អភិវឌ្ឍសេដ្ឋកិច្ចពីទម្រង់ចិញ្ចឹមសត្វ

09:12, 11/10/2024

ប៉ុន្មាន​ឆ្នាំ​កន្លង​ ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ​ពី​ទម្រង់​ចិញ្ចឹម​សត្វ​កំ​ពុង​អនុ​វត្ត​ចំ​ទិសដៅ​និង​នាំ​មក​នូវ​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​ ជួយ​ឱ្យ​សមា​ជិក​កសិករ​ខ្មែរ​នៅ​លើ​ភូមិ​ដ្ឋាន​ឃុំ​វៀង​ប៊ិញ ស្រុក​ត្រឹង​ដេ (សុក​ត្រាំង​) លើក​កម្ពស់​ប្រាក់​ចំ​ណូល​ឈាន​ឡើង​លំ​នឹង​ជីវភាព​។

ទម្រង់ចិញ្ចឹមគោរបស់គ្រួសារពូលីវវ៉ាំងយេន នៅភូមិដាវវៀង ឃុំវៀងប៊ិញ ស្រុកត្រឹងដេ (សុកត្រាំង)
ទម្រង់ចិញ្ចឹមគោរបស់គ្រួសារពូលីវវ៉ាំងយេន នៅភូមិដាវវៀង ឃុំវៀងប៊ិញ ស្រុកត្រឹងដេ (សុកត្រាំង)

មក​ជួប​គ្រួ​សារ​ពូ​លីវ​វ៉ាំង​យេន នៅ​ភូមិ​ដាវ​វៀង​ ឃុំ​វៀង​ប៊ិញ​ជា​គ្រួ​សារ​ឈាន​ឡើង​ចាក​ផុត​ក្រ​អា​ស្រ័យ​ទម្រង់​ចិញ្ចឹម​គោ​និង​ជ្រូក​។ នាំ​យើង​ខ្ញុំ​ទស្សនា​ទម្រង់​របស់​គ្រួ​សារ​ ពូ​យេន​បាន​ឱ្យ​ដឹង​៖ កាល​ពី​មុន​ គ្រួ​សារ​ខ្ញុំ​ធ្វើ​ស្រែ​ ឆ្នាំ​២០១៦ ដោយ​ឃើញ​ទម្រង់​ចិញ្ចឹម​គោ​សាច់​របស់​មា​មីង​នៅ​ភូមិ​ភាគ​នាំ​មក​នូវ​ប្រ​សិទ្ធ​ភាព​ទើប​ខ្ញុំ​ពិ​គ្រោះ​ជា​មួយ​គ្រួ​សារ​និង​សម្រេច​ចិត្ត​ទិញ​គោ​ពូជ​២​ក្បាល​ដើម្បី​ពង្រីក​សេ្ឋ​កិច្ច​។ ក្រោយ​ពីមួយ​ឆ្នាំ​ព្យា​យាម​ថែ​ទាំ​បាន​ល្អ​ទើប​គោ​ឆាប់​ធំ​និង​កើត​កូន​គោ​ដំបូង​។ ដោយ​ឃើញ​មាន​ប្រ​សិទ្ធ​ភាព​ ចំ​ណាយ​តិច​ ថែ​ទាំ​តិច​ ដូច្នេះ​ ឆ្នាំ​២០១៨ ខ្ញុំ​បុល​បាន​៦០​លាន​ដុងពី​ធនា​គារ​គោល​នយោ​បាយ​សង្គម​ស្រុក​ដើម្បី​ទិញ​គោ​ចិញ្ចឹម​បន្ថែម​។ អា​ស្រ័យ​ចេះ​ធ្វើ​ការ​បង្ក​បង្កើន​ផល រៀន​សូត្រ​របៀប​ថែ​ទាំ​ ម៉្លោះ​ហើយ​ គោ​ឆាប់​ធំ​ ក្នុង​មួយ​ឆ្នាំកើត​បាន​ពី៣​-៤ក្បាល​ អស់​រយៈ​កាល​លក់​ច្រើន​លើក​សព្វ​ថ្ងៃ​នៅ​ចំ​នួន​១០​ក្បាល​។ ពូ​យេន​បាន​ឱ្យ​ដឹង​៖ ដើម្បី​បង្កើន​ចំ​ណូល​ឆ្នាំ​២០១៩ ពូ​ទិញ​ជ្រូក​មេ​២​ក្បាល​មក​ចិញ្ចឹម​ ក្នុង​មួយ​ឆ្នាំ​កើត​បាន​២​លើក មួយ​លើក​បាន​ពី​៩-​១០​ក្បាល​និង​ចិញ្ចឹម​ប្រ​ហែល​៤​ខែ​អាច​នឹង​លក់​បាន​ដោយ​ទម្ងន់​១០០​គី​ឡូ​ក្រាម​/ក្បាល​ តម្លៃ​លក់​ពី​៥៥.០០០​-៦០.០០០ដុង​/គី​ឡូ​ក្រាម។ ជា​មួយ​ប្រ​ភព​ចំ​ណូល​១០០​លាន​ដុង​ពី​ការ​លក់​ជ្រូក​និង​៥០​លាន​ដុង​ពី​ការ​លក់​គោ ជួយ​ឱ្យ​គ្រួ​សារ​ពូ​បាន​លំ​នឹង​និង​ឈាន​ឡើង​ធូរ​ធារ។ ចំ​ណែក​គ្រួ​សារ​បង​ស្រី​យឿង​ថាញ់​ធ្វី នៅ​ភូមិ​តា​អ៊ុង​ជា​គ្រួ​សារ​ឈាន​ឡើង​ធូរ​ធារ​ពីទម្រង់​ចិញ្ចឹម​ជ្រូក​។ បាន​ដឹង​ ឆ្នាំ​១៩៩៦ បង​ស្រី​មាន​គ្រួ​សារ​នៅ​ដោយ​ឡែក​ដោយ​បាត​ដៃ​ទទេ​ ប្រ​ភព​ចំ​ណូល​ពឹង​លើ​របរ​កាត់​ដេរ។ ឆ្នាំ​២០០៦ ដោយ​បាន​សមា​គម​កសិករ​ឃុំ​បង្ក​លក្ខណៈ​ឱ្យ​បុល​ទុន​ពី​ធនា​គារ​គោល​នយោ​បាយ​សង្គម​ស្រុក​បាន​៣០លាន​ដុង បង​ស្រី​ទិញ​ជ្រូក​មក​ចិញ្ចឹម​។ បង​ធ្វី​ឱ្យ​ដឹង​៖ ដំ​បូង​ដោយ​មិន​ទាន់​មាន​បទ​ពិសោធន៍​ដូច្នេះ​ ខ្ញុំ​ចិញ្ចឹម​ជ្រូក​មេ​បាន​ត្រឹម​តែ​២​ក្បាល​ ក្រោយ​មក​ដោយ​ស្វែង​យល់​ពីរ​បៀប​ចិញ្ចឹម​ទម្រង់​បាន​នាំ​មក​នូវ​ប្រ​សិទ្ធ​ភាព​និង​ពង្រីក​ការ​ចិញ្ចឹម​។ សព្វ​ថ្ងៃ​ នៅ​ក្នុង​ទ្រុង​មាន​ជ្រូក​មេ​៩​ក្បាល​និង​ជ្រូក​សាច់​៦០​ក្បាល​។ តាម​បង​ធ្វី​ក្នុង​មួយ​ឆ្នាំ​ជ្រូក​កើត​បាន​២​លើក កើត​មួយ​លើក​ពី​៨-១០​ក្បាល​និង​ចិញ្ចឹម​ប្រ​ហែល​៤ខែ​អាច​នឹង​លក់​បាន​ ដោយ​ទម្ងន់​១០០គីឡូ​ក្រាម/ក្បាល​ តម្លៃ​លក់​ពី​៥៥.០០០​-៦០.០០០​ដុង/​គីឡូ​ក្រាម។ ចិញ្ចឹម​ជ្រូក​តែង​នាំ​មក​នូវ​ប្រាក់​ចំ​ណូល​ឱ្យ​គ្រួ​សារ​បង​ធ្វី​ជាង​២០០​លាន​ដុង​/ឆ្នាំ តាម​នោះ​ សេដ្ឋ​កិច្ច​គ្រួ​សារ​បាន​កែ​លម្អ​និង​មាន​ប្រាក់​គិត​អាន​ឱ្យ​កូន​រៀន​សូត្រ​។

