គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុងកឹងធើ ខេត្តហូវយ៉ាងនិងខេត្តសុកត្រាំងគប់វាល់យោបល់ពី​គម្រោងរួមបញ្ចូល

20:44, 04/06/2025

ព្រឹកថ្ងៃទី៤ មិថុនា នៅមជ្ឈមណ្ឌលវប្បធម៌និងសន្និបាតខេត្តសុកត្រាំងបានចាត់តាំងសន្និបាតគប់វាល់យោបល់សេចក្តីព្រាងគម្រោងរួមបញ្ចូលនៃស្ថាប័នគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុងកឹងធើ ខេត្តហូវយ៉ាងនិងខេត្តសុកត្រាំង​ជាគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុងកឹងធើ។ នេះជាសន្និបាតលើកទី៣គប់វាល់យោបល់សម្រាប់សេចក្តីព្រាងគម្រោង។

​ជាអធិប​តីនៃ​អង្គ​សន្និបាត​មាន​បណ្តា​សម​មិត្ត​ហូធីកឹមដាវ​-អនុ​លេខាប្រ​ចាំការ​បក្ស​ខេត្ត​ ប្រ​ធាន​ក្រុម​ប្រឹក្សាប្រ​ជាជន​ខេត្ត​ ង្វៀង​ទ្រុង​ញឹង-សមាជិកគណៈ​អចិន្ត្រៃ​យ៍​បក្ស​ក្រុង​ ប្រ​ធាន​គណៈ​កម្មាធិការ​រណ​សិរ្ស​មាតុ​ភូមិ​វៀតណាម​ទីក្រុង​កឹង​ធើ ត្រឹង​វ៉ាំងជិញ-សមាជិកគណៈ​អចិន្ត្រៃ​យ៍​បក្ស​ខេត្ត​ ប្រ​ធាន​គណៈ​កម្មាធិការ​រណ​សិរ្ស​មាតុ​ភូមិ​វៀតណាម​ហូវ​យ៉ាង​ ងោ​ហ៊ុង-សមាជិកគណៈ​អចិន្ត្រៃ​យ៍​បក្ស​ខេត្ត​ ប្រ​ធាន​គណៈ​កម្មាធិការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ខេត្ត​សុក​ត្រាំង​។ ចូល​រួម​នៅ​មាន​ថ្នាក់​ដឹក​នាំបណ្តា​អង្គ​ការ​នយោបាយ​-សង្គម​ទាំង​៣ខេត្ត​ ក្រុង​។

ទិដ្ឋភាពនៃអង្គសន្និបាតគប់វាល់យោបល់សេចក្តីព្រាងគម្រោងរួមបញ្ចូលស្ថាប័នគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុងកឹងធើ ខេត្តហូវយ៉ាងនិងខេត្តសុកត្រាំង។
ទិដ្ឋភាពនៃអង្គសន្និបាតគប់វាល់យោបល់សេចក្តីព្រាងគម្រោងរួមបញ្ចូលស្ថាប័នគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុងកឹងធើ ខេត្តហូវយ៉ាងនិងខេត្តសុកត្រាំង។

តាម​សេច​ក្តី​ព្រាង​គម្រោង​ ក្រោយ​ពីអនុ​វត្ត​រួម​បញ្ចូល​ គណៈ​កម្មាធិការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ទីក្រុង​កឹង​ធើនឹងមាន​ពី៧-៩សម​មិត្ត​ក្នុង​គណៈ​ប្រ​ចាំការ​និង​មាន​គណៈ​ជំ​នាញ​ដើម្បី​ធ្វើសេនាធិការ​ ជំនួយ​ការ​ចំ​នួន​១០។ គម្រោង​ក៏​បាន​លើក​ឡើងពី​គម្រោង​រៀប​ចំ​ចំ​ពោះ​រណសិរ្សមាតុ​ភូមិ​វៀតណាម​ឃុំ​ពីស្ថាប័ន​ដឹក​នាំ ស្ថាប័ន​ធ្វើសេនាធិការ​ ជំនួយ​ការ​ រៀប​ចំ​ បែងកម្មាភិបាល​ បុគ្គលិក ពីអង្គ​ការ​បក្ស​ គណៈ​ការ​ងារ​រណសិរ្ស​នៅ​មណ្ឌលអា​សយជន​។

ចំ​ពោះ​មុខ ចាត់​កង​ជួរកម្មាភិបាល​ បុគ្គលិក ពល​ករ​ដែល​មាន​ស្រាប់​របស់​​គណៈ​កម្មាធិការ​រណ​សិរ្ស​មាតុ​ភូមិ​វៀតណាម​ទាំង​៣ខេត្ត​ ក្រុង​។ ក្រោយ​ពីសកម្ម​ភាព​លំ​នឹង​ បន្ត​ការៀប​ចំ​នាទីការ​ងារ​ អនុ​វត្ត​​បន្ថយ​ក្រប​ខ័ណ្ឌតាម​ផែន​ការ​នៃ​គម្រោង​ ធានា​ត្រូវ​តាម​សេច​ក្តី​កំ​ណត់​ ណែនាំរបស់​ស្ថាប័ន​សម​ត្ថកិច្ច​។

