ភាពវិវឌ្ឍថ្មីក្នុងការកសាងឃុំវប្បធម៌ជនបទថ្មីនៅឡុងឌឹក

CHANH THA 04:56, 17/12/2024

កំណត់វប្បធម៌ជាមូលដ្ឋានគ្រឹះស្មារតីនៃសង្គម ទន្ទឹមនឹងនោះ ជាទិសដៅ កម្លាំងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមក្នុងដំណើរការកសាងជនបទថ្មី ឃុំឡុងឌឹក ស្រុកឡុងភូ (សុកត្រាំង) បានប្រមូលផ្តុំកម្លាំងសម្រេចនូវលក្នអំពីវប្បធម៌ រួមចំណែកលើកកម្ពស់ជីវភាពស្មារតីរបស់ប្រជាជន។

រាល់​ពេល​​មក​ឡុង​ឌឹក យើង​ខ្ញុំ​មាន​អា​រម្ម​ណ៍ថា​នៅ​ទីនេះ​មានការផ្លាស់​ប្តូរជា​រៀង​រាល់​ថ្ងៃ​។ បណ្តាដងផ្លូវ​ចូល​ភូមិ​មិនត្រឹម​តែជា​ផ្លូវ​ចាក់កៅ​ស៊ូ​ប៉ុណ្ណោះ​ទេ នៅទាំង​សង​ខាង​ផ្លូវ​ក៏​មាន​លម្អ​ដោយ​បៃតង​ ផ្កា​ចម្រុះពណ៌​។ អនុ​វត្ត​កម្ម​វិធី​ទិសដៅ​ជាតិ​កសាង​ជន​បទថ្មី​ ប្រ​ព័ន្ធ​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅ​ឡុង​ឌឹកមានភាពសុក្រឹត​។ បណ្តា​​ផ្លូវ​ជន​បទ​ ប្រ​ព័ន្ធ​បណ្តា​ញ​អគ្គិ​សនីជាតិ​ អុជ​បំ​ភ្លឺ​ សាលា​រៀន​ ដំណាក់​សុខា​ភិបាល​បានវិនិ​យោ​គកសាង​កែលម្អ​ក្នុង​ប៉ុន្មាន​ឆ្នាំ​កន្លង​ ដើម្បី​បំ​ពេញ​តម្រូវ​ការ​ជាមូល​ដ្ឋាន​របស់​ប្រ​ជា​ជន​ក្នុង​ឃុំ​។ អា​ចនិយាយ​បាន​ថា​ តំ​បន់​ជន​បទ​ថ្មី​ពិត​ជាមាននៅ​ទីនេះ​។ ការ​កសាង​ឃុំ​សម្រេច​បទដ្ឋានឃុំវប្ប​ធម៌​ជន​បទ​ថ្មី​ គឺ​ជាគោល​នយោ​បាយ​ស្រប​មតិ​ប្រ​ជា​ជន​ ដូច្នេះ​ ប្រ​ជា​ជន​ក្នុង​ភូមិ​ភាគ​ស្រប​មតិ​សាទរ​ លេច​ធ្លោ​គឺ​ឆ្លង​តាម​ចលនា​ “ទូទាំង​ប្រ​ជា​ជន​សាម​គ្គី​កសាង​ជីវភាព​វប្ប​ធម៌​”។ លោក​ផាងវ៉ាំងញ៉ា-ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ឡុង​ឌឹក ឱ្យ​ដឹង​៖ ក្នុងការ​ចលនា​នេះ​ យើង​ខ្ញុំ​សង្កត់​លើការ​ងារ​កសាង​គ្រួ​សារ​វប្ប​ធម៌​ ភូមិ​វប្ប​ធម៌​និង​ឃុំ​វប្ប​ធម៌​ជន​បទ​ថ្មី​ ទន្ទឹម​នឹង​នោះ​ ប្រ​មូល​ផ្តុំ​ទូទាំង​ប្រ​ព័ន្ធ​នយោ​បាយ​ផ្តោត​លើការ​អនុ​វត្ត​ចលនា​”។ អនុ​វត្ត​រាល់​ខ្លឹម​សារ​ រៀង​រាល់​ឆ្នាំ​ ភូមិ​ភាគ​បំ​ផុស​ចលនា​គ្រួ​សារ​ចុះ​ឈ្មោះ​កសាង​គ្រួ​សារ​វប្ប​ធម៌​ មាន​២.២៨៦គ្រួ​សារ​ដែល​សម្រេច​លក្ខ​ឋាន​គ្រួ​សារ​វប្ប​ធម៌​ជន​បទ​ថ្មី​ ស្រូប​អត្រា​៩៥,៣៣% មាន​៥/៥ភូមិ​បាន​ទទួល​ស្គាល់​ជាភូមិ​វប្ប​ធម៌​ជន​បទ​ថ្មី​ សម្រេច​១០០%។ ជាង​៩០%គ្រួ​សារ​មាន​របង​បៃតង​ បរិវេណ​ផ្ទះ​នៅ​សម្រេច​ បៃតង​-ស្អាត​។ ​ពី​ការ​កសាង​បែប​បទវប្ប​ធម៌ៈ អគារវប្ប​ធម៌​ឃុំ​ឡុង​ឌឹក បាន​កសាង​សម្រេច​និង​ដាក់​ឱ្យ​ដំណើរ​ការ​ប្រ​កប​ដោយ​ស្ថិរភាព​ ទន្ទឹម​នឹង​នោះ​ ក៏​រក្សា​បាន​នូវ​សកម្ម​ភាព​វប្ប​ធម៌​ សិល្បៈ​ កីឡា​ជាប្រ​ចាំ​ ៥/៥ភូមិ​តែងមាន​អគារ​វប្ប​ធម៌​។

