អ្នកវ័យចាស់ធ្វើសេដ្ឋកិច្ចពូកែ

04:57, 14/11/2024

រយៈ​ពេល​កន្លង​ សំ​ដៅ​សាទរ​ការ​ចលនា​ “អ្នក​វ័យ​ចាស់​ធ្វើ​សេដ្ឋ​កិច្ច​ពូកែ​” សមា​ជិក​អ្នក​វ័យ​ចាស់​នៅ​ភូមិ​ព្រីង១​ ឃុំ​ធ្វឹង​ហ៊ឹង​ ស្រុក​មីទូ​ (សុក​ត្រាំង)​ខិត​ខំ​ពង្រីក​ទម្រង់​ផលិត​បង្កើន​ប្រាក់​ចំ​ណូល​លំ​នឹង​ជីវភាព ​រួម​ចំ​ណែក​ជម្រុញ​អភិ​វឌ្ឍសេដ្ឋ​កិច្ច​-សង្គម​នៅ​ភូមិ​ភាគ​។ 

ពូថាច់យ៉ឹងគំរូឆ្នើមពីអ្នកវ័យចាស់ធ្វើសេដ្ឋកិច្ចពូកែនៅឃុំធ្វឹងហ៊ឹង ស្រុកមីទូ (សុកត្រាំង)
ពូថាច់យ៉ឹងគំរូឆ្នើមពីអ្នកវ័យចាស់ធ្វើសេដ្ឋកិច្ចពូកែនៅឃុំធ្វឹងហ៊ឹង ស្រុកមីទូ (សុកត្រាំង)

