តាយវ៉ាំងខិតខំអភិរក្សអត្តសញ្ញាណវប្បធម៌របស់ជនជាតិ

04:57, 24/12/2024

តាយវ៉ាំងផ្សព្វផ្សាយមានប្រសិទ្ធភាព“អភិរក្សនិងពង្រីកតម្លៃវប្បធម៌ប្រពៃណីល្អប្រសើររបស់បណ្តាជនជាតិភាគតិចផ្សារភ្ជាប់នឹងអភិវឌ្ឍទេសចរណ៍” រដ្ឋអំណាចឃុំតាយវ៉ាំង ស្រុកត្រឹងដេ(សុកត្រាំង) តែងយកចិត្តទុកដាក់ដល់បញ្ហាអភិរក្សនិងពង្រីកអត្តសញ្ញាណវប្បធម៌របស់ជនជាតិភាគិតច ពិសេសគឺការងារអភិរក្សបេតិកភណ្ឌអរូបីរបស់ជនជាតិខ្មែរ ឆ្លងតាមរយៈការបង្កើតក្លឹបរបាំនៅឃុំតាយវ៉ាំង។

 

តាម​របាយ​ការណ៍​លទ្ធ​ផល​អនុវត្ត​កម្មវិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍ​សេដ្ឋ​កិច្ច-សង្គម​តំបន់​ជន​ជាតិ​ភាគ​តិច​និង​តំបន់​ភ្នំ​ដំ​ណាក់​កាល១​(២០២១​-​២០២៥) លើ​ភូមិ​ដ្ឋាន​ឃុំ​តាយ​វ៉ាំង ផែន​ការ​បែង​ប្រ​ភព​ទុន​ដើម្បី​អនុវត្ត​គម្រោងអភិរក្ស ពង្រីក​តម្លៃ​វប្បធម៌​ប្រ​ពៃ​ណី​​របស់​បណ្តា​ជន​ជាតិ​ភាគ​តិច​ផ្សារ​ភ្ជាប់​អភិវឌ្ឍ​ទេស​ចរណ៍ គឺ​ជាង​២​ពាន់​លាន​ដុង។ អា​ស្រ័យ​ហេតុ​នោះ ក្លឹប​របាំ​នៅឃុំ​តាយ​វ៉ាំង​តែង​យក​ចិត្ត​ទុក​ដាក់​វិនិយោគ ពី​ឆាក សំ​លៀក​បំពាក់ ឧបករណ៍​ភ្លេង ពន្លឺ​។ល។ តែង​បាន​វិនិយោគ​សព្វ​គ្រប់ដើម្បី​ធា​នា​ក្លឹប​សកម្ម​ភាព​សម្រេច​ប្រ​សិទ្ធ​ភាព។

ទោះ​បី​ក្លឹប​ទើប​តែ​បង្កើត​កាល​ឆ្នាំ​២០២៣ ប៉ុន្តែ​មាន​សកម្ម​ភាព​ជា​ច្រើន​ជាក់​ស្តែង​រួម​ចំ​ណែក​អភិរក្ស​និង​ពង្រីក​អត្ត​សញ្ញាណ​វប្បធម៌​ជន​រួមជាតិ​ខ្មែរ​នៅ​ភូមិ​ភាគ។ សកម្ម​ភាព​ជា​ប្រ​ចាំ ក្លឹប​បាន​រៀប​ចំ​ការ​ហ្វឹក​ហាត់​របាំ។ អា​ស្រ័យ​ក្លឹប​មាន​ភាព​ងាយ​ស្រួល​ភាគ​ច្រើន​គឺ​សមា​ជិក​ចូល​រួម​សុទ្ធ​​តែជាយុវវ័យដូច្នេះ​ការ​បង្ហាត់​របាំ​មាន​ភាព​ងាយ​ស្រួល​និង​ឆាប់​រហ័ស។