ភូមិទាំងអស់ក្នុងឃុំឡុងឌឹក បានទទួលស្គាល់សម្រេចស្តង់ដារជាភូមិវប្បធម៌ជនបទថ្មី។
ភូមិទាំងអស់ក្នុងឃុំឡុងឌឹក បានទទួលស្គាល់សម្រេចលក្ខឋានជាភូមិវប្បធម៌ជនបទថ្មី។

អំ​ពី​ការ​កសាង​និង​អនុ​វត្ត​ល្អ​ផ្នត់​រស់​នៅ​អរិយធម៌​ បរិស្ថាន​វប្ប​ធម៌​ជន​បទ​។ បច្ចុ​ប្បន្ន​ ឡុង​ឌឹក មាន​៥ក្រុម​ចលនា​ប្រ​មូល​សម្រាម ការ​ងារ​អនា​ម័យ​បរិស្ថាន​បាន​ធានាមួយជំហានម្តងៗ ភូមិ​ទាំង​អស់​តែងមាន​ខ្លោង​ទ្វារ​ បដា​ផ្សព្វ​ផ្សា​យអំ​ពី​ការ​កសាង​ជីវភាព​វប្ប​ធម៌​ដែល​ផ្សា​រភ្ជាប់​ជាមួយ​នឹង​ការ​កសាង​ជន​បទ​ថ្មី​ ការ​បង្ការ​ ទប់ស្កាត់​បទលើ្មស សន្តិ​សុខសណ្តាប់​ធ្នាប់​បាន​រក្សា​រឹង​មាំ ស្ថិរភាព​។ សំ​ណេះ​សំ​ណាល​ជាមួយ​​យើង​ខ្ញុំ​ មីង​ង្វៀង​ធីថឹម នៅ​ភូមិ​  អា​ង​​ហ៊ឹង​ ឃុំ​ឡុង​ឌឹកចែក​រំលែក​៖ កាល​ពី​មុន​ អ្នក​រាល់​គ្នា​​យក​សម្រាមដាក់​ក្នុង​ថង់នីឡុង ហើយ​បោះ​ចោល​ទៅ​ក្នុង​ព្រែកប្រ​ឡាយមុខ​ផ្ទះ​ឬ​ទុក​ចោល  សម្រាមនៅ​តាម​ដងផ្លូវ​ជន​បទ​ បង្ក​ឱ្យកខ្វក់​បរិស្ថាន​។ ពេល​មាន​ក្រុម​ប្រ​មូល​សម្រាមប្រ​ជា​ជន​មាន​ការ​យល់​ដឹង​យក​សម្រាមទៅ​ដាក់​ក្នុង​ធុង​សម្រាម ២ថ្ងៃ​មាន​ឡានមក​ដឹក​យក​ទៅ​កន្លែង​ចាក់​សម្រាម បរិស្ថាន​រស់​នៅ​របស់​ប្រ​ជា​ជន​នៅ​ជន​បទ​បាន​ធានា។ លោក​ត្រឹង​វ៉ាំង​ឃឿង-ប្រ​ធាន​គណៈ​ការ​ងារ​រណសិរ្ស​​ភូមិ​អា​ង​ហ៊ឹង​ ឃុំ​ឡុង​ឌឹក ឱ្យ​ដឹង​៖ កសាង​គ្រួ​សារ​វប្ប​ធម៌​ជន​បទ​ថ្មី​ គឺ​ជាការធ្វើ​ល្អ​ដែល​ធ្លាប់​មាន​និង​កំ​ពុង​មាន​ស្រាប់​ ធ្វើ​ឱ្យ​​ចលនា​ដើម្បី​កាន់​តែស៊ី​ជម្រៅ​ ជំរុញ​ស្មារ​តី​ ការ​ភ្ញាក់​រលឹក​ចូល​រួម​របស់​ប្រ​ជា​ជន​។ នេះ​គឺ​ជាដំណើរ​ការរយៈ​ពេល​វែង​ ផ្តើម​ចេញ​ពី​​ការ​យល់​ដឹង​ផ្ទាល់​ខ្លួន​ ទន្ទឹម​នឹង​នោះ​ ដោយ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​របស់​ផ្នែក​ អង្គ​ការ​មហា​ជន​ សំ​ដៅ​លើផលប្រ​យោជន៍​របស់​គ្រួ​សារ​នីមួយ​ៗ​ជា​មួយ​​នឹង​អត្ថ​ប្រ​យោជន៍​សហគម​ន៍ អត្ថ​ប្រ​យោជន៍​សង្គម​ ការ​ប្តេជ្ញា​ជាឯក​ច្ឆ័ន្ទ​នោះ​ នឹង​ជួយ​ឱ្យ​ចលនា​គ្រួ​សារ​វប្ប​ធម៌​កាន់​តែអនុ​វត្ត​ជាក់​ស្តែងនិង​មាន​ប្រ​សិ​ទ្ធភាព​។ លោក​ផាងវ៉ាំងញ៉ា ចែក​រំលែក​បន្ថែម​៖ បណ្តា​សមិទ្ធផល​ដែល​ឃុំ​សម្រេច​បាន​ គឺ​ជាលទ្ធ​ផល​នៃ​ការ​សាម​គ្គី​ ការ​ប្តេជ្ញា​របស់​បក្ខ​ភាគ​ រដ្ឋ​អំ​ណាច​និង​ប្រ​ជា​ជន​។ ការ​ឯក​ភាព​នោះ​ គឺ​ជាមូល​ដ្ឋាន​គ្រឹះ​ដែល​ជួយ​ចលនា​កសាង​ជីវភាព​វប្ប​ធម៌​និង​អភិ​វឌ្ឍសេដ្ឋ​កិច្ច​កាន់​តែប្រ​សិទ្ធ​ភាព​។              

ផ្លូវជនបទនៅឃុំឡុងឌឹក ដែលជាផ្លូវចាក់កៅស៊ូនិងសម្រេចនូវលក្ខឋាន ភ្លឺ-បៃតង-ស្អាតនិងសុវត្ថិភាព។
ផ្លូវជនបទនៅឃុំឡុងឌឹក បានចាក់កៅស៊ូនិងសម្រេចបាននូវលក្ខឋានភ្លឺ-បៃតង-ស្អាតនិងសុវត្ថិភាព។

ជាមួយ​នឹង​សមិទ្ធផល​លេច​ធ្លោ​នាពេល​កន្លង​ ឡុង​ឌឹក កាន់​តែខិត​ជិត​ដល់​ទិសដៅ​ ក្លាយជា “ឃុំ​សម្រេច​លក្ខឋានវប្ប​ធម៌​ជន​បទ​ថ្មី​”។ ភូមិ​ភាគ​កំ​ពុង​ខិត​ខំប្រឹងប្រែង​ឥត​ឈប់​ឈរ​ ដើម្បី​សម្រេច​លក្ខ​ឋាន​ពីការ​កសាង​ឃុំ​ជន​បទ​ថ្មី​លើកកម្ពស់​និង​ជន​បទ​ថ្មី​គំ​រូ​៕

ចន្ថា