ចាកផុតក្រអាស្រ័យប្រភពទុនបុលពីគោលនយោបាយ

04:56, 11/12/2024

អាស្រ័យមានប្រភពទុនបុលអាទិភាពពីធនាគារគោលនយោបាយសង្គម មានបងប្អូននារីជាច្រើន នៅឃុំឡុងភូ ស្រុក​ឡុងភូ (សុកត្រាំង) បាន​កសាងសម្រេចជោគជ័យទម្រង់ជា​ច្រើន​សម្រាប់​អភិវឌ្ឍ​សេដ្ឋ​កិច្ចគ្រួសារឈានឡើងចាក​ផុតក្រ។ តាមនោះ រួមចំណែកអនុវត្តទិសដៅបន្ថយក្រ ដោះស្រាយការងារធ្វើ កសាងជនបទថ្មីនិងធានាសុខុមាលភាពសង្គម។

បងស្រីសាផនកំពុងថែទាំគោរបស់គ្រួសារ។
បងស្រីសាផនកំពុងថែទាំគោរបស់គ្រួសារ។

មុន​នេះ​ គ្រួ​សារ​បង​ស្រី​សុខ​ធី​មី​លេ សមា​ជិកា​សាខា​សមា​គម​នា​រី​ភូមិ​ភូ​ឌឹក ឃុំ​ឡុង​ភូ ស្រុក​ឡុង​ភូ ជាគ្រួ​សារ​ក្រ​គ្មាន​ដី​ផលិត​ ម៉្លោះ​ហើយ​ទើប​ជីវ​ភាព​មាន​ភាព​ខ្វះ​ខាត​។ អា​ស្រ័យ​ទទួល​បាន​ពី​ប្រ​ភព​ទុន​បុល​អា​ទិ​ភាព​របស់​ធនា​គារ​គោល​នយោ​បាយ​សង្គម​ មួយ​លើក​៣០លាន​ដុង មួយ​លើក​៥០លាន​ដុង​និង​ឆ្នាំ​ទៅ​មិញ​គ្រួ​សារ​បង​ស្រី​លេ​បុល​បាន​១០០​លាន​ដុង​ដើម្បី​វិនិ​យោគ​ការ​ផលិតធ្វើ​អា​ជីវ​កម្ម​ ដោះ​ស្រាយ​ការ​ងារ​ធ្វើ​ បង​ស្រី​លេ​បាន​ជម្រើស​ទម្រង់​ដាំ​ឈូក​ គួប​ផ្សំ​នឹង​ចិញ្ចឹម​គោ​ដើម្បី​ពង្រីក​សេដ្ឋ​កិច្ច​គ្រួ​សារ​។ ក្រោយ​មួយ​រយៈ​ប្រឹង​ប្រែង​ព្រម​ទាំង​ការ​ជំ​នួយ​លើក​ទឹក​ចិត្ត​របស់​សមា​គម​នា​រី​នៅ​ភូមិ​ភាគ​ បង​ស្រី​ទទួល​លទ្ធ​ផល​បាន​គ្រាន់​បើ​។ សព្វ​ថ្ងៃ​ បង​ស្រី​លេ​មាន​គោ​មេ​២​ក្បាល​និង​គោ​សាច់​៣​ក្បាល​។ ដោយ​ឡែក​ទម្រង់​ដាំ​ឈូក​បង​ស្រី​បាន​ជួល​ដី​គេចំ​នួន​១០កុង​សម្រាប់​ដាំ​ហើយ​ចែក​ជា២លើក​ សម្រាប់​ដាំ​ឆ្លាស់​គ្នា​ដើម្បី​ប្រ​មូល​បាន​ជុំ​ឆ្នាំ​និង​បណ្តុះ​ពូជ​ឈូក​សម្រាប់​ដាំ​រដូវ​បន្ទាប់​។ គម្លាត​៣​ថ្ងៃ​គឺ​ប្រ​មូល​ផល​ម្តង​ ក្នុង​មួយ​លើក​អាច​ប្រ​មូល​ផល​មើម​ឈូក​បាន​ពី​២៥-៤០​គី​ឡូ​ក្រាម ឈ្មួញ​មក​ទិញ​ដល់​កន្លែង​ដោយ​តម្លៃ​ពី២២.០០០​ដុង/​គី​ឡូ​ក្រាម​ឡើង​ទៅ​ មាន​ពេល​ខ្លះ​មើម​ឈូក​មាន​តម្លៃ​ពី​៦០.០០០​ដុង​-៨០.០០០​ដុង​/គី​ឡូ​ក្រាម​ និង​ប្រាក់​ចំ​ណូល​នេះ​ជួយ​ឱ្យ​ជីវ​ភាព​គ្រួ​សារ​ខ្ញុំ​បាន​ធូរ​ធារ បង​ស្រី​លេ​បាន​ឱ្យ​ដឹង​ដូច្នោះ​។

