![]() |
ក្រុមប្រតិភូសួរសុខទុក្ខនិងជូនពរសមាគមអ្នកកាសែតវៀតណាមខេត្តសុកត្រាំង។ |
នាឱកាសអនុស្សាវរីយ៍ទិវាកាសែតបដិវត្តន៍វៀតណាម (ថ្ងៃទី២១ មិថុនា ឆ្នាំ១៩២៥-ថ្ងៃទី២១ មិថុនា ឆ្នាំ២០២៥) ក្រុមប្រតិភូបានសួរសុខទុក្ខនិងជូនពរគណៈប្រតិបត្តិការសមាគមអ្នកកាសែតវៀតណាមខេត្តសុកត្រាំងនិងបណ្តាសមមិត្តង្វៀងស្វឹងថាច់ ត្រឹងកុងទ្វឹង ដូតឹងហូវ(អតីតអគ្គនិពន្ធនាយកកាសែតសុកត្រាំង) សមមិត្តត្រឹងវ៉ាំងមៀង (អតីតអ្នកយកព័ត៌មានកាសែតជៀងដូវ អតីតប្រធានការិយាល័យនៃសមាគមអ្នកកាសែតវៀតណាមខេត្ត)។
សួរសុខទុក្ខសមាគមអ្នកកាសែតវៀតណាមខេត្តសុកត្រាំង សមមិត្តង្វៀងវ៉ាំងខើយ បានជូនដំណឹងពីការរៀបចំរួមបញ្ចូលអង្គភាពទាំង៣ គឺកឹងធើ សុកត្រាំងនិងហូវយ៉ាង។ ទន្ទឹមនឹងនោះ ស្ងើចសរសើរការគប់វាល់របស់គណៈប្រតិបត្តិការសមាគមកន្លងមកចំពោះបុព្វហេតុសារព័ត៌មាន តាមនោះ មានសមូហភាព បុគ្គលជាច្រើនបានស្ងើចសរសើរ។ សមមិត្ត សង្ឃឹមថា នាពេលខាងមុខ ពេលដែលបណ្តាសមាគម ស្ថាប័នសារព័ត៌មានទាំង៣ខេត្តរួមបញ្ចូលគ្នា សមាគមនឹងបន្តអនុវត្តល្អតួនាទី ភារកិច្ចដែលបានប្រគល់ លើកទឹកចិត្តស្មារតីចំពោះអ្នកធ្វើកាសែតឆ្លងផុតការលំបាក លើកកម្ពស់ការខិតខំសម្រេចល្អភារកិច្ចលើរណសិរ្សវប្បធម៌ សតិអារម្មណ៍។ សមមិត្តប្រធានក្រុម បានផ្ញើវាចាជូនពរសមូហភាពក្នុងគណៈប្រតិបត្តិការនៃសមាគមអ្នកកាសែតវៀតណាមខេត្ត ប្រកបដោយក្តីរីករាយនិងសុភមង្គល បំផុតគឺនាឱកាសអនុស្សាវរីយ៍១០០ឆ្នាំ ទិវាកាសែតបដិវត្តន៍វៀតណាម។
![]() |
ក្រុមប្រតិភូសួរសុខទុក្ខសមមិត្តង្វៀងស្វឹងថាច់-អតីតអគ្គនិពន្ធនាយកកាសែតសុកត្រាំង។ |
សួរសុខទុក្ខបណ្តាអ្នកកាសែតបដិវត្តន៍ជើងចាស់របស់ខេត្ត បណ្តាសមាជិកក្នុងក្រុមបានសួរសុខទុក្ខពីសុខភាពចំពោះបណ្តាសមមិត្ត។ ទន្ទឹមនឹងនោះ ស្ងើចសរសើរចំពោះការគប់វាល់ដល់អ្នកកាសែតបដិវត្តន៍ជើងចាស់សម្រាប់បុព្វហេតុសារព័ត៌មាននិយាយដោយឡែក ការអភិវឌ្ឍរបស់ខេត្តសុកត្រាំងនិយាយរួម។ តាមនោះ សង្ឃឹមថាបណ្តាអ្នកកាសែតជើងចាស់នឹងបន្តការគប់វាល់ជាងទៀត ផ្ទេរបទពិសោធន៍ដល់អ្នកកាសែតជំនាន់ក្រោយ ដើម្បីស្នងបន្តអនុវត្តល្អតួនាទី ភារកិច្ចនៃអ្នកកាសែត៕
ម៉ាយឃោយ-សុផល
Thông tin bạn đọc
Đóng Lưu thông tin