ពូថាច់ស៊ីន នៅភូមិដាវវៀង ឃុំវៀងប៊ិញ មានប្រាក់ចំណូលលំនឹងពីទម្រង់ធ្វើស្រែគួបផ្សំចិញ្ចឹមគោនិងចិញ្ចឹមជ្រូក |
គំរូគ្រួសារពូថាច់ស៊ីន នៅភូមិដាវវៀង ឃុំវៀងប៊ិញជាគ្រួសារសម្រេចជោគជ័យពីទម្រង់ធ្វើស្រែគួបផ្សំចិញ្ចឹមគោនិងជ្រូក។ សំណេះសំណាលជាមួយយើងខ្ញុំពូស៊ីនឱ្យដឹង៖ មុននេះ គ្រួសារខ្ញុំធ្វើស្រែតែមួយមុខ ប្រាក់ចំណូលមិនគ្រប់ចាយវាយក្នុងគ្រួសារ ដល់ឆ្នាំ២០០៣ ឃើញទម្រង់ចិញ្ចឹមគោរបស់មាមីងក្នុងភូមិមានប្រសិទ្ធភាពទើបខ្ញុំសុំបុលពីធនាគារគោលនយោបាយសង្គមបាន៣០លានដុងសម្រាប់ទិញគោបង្កាត់ស៊ីនមកចិញ្ចឹម។ អាស្រ័យខិតខំថែទាំរៀនសូត្របទពិសោធន៍ ចូលរួមថ្នាក់ហ្វឹកហាត់ពីបច្ចេកទេសចិញ្ចឹមសត្វ ម៉្លោះហើយចាប់ពីគោ២ក្បាលដំបូងរបស់គ្រួសារក្នុងមួយឆ្នាំកើតបាន២ក្បាល។ លក់អស់ច្រើនលើក បច្ចុប្បន្នគ្រួសារពូនៅចំនួន៨ក្បាល ថ្មីៗនេះពូទើបលក់២ក្បាល បានប្រាក់ចំនួន៥០លានដុង។ ក្រោយពីសម្រេចជោគជ័យពីការចិញ្ចឹមគោស៊ីន ឆ្នាំ២០២០ ពូវិនិយោគធ្វើទ្រុងចិញ្ចឹមជ្រូកមេ២ក្បាល។ ពូស៊ីនឱ្យដឹង៖ រាល់ឆ្នាំជ្រូក២ក្បាលនេះកើតបាន២លើក ក្នុងមួយលើកកើតបានពី៧-១០ក្បាល។ រកបានប្រាក់ចំណូលជិត២០០លានដុង/ឆ្នាំពីការធ្វើស្រែគួបផ្សំចិញ្ចឹមគោនិងជ្រូក ក្រោយពីផាត់ទាត់រួចរាល់ជួយឱ្យគ្រួសារពូស៊ីនលំនឹងជីវភាព ឈានឡើងធូរធារ។
ចំណែកគ្រួសារពូទ្រឿងហាយភឿក នៅភូមិទីបញឹក ឃុំវៀងអាងជាគ្រួសារឈានឡើងធ្វើមានពីទម្រង់ធ្វើស្រែគួបផ្សំចិញ្ចឹមគោនិងជ្រូកមេ។ នាំយើងខ្ញុំទស្សនាទម្រង់របស់គ្រួសារ ពូភឿកបានឱ្យដឹង៖ ខ្ញុំបង្កើតអាជីពដំបូងមានតែដីស្រែ៤កុងនិងជួលដីស្រែខ្លះទៀតសម្រាប់ផលិតដើម្បីរកប្រាក់ចំណូលបន្ថែម។ ឆ្នាំ២០០១ ដោយឃើញទម្រង់ចិញ្ចឹមជ្រូកមេរបស់មាមីងក្នុងភូមិមានប្រសិទ្ធភាពខ្ញុំក៏សម្រេចចិត្តបុល៨០លានដុងសម្រាប់ទិញជ្រូកមេ១០ក្បាលចិញ្ចឹម។ ដោយខិតខំថែទាំស្វែងយល់រៀនសូត្របទពិសោធន៍និងបច្ចេកទេសចិញ្ចឹមពីអ្នកចិញ្ចឹមមុន និងតាមរយៈកាសែត ទូរទស្សន៍ ម៉្លោះហើយអនុវត្តទម្រង់របស់គ្រួសារ ពូសម្រេចប្រសិទ្ធភាពខ្ពស់ ក្នុងមួយឆ្នាំជ្រូកមេកើតបាន២លើក ក្នុងមួយលើកកើតបានពី៦-១០ក្បាល។ ដើម្បី រកប្រាក់ចំណូលបន្ថែម ឆ្នាំ២០០៤ ពូបានវិនិយោគចិញ្ចឹមគោទឹកដោះ២ក្បាល។ អាស្រ័យចេះរបៀបថែទាំបានល្អ ម៉្លោះហើយគោឆាប់ធំ ដំបូងផ្តើមពីគោ២ក្បាល សព្វថ្ងៃកើនឡើង១៦ក្បាល ក្នុងនោះ មាន៨ក្បាលកំពុងផ្តល់ទឹកដោះ រាល់ថ្ងៃទទួលបានទឹកដោះចំនួន១៦០គីឡូក្រាម លក់ដោយតម្លៃពី១៣.០០០-១៥.០០០ដុង/គីឡូក្រាម។ អាស្រ័យប្រភពចំណូលពីទម្រង់ខាងលើ ក្នុងមួយឆ្នាំពូទិញបានដីស្រែចំនួន១០កុង មកដល់សព្វថ្ងៃគ្រួសារពូមានដីស្រែចំនួន១២ហិកតា។ ពូហាឱ្យដឹង៖ ដោយឃើញទម្រង់ចិញ្ចឹមគោទឹកដោះមិនសូវបានផលដូចមុនដូច្នេះក្នុង២ឆ្នាំជិតៗនេះខ្ញុំគ្រាន់តែចិញ្ចឹមគោបង្កាត់ស៊ីនចំនួន៧ក្បាលជ្រូកមេ៣ក្បាលនិងធ្វើស្រែ ២រដូវ/ឆ្នាំ។ ពីទម្រង់ធ្វើស្រែគួបផ្សំការចិញ្ចឹមសត្វ រាល់ឆ្នាំគ្រួសារពូហាយភឿកក្រោយពីផាត់ទាត់រួចរាល់រកបានប្រាក់ចំណូលជាង៤០០លានដុង។
សមមិត្តង្វៀងវ៉ាំងហ្វា-ប្រធានសមាគមកសិករស្រុកត្រឹងដេឱ្យដឹង៖ ដើម្បីនាំមកនូវប្រសិទ្ធភាព សេដ្ឋកិច្ចខ្ពស់ឱ្យសមាជិកកសិករ។ ពេលខាងមុខសមាគមកសិករស្រុកនឹងណែនាំចលនាសមាជិកឱ្យអនុវត្តទម្រង់មានប្រសិទ្ធភាព សកម្មសហការបណ្តាថ្នាក់ហ្វឹកហាត់ពីវិទ្យាសាស្រ្តបច្ចេកទេសណែនាំបណ្តាវិធានការបង្ការ ទប់ស្កាត់ជំងឺត្រូវតាមរបៀប។ បង្កលក្ខណៈដើម្បីឱ្យសមាជិកកសិករបើកទូលាយទម្រង់ផលិត វិនិយោគសមស្របនៃទម្រង់ផលិត រួមចំណែកបន្ថយការខាតបង់ បង្កើនទិន្នផលការដាំដុះ ចិញ្ចឹមសត្វ ជួយឱ្យសមាជិកកសិករលើភូមិដ្ឋានស្រុកបង្កើនប្រាក់ចំណូលឈានឡើងធ្វើមាន៕
ថាញ់វ៉ាង
Thông tin bạn đọc
Đóng Lưu thông tin