ពិនិត្យសរុបកម្មវិធីសិល្បៈបើកវគ្គពិធីបុណ្យអកអំបុក-ប្រណាំងទូកងសុកត្រាំង

09:02, 13/11/2024

រាត្រី ទី១២ វិច្ឆិកា នៅ​វិសាល​ដ្ឋាន​បាច់​ដាំង​(ក្រុង​សុក​ត្រាំង) គណៈ​ចាត់​តាំង​ពិធី​បុណ្យ​អក​អំ​បុក-ប្រ​ណាំងទូកង​សុក​ត្រាំង តំបន់​វាល​រាប​ទន្លេ​គឺវ​ឡុង​លើក​ទី៦​និង​សប្តាហ៍​វប្បធម៌ កី​ឡា​និង​ទេស​ចរណ៍​សុក​ត្រាំង​លើក​ទី១​ឆ្នាំ​២០២៤ ចាត់​តាំង​ពិនិត្យ​សម្រេច​កម្ម​វិធី​សិល្បៈ​បើក​វគ្គ​នៃ​ពិធី​បុណ្យ។ ចូល​រួម​មាន​បណ្តា​សម​មិត្តងោ​ហ៊ុង-សមា​ជិក​គណៈ​អចិន្តៃ្រយ៍​បក្ស​ខេត្ត ប្រ​ធាន​គណៈ​កម្មា​ធិការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ខេត្ត​សុក​ត្រាំង ឡឹម​តឹង​ហ្វា-សមា​ជិក​គណៈ​អចិន្តៃ្រយ៍​បក្ស​ខេត្ត ប្រ​ធាន​គណៈ​ឃោសនា​អប់រំ​បក្សខេត្ត ង្វៀង​វ៉ាំង​ខើយ-សមា​ជិក​បក្ស​ខេត្ត អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជាជន​ខេត្តនិង​បណ្តា​សមាជិក​ក្នុងគណៈ​ចាត់​តាំង​នៃ​ពិធី​បុណ្យ។

ពិនិត្យសម្រេចកម្មវិធីសិល្បៈបើកវគ្គពិធីបុណ្យ។
ពិនិត្យសរុបកម្មវិធីសិល្បៈបើកវគ្គពិធីបុណ្យ។
 
តាម​គណៈ​ចាត់​តាំង កម្ម​វិធី​សិល្បៈ​បើក​វគ្គ​មាន​ប្រ​ធាន​បទ អភិរក្ស​និង​ពង្រីក​អត្តសញ្ញាណ​វប្បធម៌​បណ្តា​ជន​ជាតិ សមា​ហរណ​កម្ម​និង​អភិវឌ្ឍ កម្ម​វិធី​សិល្បៈ ​រួម​មាន២​កម្មវិធី ជួប​ជុំ​អត្ត​សញ្ញាណ និង សុក​ត្រាំង-ចម្រុះ​ពណ៌​ភាគ​ខាង​ត្បូង

កម្ម​វិធីមានការ​ចូល​រួម​នៃ​សិប្បករ តា​រា​ចម្រៀង សិល្បករ​នៃ​ក្រុម​សិល្បៈ​មហា​ជននិងសិល្បករនៃ​ក្រុម​សិល្បៈ​ខ្មែរ​ខេត្ត មជ្ឈ​មណ្ឌល​វប្បធម៌​ខេត្ត​សុក​ត្រាំង។ ក្រោយ​ពី​បាន​ទស្សនា​ឈុត​សម្តែង​នៃ​កម្ម​វិធី​ពិនិត្យ​សរុប​ បណ្តា​អ្នក​តំ​ណាង​បាន​ប្រ​ជុំ​វាយ​តម្លៃ​ កម្ម​វិធី​សម្រេច​ជា​សារវ័ន្ត​ បណ្តា​សិប្បករ ​តា​រា​ចម្រៀង​ សិល្បករ ​ពិធីករ​ ពិធី​ការិនី​សម្តែង​បាន​ល្អ។ ប៉ុន្តែ​តំ​ណាង​ទាំង​ឡាយបាន​គប់​វាល់​យោ​បល់​ដូច ផ្ទាំង​ទស្ស​នីយ​ភាព​គប្បី​បញ្ចាំង​២​ភា​សា​នៃ​ពិធី​បើក​វគ្គ​(វៀត-ខ្មែរ) ឱ្យ​បាន​ជា​ប្រ​ចាំ ​​ពន្លឺ​ឱ្យ​បាន​សម​ស្រប ​កាយវិការាំ​មួយ​ចំនួនត្រូវ​ឱ្យ​បានស្មើ។

សម​មិត្ត​ឡឹម​តឹង​ហ្វា ​ស្ងើច​សរ​សើរ​ស្មារតី​របស់​អ្នក​សម្តែង ​តន្រ្តីករ ​ពី​ព្រោះ​សម្តែង​បាន​ល្អ ​ទន្ទឹមនោះ អង្គ​ភាព​ចាត់​តាំង​ព្រឹត្តិការណ៍​គប្បី​ខិត​ខំ​ស្រាវ​ជ្រាវ​បំ​ពេញ​នូវ​ប្រ​ការណា​ដែលអ្នក​តំណាង​គប់​វាល់ គប្បី​ក្តាប់​ដំ​ណឹងឧទ្ទេស​នាម​តំណាង​ចូល​រួមពិធី​បើក​វគ្គឱ្យ​បាន​គ្រប់​សព្វ​​ដើម្បី​រៀប​ចំ​កម្ម​វិធី​ឱ្យបាន​ល្អ​សម្រាប់​បើក​វគ្គ​ពិធី​បុណ្យ​ក្នុង​រាត្រី​ទី​១៣វិច្ឆិការនេះ៕          

 ថាច់​ពេជ្រ-សុផល