ទោះ​បីអា​យុ​៦០​ឆ្នាំ​ប្លា​យ ប៉ុន្តែ​ពូថា​ច់​យ៉ឹង​នៅ​តែ​ពង្រីក​ស្មា​រតី​ “អា​យុ​ច្រើន​-គំ​រូ​ភ្លឺ​ស្វាង​”។ ប៉ុន្មា​ន​ ឆ្នាំ​កន្លង​ ពូ​តែង​ធ្វើ​គំ​រូ​ក្នុង​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​ក៏​ដូច​ជា​ការ​ចូល​រួម​បណ្តា​សកម្ម​ភាព​នៅ​ភូមិ​ភាគ​។ សំ​ណេះ​សំ​ណាល​ជា​មួយ​យើង​ខ្ញុំ​ពូ​យ៉ឹងឱ្យ​ដឹង​៖ ខ្ញុំ​បង្កើត​របរ​ដំ​បូង​ដោយ​មាន​ដី​ស្រែ​៧​កុង ​ពេល​នោះ​ដោយ​មិន​ទាន់​មាន​បទ​ពិសោធន៍ មិន​ទាន់​ចេះ​អនុ​វត្ត​វិទ្យា​សាស្រ្ត​បច្ចេក​ទេស​ចូល​ក្នុង​ការ​ផលិត ​ម៉្លោះ​ហើយ​ប្រ​សិទ្ធ​ភាព​មិន​ខ្ពស់​។ ក្នុង​ប៉ុន្មាន​ឆ្នាំ​ជិត​ៗ​នេះ​ ខ្ញុំ​បាន​ស្វែង​យល់​បណ្តា​របៀប​ធ្វើ​ល្អ​ៗ​មា​នប្រ​សិទ្ធ​ភាព​តាម​រយៈ​កា​សែត​ វិទ្យុ​ ទូរ​ទស្សន៍​ ដើម្បី​រៀន​សូត្រ​បណ្តា​ទម្រង់​ថ្មី​សម​ស្រប​ជាមួយ​លក្ខ​ណៈ​ដី​ធ្លី​របស់​ភូមិ​ភាគ​ ដើម្បី​អនុ​វត្ត​បណ្តា​វិធាន​ការ​ថែ​ទាំ​បង្ការ​ជំ​ងឺ​សម្រេច​ប្រ​សិទ្ធ​ភាព​។ តាម​នោះ​ ពូ​អនុ​វត្ត​សម្រេច​ជោគ​ជ័យ​ក្នុង​ការ​ធ្វើ​ស្រែ​របស់​គ្រួ​សារ​ ម៉្លោះ​ហើយ​ប៉ុន្មា​ន​ឆ្នាំ​ជិត​ៗ​នេះ​ ជីវ​ភាព​គ្រួ​សារ​ពូ​បាន​ធូរ​ធារ  រាល់​ឆ្នាំ​ពូ​ទិញ​បាន​ដី​ស្រែ​ពី​១០​-២០​កុង​ សព្វ​ថ្ងៃ​ពូ​ធ្វើ​ស្រែ​ផង​និង​ចិញ្ចឹម​គោ​ផង​។ ពូ​យ៉ឹង​ឱ្យ​ដឹង​៖ ក្រៅ​ពី​ធ្វើ​ស្រែ​ ខ្ញុំ​នៅ​ទាំង​ចិញ្ចឹម​គោចំ​នួន​៥៦​ក្បាល​ ក្នុង​នោះ​គោ​ស៊ីន​ចំ​នួន​៣៤​ក្បាល​និង​គោ​ទឹក​ដោះ​២២​ក្បាល​   ក្នុង​នោះ​មាន​៧​ក្បាល​កំ​ពុង​ផ្តល់​ទឹក​ដោះ​ រាល់​ថ្ងៃ​ទទួល​បាន​ទឹក​ដោះ​ចំ​នួន​៨០​គី​ឡូ​ក្រាម​ដោយ​តម្លៃ​ពី​១៣.៥០០​-១៥.០០០ដុង​/គី​ឡូ​ក្រាម។ ដើម្បី​ការ​ផលិត​សម្រេច​បាន​ប្រ​សិទ្ធ​ភាព​ខ្ពស់ ​ពូ​វិនិ​យោគ​ទិញ​បន្ថែម​ម៉ា​ស៊ីន​មូរ​ចម្បើង​២​គ្រឿង​ទៀត ឆ្លៀត​យក​ចម្បើង​ក្នុង​វាល​ស្រែ​សម្រាប់​ធ្វើ​ចំ​ណី​ឱ្យ​គោ។ អា​ស្រ័យ​ហេតុ​ នោះ​ជួយ​ទម្រង់​សេដ្ឋ​កិច្ច​គ្រួ​សារ​កាន់​តែ​ចីរ​ភាព​និង​ប្រ​សិទ្ធ​ភាព​។ មក​ដល់​សព្វ​ថ្ងៃ​ពូ​ថា​ច់​យ៉ឹង​មាន​ដី​ស្រែ​ចំ​នួន​២៥​ហិក​តា​និង​ម៉ាស៊ី​ន​មូរ​ចម្បើង​២​គ្រឿង​។ ចាប់​ពី​ទម្រង់​ផលិត​ស្រូវ​គួប​ផ្សំ​នឹង​ទម្រង់​ចិញ្ចឹម​គោ​ស៊ីន​និង​គោ​ទឹក​ដោះ​ រាល់​ឆ្នាំ​គ្រួ​សារ​ពូ​រកបាន​ប្រាក់​ចំ​ណូល​ជាង​១​ពាន់​លាន​ដុង ទន្ទឹម​នោះ​ ដោះ​ស្រាយ​ការ​ងារ​ធ្វើ​ឱ្យ​ពល​ករ​នៅ​ភូមិ​ភាគ​រាប់​សិប​នាក់​តាម​រដូវ​កាល​។ ពូ​យ៉ឹង​បាន​ឱ្យ​ដឹង​ដូច្នេះ​។