សមមិត្តងោហ៊ុង-សមាជិកគណៈអចិន្ត្រៃយ៍បក្សខេត្ត ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តសុកត្រាំងថ្លែងការណ៍ក្នុងសន្និបាត។
សមមិត្តងោហ៊ុង-សមាជិកគណៈអចិន្ត្រៃយ៍បក្សខេត្ត ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តសុកត្រាំងថ្លែងការណ៍ក្នុងសន្និបាត។

នៅ​សន្និបាត​ តំ​ណាង​ទាំង​ឡាយ​បាន​ឯកភាព​ជាមួយ​រៀប​ចំ​ខ្លឹម​សារ​នៃ​សេច​ក្តី​ព្រាង​គម្រោង​។ ថ្នាក់​ដឹក​នាំបណ្តា​អង្គ​ការ​នយោបាយ​-សង្គម​នៃ​ខេត្ត​ ក្រុង​ទាំង​៣ដែល​គប់​វាល់​យោ​បល់​ដើម្បី​កែស​ម្រួល​ព្រាង​គម្រោង​ពីបរិមាណក្រប​ខ័ណ្ឌកម្មាភិបាល​ ពិនិត្យ​តួនាទី ភារ​កិច្ច​នៃ​បណ្តា​អង្គ​ការ​នយោបាយ​-សង្គម​ ស្នើអង្គ​ការ​ប្រ​ព័ន្ធ​គ្រប់​គ្រង​រដ្ឋ​ ស្នើបំពេញ​បន្ថែម​គណៈ​ជំនួយ​ការ​។ល។ សមមិត្ត​ង្វៀង​ទ្រុង​ញឹងទទួល​និង​កត់សម្គាល់​ចំ​ពោះ​យោ​បល់​ដើម្បី​ធ្វើឱ្យ​សុក្រឹតព្រាង​គម្រោង​។

ថ្នាក់ដឹកនាំសហជីពខេត្តសុកត្រាំងគប់វាល់យោបល់សម្រាប់សេចក្តីព្រាងគម្រោង។
ថ្នាក់ដឹកនាំសហជីពខេត្តសុកត្រាំងគប់វាល់យោបល់សម្រាប់សេចក្តីព្រាងគម្រោង។

ថ្លែង​ការ​ណ៍​ក្នុង​សន្និបាត​ សម​មិត្ត​ហូធីកឹមដាវ​សង្កត់ធ្ងន់​ ​ ការ​រួម​បញ្ចូល​នៃ​គណៈ​កម្មា​ធិការ​​រណ​សិរ្ស​មាតុ​ភូមិ​វៀតណាម​នៃ​ខេត្ត​ ក្រុង​ទាំង​៣មិន​ត្រឹម​តែការ​រៀប​ចំ​ពីរដ្ឋ​បាល​ អង្គ​ការ​ប្រ​ព័ន្ធ​គ្រប់​គ្រង​រដ្ឋ​ តែនៅទាំង​បង្ហាញ​ទស្សនាវិស័យ​យុទ្ធសាស្រ្ត​ ការ​ឆ្លាស​វៃ​ក្នុង​ការ​ពង្រឹង​ ពង្រីកកម្លាំង​នៃ​ផែន​សាម​គ្គីក្នុង​ស្ថាន​ភាព​ថ្មីរបស់​មជ្ឈិម​ ការិយាល័យ​នយោបាយ​។

ជំនួស​មុខប្រ​ចាំការ​នៃ​គណៈ​កម្មាធិការ​បក្ស​ខេត្ត​សុក​ត្រាំង​ សម​មិត្ត​ហូធីកឹមដាវ​វាយ​តម្លៃ​ខ្ពស់​ស្មារតីដោយ​ប្រ​ញាប់ ម៉ឹងម៉ាត់ ភារៈ​នៃ​ប្រ​ចាំការ​គណៈ​កម្មាធិការ​រណ​សិរ្ស​មាតុ​ភូមិ​វៀតណាម​បណ្តា​ខេត្ត​ ក្រុង​ក្នុង​ការ​កសាង​គម្រោង​រួម​បញ្ចូល​បណ្តា​ស្ថាប័ន​គណៈ​កម្មាធិការ​រណ​សិរ្ស​មាតុ​ភូមិ​ធានា​ត្រឹម​ត្រូវ​តាម​គោល​ការ​ណ៍​របស់​បក្ស​ មាន​លទ្ធ​ភាព​ដំណើរ​ការ​បាន​ សម​ស្រប​ភាព​ជាក់​ស្តែង​នៅ​ភូមិ​ភាគ​។

