គណៈកម្មាធិការបក្សនៃគណៈកម្មាធិការប្រជាជនខេត្ត សរសើរសមូហភាព បុគ្គលឆ្នើមចំនួន៨១រូប ក្នុងការអនុវត្តបទបញ្ជាលេខ០៥-CT/TW

21:50, 10/06/2025

ព្រឹកថ្ងៃទី១០ មិថុ​នា នៅសាលានយោបាយខេត្តសុកត្រាំង គណៈកម្មាធិការបក្សនៃគណៈកម្មាធិការប្រជាជនខេត្ត បានចាត់តាំងសន្និបាតបូកសរុប១០ ឆ្នាំនៃការអនុវត្តបទបញ្ជាលេខ០៥-CT/TW ចុះថ្ងៃទី១៥ ឧសភា ឆ្នាំ២០១៦ របស់ការិយាល័យនយោបាយស្តីពី “ជំរុញការរៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ”។ អញ្ជើញចូលរួមសន្និបាតមានបណ្តាសមមិត្ត ហូធីកឹមដាវ-អនុលេខាប្រចាំការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត វឿងក្វុកណាម-សមាជិកបក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ង្វៀងវ៉ាំងខើយ-សមាជិកបក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ហ្វិញង៉ុកញ៉ា-សមាជិកបក្សខេត្ត អនុលេខាទទួលបន្ទុកគណៈកម្មាធិការបក្សនៃគណៈកម្មាធិការប្រជាជនខេត្ត ថ្នាក់ដឹកនាំគណៈកម្មាធិការបក្សនៃគណៈកម្មាធិការប្រជាជនខេត្ត បណ្តាសមូហភាព បុគ្គលដែលបានស្ងើចសរសើរ។

តំណាងចូលរួមសន្និបាតបូកសរុប១០ឆ្នាំនៃការអនុវត្តសារាចរលេខ០៥-CT/TW ចុះថ្ងៃទី១៥ ឧសភា ឆ្នាំ២០១៦ របស់ការិយាល័យនយោបាយស្តីពី “ជំរុញការរៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ” របស់គណៈកម្មាធិការបក្សនៃគណៈកម្មាធិការប្រជាជនខេត្តសុកត្រាំង។
តំណាងចូលរួមសន្និបាតបូកសរុប១០ឆ្នាំនៃការអនុវត្តបទបញ្ជាលេខ០៥-CT/TW ចុះថ្ងៃទី១៥ ឧសភា ឆ្នាំ២០១៦ របស់ការិយាល័យនយោបាយស្តីពី “ជំរុញការរៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ” របស់គណៈកម្មាធិការបក្សនៃគណៈកម្មាធិការប្រជាជនខេត្តសុកត្រាំង។

ក្នុង​​១០​ឆ្នាំ​នៃ​ការ​អនុវត្ត​បទបញ្ជាលេខ​០៥-CT/TW​ កម្មាភិបាល​បក្ខ​ជន​បាន​បំ​ប៉នលត់ដំសមត្ថភាពជាប្រ​ចាំ​ចរិយា​សីល​ធម៌ ​របៀប​រស់​នៅ ​ពង្រឹង​ស្មារតី​ទទួល​ខុស​ត្រូវ​ដែល​បាន​ប្រ​គល់​។​ គណៈ​កម្មាធិការ​បក្ស​ បាន​ធ្វើ​ឲ្យ​ជាក់​ច្បាស់​ពីខ្លឹម​សារ​នៃ​ការ​អនុវត្ត​ទៅ​ក្នុង​កម្ម​វិធី​ផែនការការ​ងារ ​ក្នុង​នោះ ​ផ្តោត​លើ​ការ​ផ្លាស់​ថ្មី​ខ្លឹម​សារ ​វិធី​សាស្ត្រ​ដឹក​នាំ ​ការ​អនុវត្ត​ប្រ​ជាធិប​តេយ្យ​ក្នុង​ការ​ពិភាក្សា​ មតិសង្គម​និង​ការ​ទទួល​មតិយោបល់​ពីមូល​ដ្ឋាន​។ ខ្លឹម​សារ​លោតផ្លោះ​មួយ​ចំ​នួន​បាន​ជ្រើស​រើស​និង​ចង្អុល​ការ​យ៉ាង​ប្តូរផ្តាច់​ដូច​ជា ការ​ជំរុញ​កែទម្រង់​រដ្ឋ​បាល​ លើក​កម្ពស់​ស្មារតីទទួល​ខុស​ត្រូវ​ វិន័យ​ សណ្តាប់​ធ្នាប់​ក្នុង​កម្មាភិបាល​បក្ខ​ជន​និយោជិត​បុគ្គលិកនិង​អ្នក​ពល​កម្ម​ លើក​កម្ពស់​តួនាទី​គំ​រូរបស់​អ្នក​ដឹក​នាំ​ លើក​កម្ពស់​គុណ​ភាព​នៃ​ការ​អប់​រំនយោ​បាយ​ សតិអារម្មណ៍ ​ការ​ងារ​ប្រ​ជុំ​សាខាបក្ស​ ការ​ងារ​ត្រួត​ពិនិត្យ​ ផ្លាស់​ប្តូរ​របៀប​​ធ្វើ​ការ​ អនុវត្ត​ការ​ប្រិត​សំ​ចៃ ​បង្ការ​ខ្ជះ​ខ្ជាយ​ អសកម្ម​។

