បងហ្វិញថាញ់សាង (ទី១ពីខាងស្តាំ) នៅភូមិចូវថាញ់ ឃុំអាងនិញ ស្រុកចូវថាញ់ជាមួយរដ្ឋអំណាចភូមិភាគឃុំភូមី ស្រុកមីទូ សង់ស្ពានជនបទ |
បងសាងឱ្យដឹង៖ កាលនៅរៀនមហាវិទ្យាល័យផ្នែកនយោបាយវិទ្យានៅសាលាមហាវិទ្យាល័យកឹងធើ បងរួមនិងមិត្តភក្តិជួយបណ្តាជីវភាពលំបាក។ ឆ្នាំ២០១៨ បញ្ចប់មហាវិទ្យាល័យ បងសាងវិលមកស្រុកធ្វើអាជីវកម្ម រួមជាមួយមិត្តភក្តិសប្បុរសជនជួយអ្នកវ័យចាស់ សិស្សមានស្ថានភាពលំបាក។ បងថាញ់សាងឱ្យដឹង៖ មុននេះ គ្រួសារខ្ញុំក៏លំបាក ពេលទទួលបានការជំនួយពីសប្បុរសធម៌ គឺអរនិងដឹងគុណណាស់។ តាំងពីនោះ ខ្ញុំគិតពេលមានលក្ខណៈនិងជួយស្ថានភាពលំបាកដូចអីចឹង។ សព្វថ្ងៃ ឃើញនៅច្រើនស្ថានភាពលំបាកទើបខ្ញុំកៀរគរសប្បុរសជន ដើម្បីជួយពួកគាត់ឆ្លងកាត់លំបាកក្នុងជីវភាព។ ពេលចុះតំបន់ជនបទឃើញមាមីងខ្មែរតំបន់ឆ្ងាយធ្វើដំណើរលំបាក បងសាងចលនាបណ្តាសប្បុរសធម៌កសាងស្ពាន។ ជាអាទិ៍ ដូចជាស្ពានអាយីដាផឹក១ ភូមិព្រែកពិន្ទង ឃុំភូមី ស្រុកមីទូសម្រេចនាំមកក្តីរីករាយ សុភមង្គលដល់មាមីងទីនេះ។ តាំងពីនោះ ថាញ់សាងមានបន្ថែមក្តីជំនឿកៀរគរបណ្តាសប្បុរសធម៌សង់ស្ពានបន្តទៀត។ ស្ពាននីមួយៗ សរុបតម្លៃពី១២០-១៥០លានដុង។ ពូស៊ើងហ្វាងផេន នៅឃុំភូមីនិយាយ៖បានសប្បុរសជនឧបត្ថម្ភកសង់ស្ពានមាមីងនរណាក៏សប្បាយចិត្តទើបម្នាក់ៗគប់វាល់កម្លាំងធ្វើក្នុង២០ថ្ងៃក៏សម្រេច។ មានស្ពានធំទូលាយ មាមីងធ្វើដំណើរនិងសិស្សានុសិស្សទៅរៀនក៏ងាយស្រួល។ រយៈពេលកន្លង បងហ្វិញថាញ់សាងចលនាសង់ស្ពានជនបទបានចំនួន៥ ជួសជុលកសាងផ្ទះគ្រួសារក្រ ជូនអាហារូបករណ៍កង់ឱ្យសិស្សក្រ ជូនអំណោយរាប់រយចំណែកដល់គ្រួសារក្រមានស្ថានភាពលំបាក។ល។ សរុបថវិការជាង១ពាន់លានដុង។ បងថាញ់សាងឱ្យដឹងបន្ថែម៖ ធ្វើបានច្រើនការងារសប្បុរសធម៌ ជួយមាមីងលំបាកសង់បានស្ពានជនបទ គឺខ្ញុំឃើញសប្បាយចិត្តនិងសុភមង្គលនឹងកាន់តែមានក្តីជំនឿដើម្បីធ្វើសប្បុរសធម៌។សមមិត្តងោមិញផាក-ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំអាងនិញស្រុកចូវថាញ់ឱ្យដឹង៖បងហ្វិញ
ថាញ់សាងជាអ្នកមានទឹកចិត្តសប្បុរសធម៌។បណ្តាការឧបត្ថម្ភចែករំលែករបស់បងបានរួមចំណែកជួយច្រើនគ្រួសារមានស្ថានភាពលំបាកមានបន្ថែមកម្លាំងឆ្លងកាត់ការលំបាកទើបនៅភូមិភាគនរណាក៏ស្រឡាញ់រាប់
អានបង។
ច្រើនឆ្នាំនេះជាមួយទឹកចិត្តសប្បុរសធម៌បងសាងទទួលបានការដឹងគុណមនោសញ្ចេតនាយ៉ាងពិសេសរបស់ច្រើនស្ថានភាពលំបាក។ ទន្ទឹមនោះកិតិ្តយសទទួលបានច្រើនលិខិតសរសើររបស់ស្រុកនិងប័ណ្ណសរសើររបស់គណៈកម្មាធិការប្រជាជនខេត្តពីស្នាដៃគំរូឆ្នើមក្នុងការងារសង្គមលើភូមិដ្ឋានខេត្ត៕
ដាលីន-ចន្ថា
Thông tin bạn đọc
Đóng Lưu thông tin