ស្រុកគូឡាវយុងយកចិត្តទុកដាក់ដល់ជីវភាពជនជាតិភាគតិច

08:05, 22/02/2025

ក្នុងប៉ុន្មានឆ្នាំកន្លង ស្រុកគូឡាវយុង (សុកត្រាំង) បានអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគោលនយោបាយជនជាតិ បានធ្វើឱ្យផ្លាស់ប្តូរទិដ្ឋភាពជនបទ លើកកម្ពស់ជីវភាពទាំងផ្នែកសម្ភារៈនិងស្មារតីរបស់ប្រជាជន ជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម។ ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពពីគោលការណ៍របស់បក្ស គោលនយោបាយ ក្រឹត្យច្បាប់របស់រដ្ឋ ​ពីគោលនយោបាយជនជាតិ ស្រុកបានចេញសេចក្តីសម្រេច ផែនការនិងគម្រោងសម្រាប់អនុវត្តសមស្របតាមស្ថានភាពជាក់ស្តែងរបស់ភូមិដ្ឋាន។ បណ្ដាកម្មវិធីគោលនយោបាយបានអនុវត្តយ៉ាង​ប្រសិទ្ធភាព រួមចំណែកជំរុញដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ធ្វើអោយផ្លាស់ប្តូរទិដ្ឋ​ភាព​តំបន់ជនបទរបស់ស្រុក។