មិន​ត្រឹម​តែ​ធ្វើ​សេដ្ឋ​កិច្ច​ពូកែ​ប៉ុណ្ណោះ​ទេ ក្នុង​ជីវ​ភាព​ប្រ​ចាំ​ថ្ងៃ ​ពូ​នៅ​ទាំង​ជា​គំ​រូ​ឆ្នើម​ក្នុង​ការ​ងារ​សុខុមាល​ភាព​សង្គម​នៅ​ភូមិ​ភាគ​ ពូបាន​គប់​វាល់​ក្នុង​ការ​ចលនា​អា​ស្រ័យ​ភូមិ​ភាគ​ អង្គ​ការ​មហា​ជន​បំ​ផុស​ចលនា​ ជំ​នួយ​កសាង​បណ្តា​សំ​ណង់​សាធា​រណៈ​នៅ​ភូមិ​ភាគ ជាក់​ស្តែង ដំ​ណាក់​កាល​ឆ្នាំ​២០១៨​-២០២៣ ពូ​បាន​ជូន​ថវិកា​និង​ទេយ្យ​វត្ថុ​សម្រាប់​ជំ​នួយ​ដល់​អ្នក​អនាថា​ អ្នក​វ័យ​ចាស់​មាន​ជីវ​ភាព​ជួប​ការ​លំ​បាក​ក្នុង​បណ្តា​ថ្ងៃ​បុណ្យ​ទាន​ តេត​ជា​មួយ​ទឹក​ប្រាក់​៦០​លាន​ដុង ជំ​នួយ​២០​លាន​ដុង​និង​កម្លាំង​ពល​កម្ម​សម្រាប់​កសាង​ស្ពាន​ជន​បទ​ចំ​នួន​៣ ចលនា​មា​មីង​ដាំ​ផ្កា​តាម​ដង​ផ្លូវ​ ធ្វើ​របង​ បង្គោល​ទង់​។ល។ ទង្វើ​ជាក់​ស្តែង​របស់​ពូ​ថាច់​យ៉ឹង​បាន​រួម​ចំ​ណែក​យ៉ាង​សកម្ម​ក្នុង​សម្រេច​លក្ខ​ឋាន​គមនា​គមន៍​ ធ្វើ​ឱ្យ​តិដ្ឋភាពជន​បទ​មួយ​ថ្ងៃ​កាន់​តែ​អភិ​វឌ្ឍន៍។

វាយ​តម្លៃ​ពី​ពូ​ថា​ច់​យ៉ឹង សមមិត្ត​ឡឹម​ស្វឹង​-ប្រ​ធាន​គណៈ​តំ​ណាង​សមា​គម​អ្នក​វ័យ​ចាស់​ឃុំ​ធ្វឹង​ហ៊ឹង​ឱ្យ​ដឹង​៖ មិន​ត្រឹម​តែ​ធ្វើ​មាន​ឱ្យ​គ្រួ​សារ​ បង​យ៉ឹង​នៅ​ទាំង​ជំ​នួយ​ដល់​សមា​ជិក​ដើម្បី​អភិ​វឌ្ឍសេដ្ឋ​កិច្ច​ចែក​រំ​លែក​បទ​ពិសោធន៍​ក្នុង​ការ​ផលិត​ ដើម្បី​រួម​គ្នា​ឈាន​ឡើង​ធ្វើ​មាន​ដោយ​ស្រប​ច្បាប់​។ បងនៅ​ទាំង​គប់​វាល់​ទឹក​ប្រាក់​និង​កម្លាំង​ពល​កម្ម​សម្រាប់​កសាង​សំ​ណង់​សាធា​រណៈ​ចូល​រួម​បណ្តា​សកម្ម​ភាព​សប្បុរស​សង្គម ​បង្ក​ភាព​សាយ​ភាយ​ស្មា​រតី​ជួយ​គ្នា​ក្នុង​សហគម​ន៍ រួម​ចំ​ណែក​ក្នុង​ការ​បំ​បាត់​អត់​បន្ថយ​ក្រអភិ​វឌ្ឍ​សេដ្ឋ​កិច្ច​នៅ​ភូមិ​ភាគ​៕

ថា​ញ់វ៉ាង​