រង្វាន់ប្រណាំងលើកនេះ មាន៦០ក្រុមទូកង (បុរសមាន៥៣ទូកនិងនារីមាន៧ទូក) ចូលរួមប្រកួត ក្នុងនោះ ក្នុងខេត្តមាន៤៨ក្រុម (បុរស៤៥ក្រុមនិងនារីមាន៣ក្រុម) ក្រៅខេត្ត (បាកលីវ កាម៉ាវ កឹងធើ ហូវយ៉ាង គៀងយ៉ាង) មាន១២ក្រុម (បុរស៨ក្រុមនិងនារី៤ក្រុម)។
តំណាងក្រុមទូកងចាប់ឆ្នោតសម្រាប់ចែកជាតារាង។ |
ចំពោះខ្លឹមសារផ្នែកបុរសមាន៥៣ក្រុម ចែកចេញជា១៣តារាងប្រកួត។ អាស្រ័យហេតុដូច្នេះ គណៈចាត់តាំងផ្អែកលើលទ្ធផលប្រកួត ឆ្លងតាមលើកប្រណាំងនៃក្រុមនីមួយៗ ហើយជម្រើសក្រុមទូកឈរចំណាត់ថ្នាក់ខ្ពស់ចំនួន៤ក្រុមដែលស្ថិតក្នុងបណ្តាតារាងផ្សេងគ្នា រួមមានបណ្តាក្រុមៈ ទំនប់២(ស្រុកចូវថាញ់) អុងខ(ស្រុកថាញ់ទ្រី) ស្រឡូង១(ស្រុកមីស្វៀង) និងពងទឹកចាស់(ស្រុកថាញ់ទ្រី)។ ក្នុងចំនួន១៣តារាងប្រកួត មាន១២តារាង ក្នុងតារាងនីមួយៗចែកចេញជា៤ក្រុមនិង១តារាងមាន៥ក្រុម។ បណ្តាក្រុមទូកបុរសប្រកួតចម្ងាយ១.២០០ម៉ែត្រ។
បណ្តាក្រុមទូកនារីមាន៧ក្រុម ចែកចេញជា២តារាង(១តារាងមាន៤ក្រុមនិង១តារាងមាន៣ក្រុម) ប្រកួតរង្វង់មូលសម្រាប់ជម្រើសយកក្រុមលេខ១ លេខ២នៃតារាង ដើម្បីឈានចូលប្រកួតពាក់កណ្តាលផ្តាច់ព្រ័ត្រនិងផ្តាច់ព្រ័ត្រ។ បណ្តាក្រុមទូកនារីប្រកួតចំងា១.០០០មែត្រ។ពិធីបើកវគ្គប្រណាំងទូកងនឹងចាត់តាំងឡើងថ្ងៃ១៤កើតនិងថ្ងៃពេញបូណ៌មី ខែកត្តិកនៅដងព្រែក Maspero ទីក្រុងសុកត្រាំង។
ថ្លែងថេរដីកា ព្រះឧបជ្ឈាយ៍តាំងណោ បានលើកទឹកចិត្តដល់ក្រុមទូកង ត្រូវរួបរួមការសាមគ្គី គោរពតាមលក្ខន្តិកៈនៃការប្រកួត ឃោសនាដល់ប្រជាជនដែលមកទស្សនា ដើម្បីលើកទឹកចិត្តដល់ក្រុមទូក រួមគ្នាការពារបរិស្ថាន កុំបោះសម្រាមចោលនៅដងព្រែក…៕
ថាច់ពេជ្រ-លីហាន
Thông tin bạn đọc
Đóng Lưu thông tin