ការសម្តែងប្រទីបនិងទូកគែហ៊ៅ គឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាព ដែលបានចាត់តាំងឡើងក្នុងពិធីបុណ្យអកអំបុក-ប្រណាំងទូកងសុកត្រាំង តំបន់វាលរាបទន្លេគឺវឡុង លើកទី៦និងសប្តាហ៍វប្បធម៌ កីឡានិងទេសចរណ៍សុកត្រាំង លើកទី១ ឆ្នាំ២០២៤។ សកម្មភាពនេះបានចាត់តាំងឡើងក្នុងរយៈពេល៣ថ្ងៃ (ចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤) នៅផ្លូវឌៀងបៀងភូ សង្កាត់ទី៦ ទីក្រុងសុកត្រាំង។
មានប្រទីបចំនួន២០និងទូកគែហ៊ៅចំនួន៤ដែលបានសម្តែងបង្ហាញ។ |
នៅក្នុងពិធីបើកវគ្គ តំណាងបានទស្សនាបទយកការណ៍ស្តីពីការស្តារឡើងវិញនូវប្រទីបនិងទូកគែហ៊ៅ។ បណ្តែតប្រទីបជាពិធីបុណ្យមានមកពីសាសនា ពោរពេញដោយការជំនឿសាសនារបស់ប្រជាកសិករ ដើម្បីបង្ហាញពីការគោរពចំពោះធម្មជាតិ ដែលតែងតែការពារដំណាំដាំដុះ នាំមកនូវភោគផល ជីវភាពសុខដុម សុភមង្គលដល់ប្រជាជន។ ឯទូកគែហ៊ៅបានដឹងស្គាល់ថាជាមធ្យោយបាយក្នុងការធ្វើដំណើរ ដឹកជញ្ជូនរបស់វត្តអារាម ពិសេស ក្នុងឱកាសប្រណាំងទូកង ទូកនេះទុកសម្រាប់ដឹកព្រះសង្ឃ គណៈកម្មការវត្តនិងការផ្គត់ផ្គង់ដូចជាអាហារ ភេសជ្ជៈសម្រាប់បម្រើដល់កីឡាករពេលចូលរួមប្រណាំងទូកង។ ការចូលរួមសម្តែងរបស់ប្រទីបមានចំនួន២០និងទូកគែហ៊ៅចំនួន៤ បានធ្វើឱ្យផ្ទៃទឹកនៃដងព្រែក Maspero មានពន្លឺចែងចាំងនិងស្រស់បំព្រោង។
ការសម្តែងប្រទីបនិងទូកគែហ៊ៅនៅតាមដងព្រែក Maspero។ |
ថ្លែងប្រសាសន៍ពិធីបើកវគ្គ នាយករងមន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ខេត្ត ស៊ើងប៉ូឱ្យដឹង៖ ការសម្តែងបណ្តែតប្រទីបនិងទូកគែហ៊ៅឆ្នាំនេះ ពោរពេញដោយពណ៌សម្បុរវប្បធម៌ដ៏វិសេសវិសាល រួមចំណែកឱ្យពិធីបុណ្យអកអំបុក-ប្រណាំងទូកងសុកត្រាំង តំបន់វាលរាបទន្លេគឺវឡុង លើកទី៦និងសប្តាហ៍វប្បធម៌ កីឡានិងទេសចរណ៍សុកត្រាំង លើកទី១ ឆ្នាំ២០២៤ កាន់តែមានភាពទាក់ទាញ ធ្វើឱ្យបរិយាកាសពិធីបុណ្យកាន់តែមានភាពសប្បាយរីករាយ អ៊ូអរ សម្បូរបែប បង្កផលិតផលវប្បធម៌យ៉ាងពិសេស។ ប្រការនេះបម្រើដល់ការអភិវឌ្ឍទេសចរណ៍តាមទិសតភ្ជាប់តំបន់ រួមផ្សំនឹងការអនុវត្តទិសដៅអភិរក្សនិងពង្រីកតម្លៃវប្បធម៌ប្រពៃណីរបស់ជនរួមជាតិ រួមចំណែកកសាងពង្រីកខឿនវប្បធម៌វៀតណាមជឿនលឿន ពោរពេញដោយអត្តសញ្ញាជនជាតិ បំពេញតម្រូវការអភិវឌ្ឍន៍ដោយចីរភាពរបស់ប្រទេសជាតិ។
សកម្មភាពសម្តែងបណ្តែតប្រទីបនិងទូកគែហ៊ៅឆ្នាំ២០២៤ បានរួមចំណែកលើកតម្កើងលក្ខណៈល្អស្អាតវប្បធម៌រូបីប្រពៃណីរបស់ជនរួមជាតិ។ តាំងពីនោះ ជួយសម្បូរបែបក្នុងការឃោសនា ផ្សព្វផ្សាយ ឧទ្ទេសនាមបេតិកភណ្ឌវប្បធម៌ពិសេសរបស់ខេត្តសុកត្រាំង ដល់ភ្ញៀវទេសចរក្នុងនិងក្រៅខេត្ត ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម បង្កើនការយល់ដឹងទៅវិញទៅមករវាងខឿនវប្បធម៌៕
ហុងទើ
Thông tin bạn đọc
Đóng Lưu thông tin