សមមិត្តហូធីកឹមដាវ-អនុលេខាប្រចាំការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្តសុកត្រាំង ជូនលិខិតសរសើរដល់សមូហភាព បុគ្គល។
សមមិត្តហូធីកឹមដាវ-អនុលេខាប្រចាំការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្តសុកត្រាំង ជូនលិខិតសរសើរដល់សមូហភាព បុគ្គល។

ដើម្បី​លើក​កម្ពស់​ប្រ​សិទ្ធភាព​នៃ​ការ​រៀន​សូត្រនិង​ធ្វើតាម​សតិអា​រម្មណ៍​ សីល​ធម៌​ ឥរិយាបថ​ហូជីមិញ ​អង្គ​ការ​មូលដ្ឋាន​បក្ស​ជា​ច្រើន​បាន​ជ្រើស​រើស ​ដើម្បី​ចាត់​តាំង​សកម្ម​ភាព​បើក​ទូលាយ​ទម្រង់​ជាង​៣.០០០ ​ដែល​ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​ភារ​កិច្ច។ ​ជាក់​ស្តែង​ដូច​ “និយោជិត​អធិការ​កិច្ច​ លើក​កម្ពស់​ការ​យល់​ដឹង​និយាយ​ទន្ទឹម​និង​ធ្វើ” របស់​គណៈ​កម្មាធិការ​បក្ស ​អធិការ​កិច្ច​ខេត្ត ​“អ្នក​ជំងឺ​មក​ទទួល​យ៉ាង​រាក់​ទាក់​ អ្នក​ជំងឺ​ស្នាក់​នៅ​ថែ​ទាំ​ដោយ​​អស់​ពីចិត្ត​ អ្នក​ជំងឺ​ចុះពី​ពេទ្យ​ណែនាំដោយ​ហ្មត់​ចត់” ​របស់​គណៈ​កម្មាធិការ​បក្ស​ មន្ទីរ​ពេទ្យ​ជំនាញ​២៧ ​កុម្ភៈ ​“៤គ្មាន​ ៣មាន​” ​របស់​សា​ខា​សា​លា​មធ្យម​សិក្សា​បាលី​ណាម​បូ ​“កសាង​ផ្នត់​រស់​នៅ​វប្បធម៌​នៅ​កន្លែង​ធ្វើ​ការ” ​របស់​គណៈ​កម្មាធិការ​បក្ស​នៃ​ក្រុម​ហ៊ុន​ភាគ​ហ៊ុន​ផ្គត់​ផ្គង់​ទឹក​ស្អាត​សុក​ត្រាំង ​“ជំនួយ​អ្នក​ជំងឺ” របស់​គណៈ​កម្មាធិការ​បក្ស​នៃ​មន្ទីរ​ពេទ្យ​ពហុ​ជំនាញ​ខេត្ត។ល។

