ព្រឹកថ្ងៃទី១៧ មករា នៅវត្តឃ្លាំង (សុកត្រាំង) សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តសុកត្រាំង បានចាត់តាំងសកម្មភាពបូកសរុបការងារឆ្នាំ២០២៤និងទិសដៅ ភារកិច្ច ឆ្នាំ២០២៥។ និមន្តចូលរួមមានព្រះឧបជ្ឈាយតាំងណោ-សុធម្មាធិបតីរង ក្រុមប្រឹក្សាវិន័យធ័រនៃពុទ្ធសាសនាវៀតណាម ប្រធានគណៈអភិបាលសមាគមពុទ្ធសាសនាវៀតណាមខេត្ត ប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត ព្រះចៅអធិការវត្តឃ្លាំង តំណាងថ្នាក់ដឹកនាំបណ្តាមន្ទីរ គណៈផ្នែកខេត្ត ព្រមទាំងព្រះឧបជ្ឈាយ៍ ព្រះតេជគុណ ព្រះសង្ឃជាសមាជិកគណៈប្រតិបត្តិការសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តសុកត្រាំង។
![]() |
ទិដ្ឋភាពសន្និបាតបូកសរុបការងារសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តសុកត្រាំង ឆ្នាំ២០២៤។ |
តាមរាយការណ៍បូកសរុបការងារសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តសុកត្រាំង ឆ្នាំ២០២៤និងទិសដៅ ភារកិច្ចឆ្នាំ២០២៥ ព្រះសង្ឃក្នុងខេត្តសរុបមានចំនួន២.២៦០អង្គ ក្នុងនោះ មានព្រះឧបជ្ឈាយ៍១៣អង្គ ព្រះតេជគុណ១៨អង្គ ព្រះចៅអធិការ៦៣អង្គនិងព្រះសង្ឃ២.១៦៦អង្គ។ បណ្តាអ្នកមុខ អ្នកការសាសនានិងពុទ្ធបរិស័ទទាំងអស់បានសំដែងនូវក្តីស្ងប់ចិត្តនិងរំភើបរីករាយចំពោះការ “រស់នៅជាតិល្អ បវរសាសនា” ពិធីបុណ្យនានា សកម្មភាពជំនឿសាសនាតែងបានរក្សា អនុវត្តតាមទំនៀមទំទម្លាប់ដូច៖បុណ្យកឋិនទាន សែនដូនតា ចូលឆ្នាំថ្មី អកអំបុក បុណ្យបញ្ចុះខណ្ឌសីមា បុណ្យសពនិងពិធីមង្គលការ។ល។
ឆ្នាំ២០២៤ គណៈប្រតិបត្តិសមាគមបានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពព្រះពុទ្ធសាសនានិងណែនាំបណ្តាវត្តទក្ខិណនិកាយខ្មែរ ដើម្បីជម្នះការលំបាក តាំងពីនោះ បានរួមចំណែកលើកកម្ពស់ជីវភាពសម្ភារៈនិងស្មារតីរបស់ព្រះសង្ឃពុទ្ធបរិស័ទ សមាគមមានតួនាទីធ្វើល្អជាស្ពានតភ្ជាប់រវាងព្រះសង្ឃ ពុទ្ធបរិស័ទខ្មែរជាមួយនឹងគណៈកម្មាធិការបក្ស រដ្ឋអំណាច រណសិរ្សនិងអង្គការគ្រប់ថ្នាក់ តាំងពីនោះ កាន់តែមានទំនុកចិត្តលើគោលការណ៍ គោលនយោបាយរបស់បក្ស ក្រឹត្យច្បាប់របស់រដ្ឋ រួមចំណែកដ៏សំខាន់ក្នុងការអប់រំ អភិរក្សនិងពង្រីកទំនៀមទម្លាប់ អត្តសញ្ញាណវប្បធម៌ជនជាតិជំនឿសាសនានៃពុទ្ធសាសនាទក្ខិណនិកាយខ្មែរ។
រៀងរាល់ឆ្នាំ សមាគមតែងរក្សាការផ្លាស់ប្តូររវាងវត្ត ដើម្បីចាត់តាំងពិធីប្រឡងពុទ្ធិកបឋមសិក្សាបាលីរងនិងត្រួតពិនិត្យទទួលស្គាល់ការបញ្ចប់កម្មវិធីបឋមសិក្សាសម្រាប់សមណសិស្សឆ្នាំ២០២៤ លទ្ធផលប្រឡងនិងទទួលស្គាល់បញ្ចប់កម្មវិធីបឋមសិក្សា នឹងសម្រេចបាន១០០% ពិធីបាលីរង សម្រេចបាន៩២%។ ឆ្នាំ២០២៤ សមាគមបានចង្អុលការសាខាសមាគមបណ្តាស្រុក ទីរួមខេត្ត ក្រុងរក្សាការបើកថ្នាក់បាលីរង ធម្មវិន័យសម្រាប់ព្រះសង្ឃក្នុងខេត្តនិងតំបន់ដែលចូលរួមសិក្សាបាលីរង មាន៤៧២អង្គ ធម្មវិន័យមាន១៩អង្គ ការបង្រៀននិងរៀនអក្សរខ្មែរតែងបានយកចិត្តទុកដាក់ សមាគមបានបើកថ្នាក់រៀនចំនួន៣១០ថ្នាក់ ដោយទាក់ទាញព្រះសង្ឃនិងប្អូនៗចំនួន៩.៥៧៦អង្គ រូបចូលរួមសិក្សា សាលាមធ្យមសិក្សាបាលីណាមបូ មានសមណសិស្ស២១អង្គ ដែលប្រឡងជាប់កម្រិតវិទ្យាល័យជាតិឆ្នាំ២០២៤ សម្រេចអត្រា១០០% ឆ្នាំសិក្សា២០២៤-២០២៥ បច្ចុប្បន្ន មានសមណសិស្សចំនួន១៨៣អង្គ មកពីតំបន់ណាមបូកំពុងសិក្សា។
សន្និបាតក៏បានចាត់តាំងពិភាក្សាដើម្បីតំណាងទាំងឡាយចូលរួមផ្តល់យោបល់ ចែករំលែកការលំបាក បញ្ហានានា តាំងពីនោះ រួមជាមួយនឹងសមាគមដាក់ចេញនូវដំណោះស្រាយ ទិសដៅ រួមចំណែកដល់ការសម្រេចល្អភារកិច្ចក្នុងឆ្នាំ២០២៥៕
ហុងទើ-លីហាន់
Thông tin bạn đọc
Đóng Lưu thông tin