រសៀលថ្ងៃទី១៣ ខែមិថុនា នៅមជ្ឈមណ្ឌលវប្បធម៌និងសន្និបាតខេត្តសុកត្រាំង គណៈអចិន្ត្រៃយ៍បក្សខេត្តសុកត្រាំង បានចាត់តាំងយ៉ាងឱឡារិកពិធីជំនួបមុខអនុស្សាវរីយ៍១០០ឆ្នាំ ទិវាសារព័ត៌មានបដិវត្តន៍វៀតណាម (ថ្ងៃទី២១ ខែមិថុនា ឆ្នាំ១៩២៥-ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥) ដើម្បីរំលឹកប្រពៃណីដ៏ត្រចះត្រចង់ លើកតម្កើងបណ្តាការគប់វាល់ដ៏ធំធេងរបស់កងជួរអ្នកកាសែតគ្រប់ជំនាន់នៅលើភូមិដ្ឋានខេត្ត។ អញ្ជើញចូលរួមមានបណ្តាសមមិត្ត៖ ហូធីកឹមដាវ-អនុលេខាប្រចាំការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត សមមិត្តត្រឹងវ៉ាំងឡូវ-អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត សមមិត្តងោហ៊ុង-សមាជិកគណៈអចិន្ត្រៃយ៍បក្សខេត្ត ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត សមមិត្តត្រឹងវ៉ាំងវៀត-សមាជិកគណៈអចិន្ត្រៃយ៍បក្សខេត្ត ប្រធានគណៈឃោសនាអប់រំនិងប្រជាចលនាបក្សខេត្ត បណ្តាសមមិត្តក្នុងគណៈប្រតិបត្តិការបក្ខភាគខេត្ត ថ្នាក់ដឹកនាំបណ្តាមន្ទីរ គណៈ ផ្នែក អង្គការមហាជនខេត្ត តំណាងបណ្តាស្ថាប័នសារព័ត៌មានមជ្ឈិមនិងភូមិភាគ រួមជាមួយកម្មាភិបាល អ្នកយកការណ៍ អ្នករៀបរៀង អ្នកធ្វើសារព័ត៌មាននៅលើភូមិដ្ឋានខេត្តសុកត្រាំង។
ប៉ុន្មានឆ្នាំកន្លង បណ្តាស្ថាប័នព័ត៌មាន សារគមនាគមន៍ក្នុងខេត្ត តែងដំណើរការស្របតាមគោលសីលធម៌ គោលបំណង។ បន្តរការផ្លាស់ថ្មី រៀបចំអង្គភាពដំណើរការប្រសិទ្ធភាព បណ្តុះបណ្តាលកម្មាភិបាលគ្រប់គ្រងសារព័ត៌មាននិងកងជួរអ្នកកាសែតប្រកបដោយគុណធម៌និងសមត្ថភាពគ្រប់គ្រាន់។ ធានាបានសារព័ត៌មានគឺជាមធ្យោបាយ អាវុធដ៏មុតស្រួចដើម្បីផ្សព្វផ្សាយ លើកទឹកចិត្ត ប្រមូលផ្តុំ ចាត់តាំងនិងចលនាប្រជាជនអនុវត្តស្របតាមគោលការណ៍ គោលនយោបាយរបស់បក្ស ក្រឹត្យច្បាប់របស់រដ្ឋ។
![]() |
សមមិត្តហូធីកឹមដាវ-អនុលេខាប្រចាំការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្តនិងសមមិត្តត្រឹងវ៉ាំងឡូវ-អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្តសុកត្រាំង ជូនប័ណ្ណសរសើររបស់ប្រធានគណៈកម្មាធិការប្រជាជនខេត្ដដល់សមូហភាព។ |
រំលឹកឡើងប្រពៃណី១០០ឆ្នាំទិវាសារព័ត៌មានបដិវត្តន៍វៀតណាម អនុបណ្ឌិតតាឌិញងៀ-សមាជិកគណៈប្រតិបត្តិការសមាគមអ្នកកាសែតវៀតណាមមជ្ឈិម ប្រធានសមាគមអ្នកកាសែតវៀតណាខេត្តសុកត្រាំង បានសង្កត់ធ្ងន់ថា “ស្នងបន្តប្រពៃណីដ៏ត្រចះត្រងចង់របស់ខឿនសារព័ត៌មានបដិវត្តន៍វៀតណាម ប្រឈមមុខនឹងការសាកល្បងថ្មី សារព័ត៌មានសុកត្រាំងនៅតែរក្សាខ្ជាប់នូវគោលដៅ ឧត្តមគតិរបស់បក្សកុម្មុយនិស្តវៀតណាមជានិច្ច អនុវត្តល្អតួនាទីភារកិច្ចជាប្រព័ន្ធផ្សព្វផ្សាយនិងសារគមនាគមន៍។ ក៏ប៉ុន្តែ ដើម្បីផ្លាស់ថ្មី