វត្តពាមបួនថ្មីស្ថិតនៅលេខ៩៤៨ ផ្លូវលីធឿងគៀក អនុសង្កាត់លេខ៥ សង្កាត់លេខ៤ ទីក្រុងសុកត្រាំង។ ជាវត្តបានគេដឹងឮដោយឈ្មោះផ្សេងគ្នា ហៅថាវត្តពាមបួនព្រោះវត្តមានទីតាំងនៅក្បែរពាមបួនព្រែកឌិញឬវត្តរំដេញព្រោះហៅតាមឈ្មោះរបស់ភូមិ។ វត្តមានឈ្មោះថាពាមបួនថ្មីដើម្បីសម្គាល់ជាមួយវត្ត២ផ្សេងគឺវត្តពាមបួនចាស់ (ស្រះស្រៀង) និងវត្តពាមបួនកូនក្អែក។
វត្តបានកសាងក្នុងឆ្នាំ១៩៦៤ ដោយព្រះតេជគុណថាច់យេនធ្វើជាព្រះចៅអធិការ។ ដំណាក់កាលដំបូង ស្ថាបត្យកម្មរបស់វត្តមានលក្ខណៈសាមញ្ញ សង់ដោយជញ្ជាំងឥដ្ឋនិងប្រក់ស័ង្កសីដូចផ្ទះធម្មតា។ ពេលក្រោយមក ព្រះចៅអធិការគ្រប់ជំនាន់បានគ្រប់គ្រងជួសជុលនិងកសាងបន្ថែមសំណង់ថ្មីជាច្រើន។ ពីពេលកកើតមកដល់បច្ចុប្បន្ន វត្តបានឆ្លងកាត់ព្រះចៅអធិការ១៣ជំនាន់ បច្ចុប្បន្នព្រះតេជគុណឌិញហ្វាងស៊ឺ-ជាព្រះចៅអធិការជំនាន់ទី១៣។
ពុទ្ធបរិស័ទចំណុះជើងវត្តមិនដល់៥០០គ្រួសារ ការចលនាថវិកាដើម្បីកសាងវត្តជួបការលំបាកច្រើន។ អាស្រ័យហេតុនោះ ដោយបញ្ញាវាងវៃរបស់ព្រះអង្គគួបផ្សំជាមួយការគាំទ្រនិងស្របគំនិតអំពីគណៈកម្មការ ព្រះតែជគុណឌិញហ្វាងស៊ឺបានចលនាមាមីងពុទ្ធបរិស័ទក្នុងនិងក្រៅចំណុះជើងវត្តចូលរួមគប់វាល់ថវិកាដើម្បីពង្រីកផ្ទៃដីរបស់វត្តក៏ដូចជាកសាងថ្មីស្ថាបត្យកម្មនានា ដើម្បីបម្រើប្រជុំជីវភាពវប្បធម៌និងប្រតិបត្តិសាសនា។
![]() |
សាលាធម្មសភាវត្តពាមបួនថ្មី។ |
សំណេះសំណាលជាមួយយើងខ្ញុំ ព្រះតេជគុណឌិញហ្វាងស៊ឺចែករំលែក៖ ពេលអាត្មាទើបបួស វត្តពាមបួនថ្មីដូចសាលាទានសម្រាប់ពុទ្ធបរិស័ទក្នុងភូមិ ស្រុកមកប្រជុំជីវភាពសាសនា។ ពីមុន ពេលនិយាយដល់វត្តពាមបួនថ្មី ពុទ្ធបរិស័ទនៅស្រុកផ្សេងគេមិនស្គាល់ តែដោយការខិតខំកសាងរបស់ព្រះចៅអធិការជំនាន់មុននិងការបន្តស្នងរបស់ព្រះចៅអធិការជំនាន់ក្រោយពេលនេះវត្តបានគេដឹងឮច្រើន។
ក្នុងឆ្នាំ២០១៨ ព្រះតេជគុណឌិញហ្វាងស៊ឺចាប់ផ្តើមកសាងសាលាធម្មសភា។ ជាមួយស្ថាបត្យកម្មរវាងលក្ខណៈប្រពៃណីនិងការដោះដូរវប្បធម៌ សាលាធម្មសភាមានលក្ខណៈពិសេស ទាក់ទាញភ្ញៀវទេសចរនៅគ្រប់ទិសទីមកទស្សនាព្រោះលក្ខណៈល្អប្លែករបស់ស្ថាបត្យកម្មនេះ។ ចំណុចពិសេសមិនមែនវត្តខ្មែរណាក៏មាននោះគឺរូបបដិមាព្រះសីវលីតម្កល់នៅខាងមុខសាលាធម្មសភា ។