ក្នុង​សន្និបាត​ គណៈ​កម្មាធិការ​បក្ស​នៃ​គណៈ​កម្មាធិការ​បក្ស​ខេត្ត ​ជូន​លិខិត​សរ​សើរ​ដល់​សមូហ​ភាព​ចំ​នួន​៣១រូប​និង​បុគ្គល​ចំនួន​៥០​រូប ​ដែល​មាន​ស្នាដៃ​ឆ្នើម​ក្នុង​ការ​អនុ​វត្ត​បទបញ្ជា​លេខ​០៥-CT/TW

ហ្វិញង៉ុកញ៉ា-សមាជិកបក្សខេត្ត អនុលេខាទទួលបន្ទុកគណៈកម្មាធិការបក្សនៃគណៈកម្មាធិការប្រជាជនខេត្តសុកត្រាំង ជូនលិខិតសរសើរដល់សមូហភាព បុគ្គលឆ្នើម។
សម​មិត្ត​ហ្វិញង៉ុកញ៉ា-សមាជិកបក្សខេត្ត អនុលេខាទទួលបន្ទុកគណៈកម្មាធិការបក្សនៃគណៈកម្មាធិការប្រជាជនខេត្តសុកត្រាំង ជូនលិខិតសរសើរដល់សមូហភាព បុគ្គលឆ្នើម។

ថ្លែង​ប្រ​សាសន៍​ចង្អុល​ការក្នុង​សន្និបាត ​សម​មិត្ត​ហូធីកឹមដាវ​ បាន​ស្នើ​គណៈ​កម្មាធិការ​បក្ស​នៃ​គណៈ​កម្មាធិការ​ប្រ​ជាជន​ខេត្ត​ បន្ត​ចង្អុល​ការ​អនុ​វត្ត​បទបញ្ជាលេខ​០៥​ឲ្យ​កាន់​តែមាន​ប្រ​សិទ្ធភាព ​ផ្សារ​ភ្ជាប់​ជាមួយ​ការ​កសាង​កែ​ទម្រង់​បក្ស​និង​ប្រ​ព័ន្ធ​នយោ​បាយ ​កសាង​ស្តង់​ដារសីល​ធម៌​បដិវត្តន៍​របស់​កម្មាភិបាល​ក្នុង​ស្ថានភាព​ថ្មី​ និង​​ការកំ​ណត់​ស្តីពីការ​ទទួល​ខុស​ត្រូវ​គំ​រូ។ ផ្តោត​លើការ​ស្រាវ​ជ្រាវ​កសាង​ បណ្តា​ទម្រង់​ល្អ​ៗ ​វិធី​សាស្ត្រប្រ​កប​ដោយ​ប្រ​សិទ្ធភាព ​ច្នៃ​ប្រ​ឌិត​លើ​គ្រប់​វិស័យ​ បង្ក​ភាព​សាយ​ភាយ​ក្នុង​សង្គម។​ ផ្លាស់​ថ្មី​ថែម​ទៀត​នូវ​ខ្លឹម​សារ ​វិធី​សាស្ត្រ ​ទម្រង់​សិក្សា​ ការ​ឃោសនា​អំ​ពី​សតិ​អារម្មណ៍​សីល​ធម៌ ​ឥរិយាបថ​ហូជី​មិញ​ក្នុង​កម្មាភិបាល ​បក្ខ​ជន ​ពិសេស ​យុវជន​ជំនាន់​ក្រោយ។ ​លើក​កម្ពស់​ស្មារតី ​“និយាយ​ទន្ទឹម​នឹង​ធ្វើ” ​“លត់ដំ​អស់​មួយ​ជីវិត​” ​ជា​ទៀង​ទាត់ ​“រិះ​គន់ ​ស្វ័យ​រិះ​គន់” ​ប្តេជ្ញា​ការដោះ​ស្រាយ​យ៉ាង​ម៉ឺង​ម៉ាត់​ចំ​ពោះ​កម្មា​ភិ​បាល​ បក្ខ​ជន​ដែល​ខ្វះ​ការ​យល់​ដឹង​អំ​ពីការ​បំ​ប៉ន ​លត់ដំ​ បំ​ពាន​ចរិយា​សីល​ធម៌ ​ផ្នត់​រស់​នៅ ​ការ​កំ​ណត់​របស់​បក្ស​និង​ក្រឹត្យច្បាស់​របស់​រដ្ឋ​៕

សុងឡេ-លីហាន់