ក្លឹបចូលរួមជំនួបមុខអំណរបុណ្យចូលឆ្នាំថ្មី។
ក្លឹបរបាំចូលរួមជំនួបមុខអំណរបុណ្យចូលឆ្នាំថ្មី។

ប្អូន​ហ្វិញ​ហុង​គុក- អនុ​ប្រ​ធាន​ក្លឹប នៅ​ភូមិ​តាយ​កុង ឃុំ​តាយ​វ៉ាំង មិន​ត្រឹម​ដាស់​ស្មារតី​ការ​ជក់ចិត្ត​ជា​មួយ​ចង្វាក់​រាំ ស្នេហា​ជា​មួយ​វប្បធម៌​ប្រ​ពៃ​ណី​ប្អូន​គុក​នៅ​ទាំង​ជួយ​ប្អូនៗ​ជំ​នាន់​ក្រោយ​យល់​ច្បាស់​ពី​តួ​នា​ទី​របស់​ខ្លួន​ក្នុង​ការ​អភិរក្ស ពង្រីក​អត្ត​សញ្ញាណ​វប្បធម៌​របស់​ជន​ជាតិ។ ប្អូន​គុក​បាន​ឱ្យ​ដឹង៖ ក្លឹប​របាំ​នៅ​ឃុំ​តាយ​វ៉ាំង​មាន​សមា​ជិក​ចំនួន​២០​រូប បាន​ចែក​ជា​៤​ក្រុម គឺ​ក្រុម​រាំរបាំ​ឈូ​ឆាយ ក្រុម​រាំ​យក្ស ក្រុម​រាំ​ស្វា ក្រុមភ្លេង។ ដោយ​ការ​ជក់​អារម្មណ៍ ស្មារតី​ស្នេហា​វប្បធម៌​ជន​ជាតិ​នៃ​សមា​ជិក​ក្នុង​ក្រុម​មិន​ខ្លាច​ហត់​នឿយ សកម្ម​ចូល​រួម​សម្តែង ហ្វឹក​ហាត់​ជា​និច្ច​កាល។

ក្រោយ​ពី​សម្រេច​ការ​ងារ​រៀន​សូត្រ​ក៏​ដូច​ជា​ការ​ងារ​គ្រួសារ បណ្តា​សមា​ជិក​ក្នុង​ក្រុម​តែង​ទៅ​សា​លា​ទាន ​ឃុំ​តាយ​វ៉ាំង​ដើម្បី​ហ្វឹក​ហាត់។ក្នុង​បណ្តា​ពិធី​បុណ្យ​ប្រ​ពៃ​ណី​របស់​ជន​ជាតិ​ដូច​បុណ្យ​​ចូល​​ឆ្នាំ សែន​ដូន​តា អក​អំ​បុក កឋិន​ទាន ប្អូន​ៗ​តែង​បាន​ចូល​រួម​ហ្វឹក​ហាត់​ដើម្បី​សម្រេច​ភារៈ​របស់​ខ្លួន។ ប្អូន​ឡឹម​ធី​បៃ​យីវ លេ​ខា​សា​ខា​សម្ព័ន្ធ​យុវជន​ភូមិ​ព្រែក​ដូង ជា​សមា​ជិក​ក្លឹប​រីក​រាយ​ឱ្យ​ដឹង៖ ប្អូន​រីក​រាយ​ណាស់​ពេល​បាន​រួម​ចំ​ណែក​ក្នុង​ការ​អភិរក្ស​និង​ពង្រីក​អត្ត​សញ្ញាណ​វប្បធម៌​ជន​ជាតិ រាល់​ថ្ងៃ​ប្អូន​តែង​ចូល​រួម​ហ្វឹក​ហាត់​គ្មាន​ខាន​តាម​ការ​ណែ​នាំ​របស់​អ្នក​គ្រូ។

ក្លឹបចូលរួមដោះដូរសិល្បៈជាមួយសកលវិទ្យាល័យកឹងធើ។
ក្លឹបចូលរួមដោះដូរសិល្បៈជាមួយមហាវិទ្យាល័យកឹងធើ។