ក្រៅពីសាលាធម្មសភា នៅមានសំណង់ស្ថាបត្យកម្ម១ទៀតដែលទាក់ទាញនិងលេចធ្លោជាងគេនោះគឺសមណកុដិ។ សមណកុដិនេះមាន១ជាន់ផ្ទាល់ដីនិង២ជាន់ខាងលើ ជាន់ផ្ទាល់ដីសម្រាប់ប្រជុំ ជាន់ទី១គឺជាកន្លែងស្នាក់នៅរបស់ព្រះសង្ឃ ជាន់ទី២ជាកន្លែងតម្កល់ព្រះពុទ្ធរូប ឈរនៅលើជាន់នេះអាចទស្សនាទិដ្ឋភាពនៅតំបន់ជុំវិញនេះទាំងអស់ព្រោះគ្មានជញ្ជាំងនិងដំបូល។ នៅលើសមណកុដិនេះមានក្បូរក្បាច់ផ្កាភ្ញីរចនាដោយការចម្លាក់ច្រើនបែបដូចៈ ចម្លាក់ខូង ចម្លាក់អណ្តែតលើជញ្ជាំង ចាក់ពុម្ពស៊ីម៉ងត៍... ពិសេសបំផុតគឺពណ៌ វត្តប្រើ២ពណ៌ជាចម្បងគឺពណ៌ទឹកមាសនិងពណ៌ស ព្រោះហេតុដូច្នេះស្ថាបត្យកម្មអណ្តែតឡើងដោយលក្ខណៈសម័យផងនិងប្លែកភ្នែកផង។ ក្រៅពីនេះ នៅលើជញ្ជាំងនិងសសរមានទាំងបដិមារផ្សេងៗបានសិប្បករចម្លាក់យ៉ាងប្រណីត បណ្ដាបដិមារទាំងនេះទាក់ទិនដល់ជំនឿរបស់ជនរួមជាតិខ្មែរដូចៈ ព្រះព្រហ្ម ទ្វារបាល ទេវតា ដែលជាទេវរក្សាការពារមនុស្សលោក។
![]() |
លក្ខណៈពិសេសរបស់សមណកុដិរបស់វត្តពាមបួនថ្មី។ |
មិនត្រឹមតែប៉ុណ្ណោះ វត្តពាមបួនថ្មីបានភ្ញៀវទេសចរដឹងឮច្រើនព្រោះមានទីកន្លែងតាំងពិព័រណ៍វត្ថុបុរាណ។ នេះគឺជាទីកន្លែងតូចមួយត្រាប់តាមដូចផ្ទះសង់ដោយឈើ។ ទីតាំងពិព័រណ៍រក្សាទុកបណ្តាឧបករណ៍ប្រើប្រាស់ប្រចាំថ្ងៃរបស់ជនរួមជាតិខ្មែរ វត្ថុទាំងនេះភាគច្រើនគឺកុលាភាជន៍និងឧបករណ៍កសិកម្ម។ លោកត្រឹងគឿង-ប្រធានគណៈកម្មការវត្តពាមបួនថ្មីចែករំលែក “នេះជាគំនិតរបស់ព្រះចៅអធិការនិងគណៈកម្មការវត្ត ក្នុងបំណងចង់រក្សាឧបករណ៍របស់ជនជាតិដើម្បីមានមូលដ្ឋានសម្រាប់ប្អូនៗសិស្សានុសិស្ស និស្សិតមានការចូលចិត្តស្រាវជ្រាវ និងធ្វើឱ្យសម្បូរបែបនៃផលិតផលទេសចរណ៍ដើម្បីបម្រើភ្ញៀវទេសចរពេលមកទស្សនាវត្ត”។
ជាមួយបែបកសាងច្នៃប្រឌិតនិងសម្របតាមផ្ទៃដីរបស់វត្ត វត្តពាមបួនថ្មីមិនត្រឹមតែជាកន្លែងប្រតិបត្តិជំនឿសាសនា ប្រជុំជីវភាពវប្បធម៌សិល្បៈប៉ុណ្ណោះទេ ថែមទាំងជាកន្លែងគប់វល់ចំពោះភូមិភាគក្នុងការងារគិតអានជីវភាពឱ្យជនរួមជាតិ ជាពិសេសគឺការរក្សានិងពង្រីកអត្តសញ្ញាណវប្បធម៌របស់ជនរួមជាតិខ្មែរ។ បច្ចុប្បន្ន វត្តដ៏សាមញ្ញក្នុងអតីតបានក្លាយជាវត្តមានស្ថាបត្យកម្មពិសេសល្អឯកក្នុងសម័យសមាហរណកម្ម ហើយជាវត្តមួយក្នុងចំណោមវត្តដែលល្បីឈ្មោះរបស់ខេត្តសុកត្រាំង ទាក់ទាញភ្ញៀវទេសចរក្នុងនិងក្រៅខេត្តមកទស្សនា៕
វឌ្ឍា
Thông tin bạn đọc
Đóng Lưu thông tin