បង្កើនគុណភាពសារព័ត៌មានគឺត្រូវតែចាប់ផ្តើមផ្លាស់ថ្មីពីបណ្តាស្ថាប័នសារព័ត៌មាន។ ត្រូវតែសកម្មស្រាវជ្រាវ ផ្លាស់ថ្មីខ្លឹមសារ បង្កើនគុណភាពក្នុងដំណើរការ កែតម្រូវទម្រង់ឆ្លុះបញ្ចាំង កសាងអង្គការសាមគ្គី ដំណើរការប្រសិទ្ធភាព។ អត្ថបទនីមួយៗត្រូវមានលក្ខណៈតស៊ូ ពោរពេញដោយមនុស្សសាស្ត្រ ទាន់ហេតុការណ៍និងតម្រង់ទិសសាធារណៈមតិសង្គម។ អ្នកការសែតរាល់រូបត្រូវផ្លាស់ប្តូរខ្លួនឯង លត់ដំខ្លួនឯង រៀនសូត្រគុណសម្បត្តិនយោបាយ សីលធម៌ សមត្ថភាពវិជ្ជាជីវៈ ខិតខំដើម្បីលើកកម្ពស់ចំណេះដឹង ប្រើប្រាស់បានល្អបណ្តាមធ្យោបាយបច្ចេកទេស អនុវត្តព័ត៌មានវិទ្យាក្នុងដំណើរការបំពេញការងារ លើកកម្ពស់ស្មារតីទទួលខុសត្រូវក្នុងការអនុវត្តភារកិច្ច ឆ្លើយតបតម្រូវការក្នុងស្ថានភាពថ្មី។
![]() |
ថ្នាក់ដឹកនាំខេត្តសុកត្រាំង ប្រគល់ជូនប័ណ្ណសរសើររបស់ប្រធានគណៈកម្មាធិការប្រជាជនខេត្តដល់បុគ្គលដែលមានស្នាដៃឆ្នើមក្នុងការងារផ្សព្វផ្សាយ រួមចំណែកលើកកម្ពស់ប្រសិទ្ធភាពនៃដំណើរការសារព័ត៌មាននៅលើភូមិដ្ឋានខេត្តក្នុងពេលកន្លង។ |
ឆ្លងកាត់រយៈពេល១០០ឆ្នាំ កកើតនិងអភិវឌ្ឍន៍ សារព័ត៌មានបដិវត្តន៍វៀតណាមតែងរក្សាខ្ជាប់តួនាទីជាកងកម្លាំងឈានមុខពីស្មារតី ជាស្ពានតភ្ជាប់រវាងបក្ស រដ្ឋអំណាចនិងប្រជាជន។ ដោយឡែកនៅសុកត្រាំង សារព័ត៌មានភូមិភាគបានអភិវឌ្ឍន៍មិនឈប់ឈរ ក្លាយជាសំឡេងដ៏មានទំនុកចិត្ត នាំយកព័ត៌មានទាន់ហេតុការណ៍ រស់រវើកបណ្តាផ្នែកជីវភាពនយោបាយ សេដ្ឋកិច្ច វប្បធម៌ សង្គមរបស់ខេត្ត។ បណ្តាសមាជិក អ្នកកាសែតរបស់ខេត្ត តែងលត់ដំ លើកកម្ពស់សមត្ថភាពនយោបាយ សីលធម៌វិជ្ជាជីវៈ ជំនាញការជានិច្ច ព្រមជាមួយនោះ បានច្បាមជាប់ជាមួយនឹងមូលដ្ឋាន ដើម្បីមានអត្ថបទដ៏រស់រវើកនិងស៊ីជម្រៅ។
ក្នុងពិធីជួបជុំអ្នកតំណាងទាំងឡាយបានរំលឹកនូវដំណាក់កាលដ៏ត្រចះត្រចង់របស់សារព័ត៌មានបដិវត្តន៍វៀតណាម នារយៈកាល១០០ឆ្នាំកន្លង ដោយស្នាមគំនូសប្រវត្តិសាស្ត្រដែលភ្ជាប់ជាមួយការតស៊ូរំដោះជាតិ កសាងនិងការពារមាតុភូមិ។ បណ្តាស្ថាប័នសារព័ត៌មានក្នុងខេត្ត បានចែករំលែកការងាយស្រួលនិងការលំបាកក្នុងដំណើរការបំពេញការងារនិងសម្តែងការប្តេជ្ញាបន្តការពង្រីកតួនាទី ភារកិច្ច គប់វាល់យ៉ាងសកម្មក្នុងការអភិវឌ្ឍរបស់ខេត្តសុកត្រាំង។
![]() |
សមមិត្តហូធីកឹមដាវ-អនុលេខាប្រចាំការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្តនិងសមមិត្តត្រឹងវ៉ាំងឡូវ-អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្តសុកត្រាំង ជូនរង្វាន់លេខ១ដល់អ្នកនិពន្ធនិងក្រុមអ្នកនិពន្ធ។ |
