទូ​ទាំង​ស្រុក​មាន​២.៦៥៨​កន្លែង​ ជា​មួយ​ទុន​ចុះ​ឈ្មោះ​ជិត​៤០០​ពាន់​លាន​ដុង។ និ​យាយ​រួម ​បណ្តា​មូលដ្ឋាន​សកម្ម​ភាព​បាន​លំ​នឹង​ ទំ​និញ​សម្បូរ​បែប​ បម្រើ​ល្អ​តម្រូវ​ការ​ប្រើ​ប្រាស់​របស់​ប្រ​ជា​ជន​។ ទន្ទឹម​នឹង​នោះ​ ផ្នែក​កសិកម្ម​ស្រុក​បាន​សម្រេច​ល្អ​និង​សម្រេច​បណ្តា​ផែន​ការ​ភារកិច្ច​ដែល​បាន​ប្រ​គល់​។ ទូទាំង​ស្រុក​មាន​ផលិត​ផល  OCOP ចំ​នួន​១៦ (ក្នុង​នោះ​មាន​ផលិត​ផល​ចំ​នួន​១៥ សម្រេច​បទដ្ឋាន​ផ្កាយ​៣​និង​ផលិត​ផល​ចំ​នួន​១​សម្រេច​បទដ្ឋាន​ផ្កាយ​៤)។ ផ្នែក​កសិកម្ម​ស្រុក​បាន​និង​កំ​ពុង​អនុ​វត្ត​បង្កើត​និង​ត្រួត​ពិនិត្យ​លេខ​កូដ​តំ​បន់​ចំ​ពោះ​ដំ​ណាំ​ មាន​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​ខ្ពស់​។ ទន្ទឹម​នឹង​នោះ​ ស្តារ​ប្រ​ឡាយ​ធា​រា​សាស្រ្ត​ជា​ច្រើន​កន្លែង​ ដើម្បី​បម្រើ​តម្រូវ​ការ​ស្រោច​ស្រព​នៅ​តំ​បន់​ផលិត​លើ​ភូមិដ្ឋាន​។ ព្រម​ជា​មួយ​នោះ​ គឺ​ជំ​រុញ​ការ​ចង​សម្ពន្ធ​ បង្ក​លក្ខណៈ​ល្អ​បំ​ផុត​ដើម្បី​ប្រ​ជា​ជន​ចូល​រួម​ក្នុង​ក្រុម​សហកា​រ​ ក្រុម​សហក​រ​ណ៍​ប្រ​មូល​ទិញ​ផលិត​ផលចាប់​ពីដើម​រដូវ​ដើម្បី​កសិករ​ស្ងប់​ចិត្ត​ផលិត​។ ជីវភាព​សម្ភារៈ​និង​ស្មា​រតី​របស់​ប្រ​ជា​ជន​ជាជំ​ហាន​បាន​លើ​កកម្ពស់​ អត្រា​គ្រួ​សារ​ក្រពីមួយ​ថ្ងៃ​កាន់​តែថយ​ចុះ​ ហេដ្ឋា​រចនា​សម្ព័ន្ធ​គមនា​គមន៍​ ធារា​សាស្រ្ត​ ទឹក​ស្អាត​ប្រើ​ប្រាស់​ ប្រ​ព័ន្ធ​អគ្គិ​សន​ជាតិ​ សាលា​។ល។ បាន​វិនិ​យោ​គ​កសាង​បម្រើ​យ៉ាង​សកម្ម​ សម្រាប់​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​របស់​ភូមិ​ភាគ​ សន្តិ​សុខ​នយោ​បាយ​​សណ្តាប់​ធ្នា​ប់​សុវត្ថិ​ភាព​សង្គម​លើ​ភូមិ​ដ្ឋាន​តែងរក្សា​បាន​រឹង​មាំ។

លោក​ហ្វិញ​ឌឹក-អនុ​លេខា​បក្ស​ស្រុក​ ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ស្រុក​ឡុង​ភូបាន​ឱ្យ​ដឹង​៖ គណៈ​កម្មា​ធិការ​បក្ស​ រដ្ឋ​អំ​ណាច​ស្រុក​ឡុង​ភូ បណ្តា​​ឃុំ​ ទីរួម​ស្រុក​រួម​ជាមួយ​ប្រ​ជា​ជន​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​ការ​ផ្សព្វ​ផ្សាយ​អនុ​វត្ត​បណ្តា​ផែន​ការ​ ភារ​កិច្ច​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​។ ក្នុង​នោះ​ ចាត់​តាំង​ពិនិត្យ​ វាយ​តម្លៃ​ រៀប​ចំ​តំ​បន់​ផលិត​កសិកម្ម​យោង​តាម​លក្ខ​ណៈ​អា​កាស​ធាតុ​ ដី​ធ្លី​នៃ​ភូមិ​ភាគ​នីមួយ​ៗ​។ ជំ​រុញ​ការ​ងារ​ផ្សព្វ​ផ្សាយ​ ចលនា​ប្រ​ជា​ជន​ទាញ​យក​ផល​ពី​សក្តា​នុ​ភាព​ ដើម្បី​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​ចម្បង​គឺ​បង្វែរ​រចនា​សម្ព័ន្ធ​កសិកម្ម​ យក​ដំណាំ​ដែល​មាន​តម្លៃ​សេដ្ឋ​កិច្ច​ខ្ពស់​សម្រាប់​ដាំ​។ ចំ​ពោះ​វិធី​សាស្រ្ត​ផលិត​ អនុ​វត្ត​ពី​វិទ្យា​សាស្រ្ត​បច្ចេក​ទេស​និង​បើក​ទូលាយ​ទម្រង់​ផលិត​ដំណាំ​និង​សត្វ​ចិញ្ចឹម​។

ចំ​ពោះ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​បក្ស​និង​រដ្ឋ​ ឆ្លង​តាម​បណ្តា​គោល​ការណ៍ គោល​នយោ​បាយ​នឹង​ជំ​រុញ​កម្លាំង​ដល់​ឡុង​ភូ​ដាស់​ស្មា​រតី​ ពង្រីក​សក្តា​នុ​ភាព​ក្នុង​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-​សង្គម​ សម្រេច​បាន​សមិទ្ធ​ផល​យ៉ាង​សំ​ខាន់​លើ​គ្រប់​វិស័យ​ បង្ក​ក្តី​ទំ​នុ​ក​ចិត្ត​ កម្លាំង​ចិត្ត​ដ៏​រឹង​មាំដល់​ប្រ​ជាជន​ ពង្រឹង​ប្រ​ពៃ​ណី​សាម​គ្គី​ ស្រប​ម​តិ​រួម​ជា​មួយ​បក្ស​ រដ្ឋ​និង​ទូទាំង​ប្រ​ព័ន្ធ​នយោ​បាយ​ស្រុក​ឡុង​ភូខិត​ខំ​ឈាន​ឡើង​សម្រេច​បាន​ស្នា​ដៃ​ច្រើន​ជាង​ទៀត​ ដើម្បី​បន្ថយ​ក្របាន​យ៉ាង​ឆាប់​និង​ចីរភាព​៕

ចន្ថា-សុផល