![]() |
ថ្នាក់ដឹកនាំមន្ទីរជនជាតិនិងសាសនាក្រុងកឹងធើ ថ្លែងយោបល់ក្នុងកិច្ចប្រជុំ។ |
នៅក្នុងកិច្ចប្រជុំ ថ្នាក់ដឹកនាំគ្រប់មន្ទីរបានផ្តល់ព័ត៌មានអំពីស្ថានភាពជនជាតិ សាសនានិងការរៀបចំប្រព័ន្ធចាត់តាំងរដ្ឋនាបច្ចុប្បន្ននៃអង្គភាពនីមួយៗ ។ល។ អ្នកតំណាងទាំងឡាយ លើកសំណើផ្អែកលើមូលដ្ឋានមុខងារ ភារកិច្ចរបស់មន្ទីរជនជាតិនិងសាសនា ការកសាង រៀបចំប្រព័ន្ធចាត់តាំងរដ្ឋ ក្រោយពីរួមបញ្ចូលតែមួយ ធានាសម្រិតសម្រាំង កាត់បន្ថយដើមទងត្រឹមត្រូវតាមទិសដៅរបស់មជ្ឈិម សមស្របជាមួយស្ថានភាពនិងលក្ខណៈរបស់ភូមិភាគ; កំណត់ចំនួនជាក់ស្តែងនៃប្រព័ន្ធចាត់តាំង ឈ្មោះបន្ទប់មុខងារ ក៏ដូចជាចំនួនកម្មាភិបាលឱ្យសមស្រប ដើម្បីរៀបចំនៅគ្រប់ផ្នែកដំណើរការប្រកបដោយប្រសិទ្ធភាព…។
ថ្នាក់ដឹកនាំមន្ទីរជនជាតិនិងសាសនាក្រុងកឹងធើ មន្ទីរជនជាតិនិងសាសនាខេត្តសុកត្រាំង មន្ទីរមហាផ្ទៃខេត្តហូវយ៉ាង បានឯកភាពបន្តការដោះដូរព័ត៌មាន សហការយ៉ាងស្អិតល្មួតក្នុងដំណាក់ការផ្សព្វផ្សាយជំហានជាបន្តបន្ទាប់ ធានាកសាងគ្រោងការផែនការត្រូវតាមល្បឿនដំណើរការគុណភាព សមស្របជាមួយស្ថានភាពជាក់ស្តែងនៃភូមិភាគនីមួយៗ រួមចំណែកក្នុងការកសាងស្ថាប័នអនុវត្តការងារអភិបាលកិច្ចអំពីជនជាតិ សាសនា ឱ្យកាន់តែល្អប្រសើរនិងមានប្រសិទ្ធភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការភារកិច្ចក្នុងស្ថានភាពថ្មី៕
ង៉ុកក្វៀង-មុនី
កាសែតកឹងធើ Online
Thông tin bạn đọc
Đóng Lưu thông tin