លើមូល​ដ្ឋាន​បណ្តា​យោបល់​នៅ​សន្និបាត​ អនុ​លេខាប្រ​ចាំការ​​បក្ស​ខេត្ត​សុក​ត្រាំង​ស្នើគណៈ​ប្រ​ចាំការ​នៃ​គណៈ​កម្មាធិការ​រណ​សិរ្ស​មាតុ​ភូមិ​វៀតណាម​ទីក្រុង​កឹង​ធើ​សហការ​យ៉ាង​ម៉ត់ចត់ជាមួយ​គណៈ​ចាត់​តាំង​បក្ស​ខេត្ត​ មន្ទីរមហាផ្ទៃ​ប្រ​ញាប់ធ្វើ​ឱ្យ​សម្រេច​ព្រាង​គម្រោង​នេះ​។ ក្នុង​នោះ​គប្បីកំ​ណត់​តួនាទី ភារកិច្ច​នៃ​ស្ថាប័ន​រណ​សិរ្ស​មាតុ​ភូមិ​វៀតណាម​ក្រោយ​ពីរួម​បញ្ចូល​ ក្លាយ​ជាមជ្ឈ​មណ្ឌលសាម​គ្គីភាព​ ពង្រីកល្អ​តួនាទីប្រ​មូល​ផ្តុំ​ចលនាប្រ​ជាជន​ ចាត់​តាំង​ផ្សព្វ​ផ្សាយ​ដោយ​ប្រ​សិទ្ធភាព​បណ្តា​ការ​ចលនាប្រ​ឡង​ប្រ​ណាំង​ស្នេហាជាតិ​។ យក​ចិត្ត​ទុក​ដាក់​រៀប​ចំ​អង្គ​ការ​ប្រ​ព័ន្ធ​គ្រប់​គ្រង​រដ្ឋ​ កម្មាភិបាល​ធា​នាប្រ​សិទ្ធភាព​ លំ​នឹង​។ រៀប​ចំ​អង្គ​ការ​ត្រូវ​តែបំ​ព្រួញប៉ុន្តែ​នៅធានា​ការ​ស្នងបន្ត​ អភិវឌ្ឍ ត្រូវ​តែអនុ​វត្ត​ល្អ​ការ​ងារ​សតិអា​រម្មណ៍​ក្នុង​ផ្ទៃ​ក្នុង​ រក្សាសាម​គ្គីភាព​ ឯកភាព​ដើម្បី​ប្រ​ព័ន្ធ​គ្រប់​គ្រង​រដ្ឋ​ក្រោយ​ពីរួម​បញ្ចូល​ដំណើរ​ការ​បាន​រលូន មាន​ប្រ​សិទ្ធ​ភាព​។

ក្នុង​និន្នាការ​ទីក្រុង​កឹង​ធើជាមជ្ឈ​មណ្ឌលសេដ្ឋ​កិច្ច​ធំបំ​ផុត​របស់​តំ​បន់​ មាន​មណ្ឌល-បណ្តុំ​ឧស្សា​ហក​ម្ម​ជាច្រើន​ តាម​សម​មិត្ត​ហូធីកឹមដាវ​ ការ​បង្កើត​គណៈ​សហជីពនៅ​តាម​បណ្តា

​ម​ណ្ឌល​ឧស្សាហក​ម្ម​ជាតម្រូវ​ការ​ជាបន្ទាន់​ដើម្បី​ការ​ពារផលប្រ​យោជន៍​របស់​ពល​ករ​ បង្ក​ជាកម្លាំង​អភិវឌ្ឍសេដ្ឋ​កិច្ច​-សង្គម​។ អា​ស្រ័យហេតុនោះ​  អនុ​លេខាប្រ​ចាំការ​​បក្ស​ខេត្ត​សុក​ត្រាំង​ស្នើ ការ​បង្កើត​គណៈ​សហជីពនៅ​តាម​មណ្ឌលឧស្សាហក​ម្ម​ជាទិស​ដៅ​មួយ​ ខ្លឹម​សារ​ដោយ​ឡែក​និង​គប្បីចាត់​តាំង​ពិនិត្យ​ជាក់​ស្តែង​ កសាង​ទម្រង់​ធ្វើគំ​រូមុន​ពេល​បើក​ទូលាយ​ សម​ស្រប​ជាមួយ​ស្មារតីចង្អុល​ការ​របស់​គណៈ​ប្រ​ចាំការ​គណៈ​កម្មាធិការ​បក្ស​រណ​សិរ្សមាតុ​ភូមិ​ បណ្តា​អង្គ​ការ​មជ្ឈិម​៕

ហាយ​ហា-សុផល