គ្រួ​សារ​បង​ស្រី​ថាច់​ធី​សា​ផន មុន​នេះ​ជា​គ្រួ​សារ​ក្រ​គ្មា​ន​ឧប​ករ​ណ៍​ផលិត​។ ដោយ​ពិនិត្យ​ឃើញ​ជីវ​ភាព​គ្រួ​សារ​ជួប​ការ​លំ​បាក ​ប៉ុន្តែ​ឧស្សាហ៍​ធ្វើ​ការ​បង្ក​បង្កើន​ផល​និង​ចង់​ឈាន​ឡើង​ចាក​ផុត​ក្រ បង​ស្រី​ផន​បាន​សា​ខា​សមា​គម​នា​រី​ភូមិ​ឧទ្ទេស​នាម​ឱ្យ​បុល​ទុន​ពី​ធនា​គារ​គោល​នយោ​បាយ​សង្គម​ស្រុក​ចំ​នួន​៤០​លាន​ដុង​ដើម្បី​ចិញ្ចឹម​គោ​និង​លោះ​ដី​២​កុង​ដែល​បញ្ចាំ​ពី​មុន​។ សព្វ​ថ្ងៃ​ គ្រួ​សារ​បង​ស្រី​ផន​មាន​គោ​ចំ​នួន​១០​ក្បាល​ ក្នុង​នោះ​​គោ​មេ​ចំ​នួន​៥​ក្បាល​។ រាល់​ថ្ងៃ​បង​ស្រី​កាត់​ស្មៅ​និង​សម្អាត​ទ្រុង​គោ ឯ​ចម្ការ​២​កុង​ដាំ​ឆ្លាស់​គ្នា​បន្លែ​គ្រប់​ប្រ​ភេទ​ដើម្បី​រក​ប្រាក់​ចំ​ណូល​បន្ថែម​ ចុង​ឆ្នាំ​លក់​គោ​ពី​២​-៣​ក្បាល​សម្រាប់​ផ្គត់​ផ្គង់​ជីវ​ភាព​គ្រួ​សារ​ ចាប់​ពី​ចិញ្ចឹម​គោ​មក​ដល់​សព្វ​ថ្ងៃ​ជីវ​ភាព​គ្រួ​សារ​បង​ស្រី​មាន​ភាព​ធូរ​ធារ​គ្រាន់​បើ​។  បង​ស្រី​សា​ផន​ឱ្យ​ដឹង​៖ អា​ស្រ័យ​បាន​ជំ​នួយ​ទុន​ ទើប​ខ្ញុំ​មាន​លក្ខណៈ​ពង្រីក​សេដ្ឋ​កិច្ច​ ឈាន​ឡើង​ចាក​ផុត​ក្រ។ ក្រៅ​ពី​ការ​ងារ​ថែ​ទាំ​គោ ដាំ​ចម្ការ​ ខ្ញុំ​នៅ​ទាំង​ចូល​រួម​បណ្តា​ការ​ងារ​របស់​សា​ខា​សមា​គម​ដូច​ ដាំ​ផ្កា​និង​ការ​ចលនា​ដទៃ​ទៀត​អា​ស្រ័យ​ឃុំ​បំ​ផុស​ចលនា​។ បង​ស្រី​ង្វៀង​ធី​ហុង​ដាង​-ប្រ​ធាន​សមា​គម​នា​រីឃុំ​ឡុង​ភូ​ឱ្យ​ដឹង​៖ ដើម្បី​អនុ​វត្ត​ល្អ​ដោះ​ស្រាយ​ការ​ងារ​ធ្វើ​បន្ថយ​ក្រ​ដោយ​ចីរភាព​រួម​ចំ​ណែក​ធានា​សុខុ​មាល​ភាព​សង្គម​ យើង​ខ្ញុំ​យក​ចិត្ត​ទុក​ដាក់​ពិនិត្យ​ត្រូវ​មុខ​សញ្ញា​សម្រាប់​ជំ​នួយ​ទុន​បុល​និង​គ្រប់​គ្រង​បាន​ល្អ​ប្រ​ភព​ទុន​បុល​។ អា​ស្រ័យ​ហេតុ​នោះ​ បណ្តា​គ្រួ​សារ​បុល​ទុន​សុទ្ធ​តែ​ប្រើ​ប្រាស់​ទុន​ចំ​ទិសដៅ​ ម្ចាស់​ការ​បង្ក​ការ​ងារ​ធ្វើ​ជា​ជំ​ហាន​លំ​នឹង​ជីវ​ភាព​។

ការ​ផ្សព្វ​ផ្សា​យទាន់​ពេល​ប្រ​ភព​ទុន​បុល​ពី​ធនា​គារ​គោល​នយោ​បាយ​បាន​រួម​ចំ​ណែក​យ៉ាង​សំ​ខាន់​ដោះ​ស្រាយ​ការ​ខ្វះ​ទុន​វិនិ​យោគ​ដើម្បី​អភិ​វឌ្ឍ​ការ​ផលិត​នៃ​គ្រួ​សារ​ទាំង​ឡាយ។ នេះ​ជាទុន​បុល​ជំ​នួយ​កម្លាំង​ដល់​គ្រួ​សារ​ក្រ ក្បែរ​ក្រ​មាន​លក្ខណៈ​ឈាន​ឡើង​ អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​លំ​នឹង​ជីវភាព​គ្រួ​សារ​៕

ចន្ថា