ជា​មួយ​ការ​ខិត​ខំ​ពល​កម្ម​ផលិត​ដោយ​ទម្រង់​ផលិត​មាន​ប្រ​សិទ្ធ​ភាព​របស់​គ្រួ​សារ​ពូលីវ​វ៉ាំង​យេន​និង​គ្រួ​សារ​បង​ស្រី​យឿង​ថាញ់​ធ្វី​ជា​ដំ​ណោះ​​ស្រាយ​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​គ្រួ​សារ​ រួម​ចំ​ណែក​ជំ​រុញ​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​របស់​ភូមិ​ភាគ​។ សព្វ​ថ្ងៃ​ មាន​គ្រួ​សារ​ជា​ច្រើន​នៅ​លើ​ភូមិ​ដ្ឋាន​ឃុំ​បាន​រៀន​សូត្រ​និង​អភិ​វឌ្ឍ​ទម្រង់​ចិញ្ចឹម​គោ​និង​ជ្រូក​ដើម្បី​បង្កើន​ប្រាក់​ចំ​ណូល​ឈាន​ឡើង​ធ្វើ​មាន​នៅ​ភូមិ​ស្រុក​ បង​ស៊ើង​សា​លា​-ប្រ​ធាន​សមា​គម​កសិករ​ឃុំ​វៀង​ប៊ិញ​បាន​ឱ្យ​ដឹង​ដូច្នេះ​៕   

                          ថា​ញ់វ៉ាង​-សុផល