Thoát
Tên hiển thị và địa chỉ email liên hệ (địa chỉ email sẽ không hiển thị và chỉ được sử dụng để tòa soạn liên hệ khi cần thêm thông tin).
Đóng Lưu thông tin
ថ្វីដ្បិតតែគាត់មានវ័យ“៧០ឆ្នាំប្លាយ” ប៉ុន្តែពូត្រឹងវ៉ាំងឌឹក នៅភូមិបូលៀង២ ឃុំធ្វឹងហ៊ឹង ស្រុកមីទូ(សុកត្រាំង) នៅតែឧស្សាហ៍ព្យាយាម ខិតខំអស់ពីចិត្តជាមួយការងារសង្គម។ បណ្តាទង្វើទាំងនេះ ទោះបីជាសាមញ្ញក៏ដោយ ប៉ុន្តែបានរួមចំណែកសម្រេចនូវលក្ខឋានជនបទថ្មីនៅភូមិភាគ។
ឃុំភូមី ស្រុកមីទូ (សុកត្រាំង) ជាភូមិភាគដែលមានជនរួមជាតិខ្មែររស់នៅកុះករ ជីវភាពសំខាន់ផ្សារភ្ជាប់ជាមួយនឹងរបរកសិកម្ម។ ប៉ុន្មានឆ្នាំជិតៗនេះ ឃុំបានប្រមូលផ្តុំរាល់ប្រភពកម្លាំង ចលនាប្រជាជនបង្វែររចនាសម្ព័ន្ធដាំដុះ ចិញ្ចឹមសត្វសមស្របជាមួយនឹងលក្ខណៈសេដ្ឋកិច្ចរបស់ភូមិភាគ តាមនោះ មានទម្រង់សេដ្ឋកិច្ចប្រសិទ្ធភាពជាច្រើនជួយឱ្យប្រជាជនលើកកម្ពស់ប្រាក់ចំណូល លំនឹងជីវភាព។
Thông tin bạn đọc
Đóng Lưu thông tin