ក្រៅ​ពី​ចូល​រួម​រាំ​របាំ​សម្រាប់​ពិធី​បុណ្យ​ទាន​ក្នុង​វត្ត ពេល​ឃុំ ស្រុក​ចាត់​តាំង​ព្រឹត្តិ​ការណ៍​ឬសកម្ម​ភាព​អ្វី​មួយ​តែង​អញ្ជើញ​ក្លឹប​បាន​សមា​ជិក​ក្នុង​ក្លឹប​ចូល​រួម​ជា​និច្ច។ ក្នុង​នោះ​មាន​ព្រឹត្តិ​​ការណ៍​​ដូច​ មហា​សន្និ​បាត ជំនួប​មុខ តាំង​ពិព័រណ៍ ផ្សាយ​ពាណិជ្ជ​កម្ម​ផលិត​ផល OCOPនិង​ចូល​រួម​ដោះ​ដូរសិល្បៈ​ជា​មួយ​បណ្តា​សា​លា​មហាវិ​ទ្យា​ល័យ​តាម​កិច្ច​ចង្អុល​ការ​របស់​ថ្នាក់​លើ។ តាម​នោះ បានរួម​ចំ​ណែក​អភិរក្ស ពង្រីក​និង​ផ្សព្វ​ផ្សាយ​បេតិក​ភណ្ឌ​វប្បធម៌​អរូបី​របស់​ជន​ជាតិ​ដល់​ភ្ញៀវ​ទេសចរ​ជិត​ឆ្ងាយ ឧទ្ទេស​នាម​ចង្វាក់​រាំ​របាំ​ទុក​ដូច​នេះ​ជា​ធន​ធាន​ទេសចរណ៍​ដែល​មាន​ភាព​ជក់​អារម្មណ៍​ខ្លាំង ជា​កម្លាំង​លើក​ទឹក​ចិត្ត​ដើម្បី​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​បាន​មក​ទស្សនា​កម្សាន្ត។

លោក​ថាច់​ក្វុក​ថាយ-ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជាជន​ឃុំ​តាយ​វ៉ាំង​បាន​ឱ្យ​ដឹង៖ ដោយ​ការស្រប​មតិ​រដ្ឋ​អំ​ណាច​គ្រប់​ថ្នាក់ ឃុំ​តាយ​វ៉ាំង​បាន​បង្កើត​ក្លឹប​របាំ​ដើម្បី​អភិរក្ស​និង​ពង្រីក​អត្ត​សញ្ញាណ​វប្បធម៌​ជន​ជាតិ ទន្ទឹម​នោះ បាន​បង្ក​លក្ខណៈ​ដើម្បី​សមា​ជិក​មាន​ឱកាស​កម្សាន្តក្រោយ​ពី​ការ​រៀន​សូត្រ ពលកម្ម​ហត់​នឿយ។ ក្លឹប​នេះ​មាន​អត្ថន័យ​យ៉ាង​សំ​ខាន់​ក្នុង​ការ​អនុវត្ត​ប្រ​សិទ្ធ​ភាព​គម្រោង​អភិរក្ស​និង​ពង្រីក​តម្លៃ​វប្បធម៌​ប្រ​ពៃ​ណី​ល្អ​ប្រ​សើរ​របស់​បណ្តា​ជន​ជាតិ​ភាគ​តិច​ផ្សារ​ភ្ជាប់​នឹង​អភិឌ្ឍ​ទេសចរណ៍ ចាប់​ពី​មាន​ក្លឹប​រាំ​របាំ ឃុំ​តាយ​វ៉ាំង​បាន​សម្រេច​បទ​ដ្ឋាន OCOP ផ្កាយ​៣​បាន​រួម​ចំ​ណែក​យ៉ាង​ធំ​ធេង​ក្នុង​ការ​ងារ​សម្រេច​លក្ខ​ឋាន​ជន​បទ​ថ្មី​របស់​ឃុំ៕

                                                                                           ​ហុងទើ-សុផល