ដើម្បីផ្សព្វផ្សាយអនុវត្តកម្មវិធីមានប្រសិទ្ធភាព រដ្ឋអំណាចសង្កាត់ទី២ ទីរួមខេត្តវិញចូវ ចាប់ផ្តើមពិនិត្យស្ថានភាពកំណត់ច្បាស់ទិសដៅ ភារកិច្ចនិងដំណោះស្រាយជាក់ស្តែងដល់មុខសញ្ញាទទួលផល។ ចាប់ពីឆ្នាំ២០២៣-២០២៤ ចំពោះគម្រោងដោះស្រាយផ្ទះនៅ សង្កាត់បានសម្រេចការសាងសង់និងផ្តល់ផ្ទេរប្រាក់ឧបត្ថម្ភដល់៥០គ្រួសារក្រ សរុបថវិកាជាង២ពាន់លានដុង។
គ្រួសារបងស្រីស៊ើងធីសាភា នៅអនុសង្កាត់ជ្រោយរំចេក សង្កាត់ទី២ ទីរួមខេត្តវិញចូវ ជាគ្រួសារក្ររបស់សង្កាត់ដែលមានស្ថានភាពលំបាកគ្មានដីផលិត បន្ទាប់ពីបានជំនួយឧបត្ថម្ភផ្ទះនៅតម្លៃជាង៤០លានដុង បងស្រីសប្បាយរីករាយឱ្យដឹង៖ មុននេះ ផ្ទះខ្ញុំលេច ទ្រុឌទ្រោម ពេលមានភ្លៀងខ្យល់ម្តងៗខ្ញុំខ្លាចបាក់រលំខ្លាំងណាស់ អរគុណរដ្ឋអំណាចភូមិភាគដែលមានការយកចិត្តទុកដាក់ឧបត្ថម្ភសង់ផ្ទះថ្មីឱ្យខ្ញុំ ខ្ញុំសប្បាយចិត្តណាស់ព្រោះចាប់ពីពេលនេះទៅ ខ្ញុំស្ងប់ចិត្តធ្វើការមិនបារម្ភពេលមានភ្លៀងខ្យល់។
គ្រួសារបងស្រីស៊ើងធីសាភា នៅអនុសង្កាត់ជ្រោយរំចេក សង្កាត់ទី២ ទីរួមខេត្តវិញចូវ បានឧបត្ថម្ភផ្ទះនៅឆ្នាំ២០២៣។ |
តាមស.មវឿងក្វុកឡេ-អនុប្រធានគណៈកម្មាធិការប្រជាជនសង្កាត់ទី២ ទីរួមខេត្តវិញចូវឱ្យដឹង៖ បក្សនិងរដ្ឋតែងយកចិត្តទុកដាក់ដល់ជីវភាពសេដ្ឋកិច្ចរបស់ប្រជាជន ពិសេស តំបន់ជនជាតិភាគតិច តាំងពីនោះ បានដាក់ចេញនូវគោលការណ៍ គោលនយោបាយជួយប្រជាជនកែលម្អជីវភាព អភិវឌ្ឍសេដ្ឋកិច្ចដូចជាគម្រោងៈ ដោះស្រាយផ្ទះនៅ ដីនៅ ទឹកស្អាតប្រើប្រាស់ កសាងហេដ្ឋានរចនាសម្ព័ន្ធសំខាន់ៗ ឧបត្ថម្ភការអភិវឌ្ឍកសិកម្ម។ល។ ក្នុងនោះ គម្រោងវិនិយោគហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ តែងបានយកចិត្តទុកដាក់។ ឆ្នាំ២០២៤ ទុនដែលបានប្រគល់ឱ្យឃុំដើម្បីវិនិយោគកសាងថ្មី ជួសជុលហេដ្ឋារចនាសម្ព័ន្ធគឺជាង២,៨ពាន់លានដុង រួមមានបណ្តាសំណង់ដូចៈ ផ្លូវយ៉ុងមា-វិញទ្រុង ផ្លូវជ្រោយរំចេក-សឹងជីមនិងជួសជុលផ្លូវបាក់ដីជាច្រើនទៀត។
បងងោមិញធ្វឹង-ប្រធានអនុសង្កាត់ជ្រោយរំចេក ទីរួមខេត្តវិញចូវចែករំលែក៖ កាលពីមុន បណ្តាដងផ្លូវបាក់ដីយ៉ាងច្រើន គ្រោះថ្នាក់ខ្លាំងពេលចូលរួមបើកបរ ប្រជាជនបានរាយការណ៍មក យើងខ្ញុំបានស្នើជាមួយសង្កាត់ ដើម្បីឧបត្ថម្ភជម្នះទាន់ពេលលើស្ថានភាពបាក់ដី។ បន្ទាប់ពីបានរដ្ឋអំណាចឃុំវិនិយោគលើការជួសជុលបម្រើប្រជាជនក្នុងការធ្វើដំណើរទៅមកនិងដឹកជញ្ជូនកសិផល ក៏មានការងាយស្រួល ក្មួយៗកុមារក៏ស្ងប់ចិត្តទៅសាលារៀន។
សម្រេចការជួសជុលផ្លូវដានបាក់ដី នៅអនុសង្កាត់ជ្រោយរំចេក សង្កាត់ទី២ ទីរួមខេត្តវិញចូវ។ |
អាចនិយាយបានថា បក្សនិងរដ្ឋតែងតែរួមដំណើរជាមួយប្រជាជន លើកកម្ពស់ជីវភាពរស់នៅ ឆ្លងតាមគម្រោង កម្មវិធីជំរុញការផ្តល់ផ្ទេរថវិកាជួយឧបត្ថម្ភប្រជាជន ដើម្បីដោះស្រាយទាន់ពេលនូវបញ្ហាដែលប្រជាជនកំពុងជួបប្រទះ ធានាបានគោលបំណងត្រឹមត្រូវ ចំមុខសញ្ញា។ រួមចំណែកលើកកម្ពស់គុណភាពជីវភាព បំផុសស្មារតីសាមគ្គីជនជាតិ ពង្រឹងទំនុកចិត្តរបស់ប្រជាជនលើការដឹកនាំរបស់បក្សនិងរដ្ឋ៕
ហុងទើ
Thông tin bạn đọc
Đóng Lưu thông tin