ថ្លែងការណ៍ក្នុងពិធីជួបជុំសមមិត្តហូធីកឹមដាវ បានកត់សម្គាល់ ស្ងើចសរសើរ សាទរការខិតខំប្រឹងប្រែងនិងលទ្ធផលដែលគួរត្រេកអររបស់ស្ថានសារព័ត៌មាននិងកងជួរអ្នកសារព័ត៌មាន អ្នករៀបរៀងក្នុងខេត្តដែលមានការគប់វាល់យ៉ាងសកម្មចំពោះការងារកសាងបក្សនិងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ខេត្ត។ ព្រមជាមួយនោះស្ងើចសរសើរសមាគមអ្នកកាសែតវៀតណាមខេត្តសុកត្រាំង បណ្តាស្ថាប័នសារព័ត៌មាននិងអង្គការ អ្នកកាសែតឆ្នើមបានរួមដំណើរ សាទរ សកម្មចូលរួម រួមចំណែកក្នុងភាពជោគជ័យរបស់សារព័ត៌មានខេត្តឆ្នាំ២០២៥។ ពេលខាងមុខនេះ ខេត្តសុកត្រាំងរួមជាមួយខេត្តហូវយ៉ាងនិងទីក្រុងកឹងធើនឹងរួមបញ្ចូលជាអង្គភាពរដ្ឋបាលថ្មី បើកចេញ ឱកាសអភិវឌ្ឍថ្មី រួមជាមួយនោះ គឺការលំបាក សាកល្បង ទាមទារការសាមគ្គី ឯកភាព ប្តេជ្ញាចិត្តខ្ពស់ទូទាំងប្រព័ន្ធនយោបាយ ក្នុងនោះ មានបណ្តាស្ថាប័នសារព័ត៌មាននិងអ្នកកាសែតដើម្បីផ្លាស់ថ្មី ផ្លោះទៅមុខ ជំរុញខ្លាំងក្លាយការអភិវឌ្ឍលឿនរហ័ស ស្ថិរភាពរបស់ភូមិភាគក្នុងដំណាក់កាលថ្មី។
![]() |
ថ្នាក់ដឹកនាំខេត្តសុកត្រាំងប្រគល់រង្វាន់លេខ២ដល់អ្នកនិពន្ធនិងក្រុមនិពន្ធ។ |
![]() |
សមមិត្តត្រឹងវ៉ាំងឡូវ-អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្តសុកត្រាំង ប្រគល់លិខិតសហការព័ត៌មាន ឃោសនារវាងខេត្តសុកត្រាំងនិងបណ្តាស្ថាប័នសារព័ត៌មាន។ |
ក្នុងឱកាសនេះ បានការផ្ទេរសិទ្ធិរបស់សមាគមអ្នកកាសែតវៀតណាម សមាគមអ្នកកាសែតវៀតណាមខេត្តសុកត្រាំង បានប្រគល់គ្រឿងឥស្សរិយយស “ដើម្បីបុព្វហេតុសារព័ត៌មាន” ដល់អ្នកកាសែត សមាជិកដែលមានការគប់វាល់ច្រើនចំពោះបុព្វហេតុសារព័ត៌មានវៀតណាម។ គណៈចាត់តាំងរង្វាន់សារព័ត៌មានខេត្តឆ្នាំ២០២៥ បានជូនរង្វាន់ដល់អ្នកនិពន្ធនិងក្រុមនិពន្ធសម្រេចស្នាដៃខ្ពស់ ក្នុងនោះ ប្រគល់៥រង្វាន់លេខ១ ១០រង្វាន់ លេខ២ ១៥រង្វាន់ លេខ៣និង២០រង្វាន់លើកទឹកចិត្ត។ ជូនប័ណ្ណសរសើររបស់ប្រធានគណៈកម្មាធិការប្រជាជនខេត្តសុកត្រាំងដល់១៨សមូហភាពនិងបុគ្គល៤០រូប ដែលមានស្នាដៃឆ្នើមក្នុងការងារផ្សព្វផ្សាយ រួមចំណែកលើកកម្ពស់ប្រសិទ្ធភាពនៃសកម្មភាពសារព័ត៌មាននៅលើភូមិដ្ឋានខេត្ត នាពេលកន្លង។
![]() |
ប្រគល់ជូនគ្រឿងឥស្សរិយយស “ដើម្បីបុព្វហេតុសារព័ត៌មាន” ដល់អ្នកកាសែត សមាជិកមានស្នាដៃច្រើនក្នុងការគប់វាល់ចំពោះបុព្វហេតុសារព័ត៌មានវៀតណាម។ |
![]() |
ថ្នាក់ដឹកនាំខេត្តសុកត្រាំង ថតរូបអនុស្សាវរីយ៍ជាមួយអ្នកកាសែតនាឱកាសជំនួបមុខ។ |
ពិធីជួបជុំប្រព្រឹត្តឡើងក្នុងបរិយាកាសឱឡារិក កក់ក្តៅ បង្ហាញនូវការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅរបស់ថ្នាក់ដឹកនាំខេត្ត ចំពោះអ្នកកាសែតហើយក៏ជាការលើកទឹកចិត្តដើម្បីឱ្យសារព័ត៌មានសុកត្រាំង បន្តការឈានទៅមុខរួមដំណើរជាមួយបុព្វហេតុអភិវឌ្ឍន៍ភូមិស្រុក៕
ថាច់ពេជ្រ - អិនទ្វឹង
Thông tin bạn đọc
Đóng Lưu thông tin