គម្រោងកសាងបណ្តាផ្លូវគោកដើម្បីកែប្រែការចងសម្ព័ន្ធតំបន់ភាគខាងកើតឈៀងត្បូងរបស់ខេត្តសុកត្រាំង និងតភ្ជាប់ជាមួយខេត្តបាកលីវ ត្រាវិញ ដោយគណៈកម្មាធិការប្រជាជនខេត្តសុកត្រាំង ជាស្ថាប័នម្ចាស់គ្រប់គ្រងពីទុនបុលរបស់ADB។ តាមនោះ ពេលអនុវត្តគម្រោងពីឆ្នាំ២០២៦-២០៣០។ ទីកន្លែងអនុវត្តគម្រោងនៅទីរួមខេត្តវិញចូវ ស្រុកត្រឹងដេនិងស្រុកឡុងភូ (សុកត្រាំង)។ គម្រោងនឹងកសាងផ្លូវប្រវែងប្រមាណ៩០គីឡូម៉ែត្រ។ ក្នុងនោះ មាន៣១,៤គីឡូម៉ែត្រជាផ្លូវគោកប្របមាត់សមុទ្រ ដើម្បីសម្របជាមួយការប្រែប្រួលអាកាសធាតុនិងទឹកសមុទ្រជោរហើយធានាបានស្ថិរភាពរបស់ទំនប់សមុទ្រវិញចូវនិង៣៩គីឡូម៉ែត្រផ្លូវខេត្តលេខ៩៣៥C តភ្ជាប់ផ្លូវគោកប្របមាត់សមុទ្រនឹងស្ពានដាយង៉ាយ បង្កជាប្រព័ន្ធផ្លូវគោកសំខាន់អភិវឌ្ឍសេដ្ឋកិច្ច។
គោលដៅវិនិយោគគម្រោងដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ពង្រីកសក្តានុភាព ប្រៀបខ្លាំងរបស់ខេត្តសុកត្រាំង ជួយភូមិដ្ឋានទប់ស្កាត់ជ្រាបប្រៃ ទឹកជោរ ការពារអាយុជីវិតនិងទ្រព្យសម្បត្តិរបស់ប្រជាជន បង្កើតជាផ្លូវគមនាគមន៍បម្រើការងារជួយសង្គ្រោះប្របមាត់សមុទ្រ តភ្ជាប់គមនាគមន៍បណ្តាតំបន់ក្នុងខេត្ត ភ្ជាប់ខេត្តនិងការពារសន្តិសុខការពារជាតិ បង្កលក្ខណៈសេដ្ឋកិច្ច-សង្គមតំបន់ប្រប់មាត់សមុទ្រ។ បង្កភាពងាយស្រួលសម្រាប់ការអភិវឌ្ឍកសិកម្ម រុក្ខកម្ម ទេសចរណ៍ក៏ដូចជាឧស្សាហកម្មអគ្គិសនីខ្យល់។ ព្រមជាមួយនោះ បង្កើតជាផ្លូវតភ្ជាប់បណ្តាតំបន់សេដ្ឋកិច្ចកសិ-រុក្ខកម្ម ជលផលធំទូលាយ ឆ្លើយតបតម្រូវការធ្វើដំណើរនិងដឹកជញ្ជូនទំនិញរបស់ប្រជាជននៅភូមិភាគ ជំរុញការផលិតនិង លើកកម្ពស់ជីវភាពប្រជាជនតំបន់ជនបទ ជាពិសេស គឺតំបន់ជនរួមជាតិខ្មែរ រួមចំណែកកាត់បន្ថយក្រ បង្កកម្លាំងពលករអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។
![]() |
ទិដ្ឋភាពនៃសម័យធ្វើការតាមប្រព័ន្ធអនឡាយជាមួយ ADB។ |
ពិភាក្សាក្នុងសម័យប្រជុំ បណ្តាតំណាងទាំងឡាយបានប្តូរយោបល់និងធ្វើជាក់ច្បាស់ពីលទ្ធភាព បណ្តាអត្ថប្រយោជន៍ដែលគម្រោងនាំមក ផលប៉ះពាល់បរិស្ថាន សង្គមក្នុងពេលអនុវត្តគម្រោង បណ្តាគ្រោងការអនុវត្តគម្រោង ពេលវេលាអនុវត្តគម្រោង។ល។ ឆ្លងតាមនោះ ADB ឯកភាពខ្ពស់ចំពោះគម្រោង បណ្តាការងារដែលADB នឹងអនុវត្តព្រមទាំងសន្យាសហការ រួមដំណើរជាមួយខេត្តក្នុងការអនុវត្តបណ្តាបែបបទនិងពង្រីកគម្រោង។
ថ្លែងប្រសាសន៍ក្នុងសម័យប្រជុំ សមមិត្តឡឹមហ្វាងង៉ីប អរគុណ ADB បានប្តូរយោបល់អំពីដំណើរការអនុវត្តគម្រោងរបស់ខេត្ត។ ឆ្លងតាមនោះ សមមិត្របានស្នើឲ្យADB ឯកភាពជាមួយខ្លឹមសារ គ្រោងការវិនិយោគរបស់គម្រោងតាមការរាយការណ៍របស់អង្គភាពពិគ្រោះ។ ADB មានមតិឯកភាពឲ្យបានឆាប់អំពីយន្តការសហការនឹងខេត្តក្នុងការអនុវត្តគម្រោង ហើយផ្តល់បណ្តាឯកសារយ៉ាងឆាប់មានទាក់ទិនឲ្យខេត្តដើម្បីដាក់ជូនរដ្ឋាភិបាលពិនិត្យអនុម័ត។ យកចិត្តទុកដាក់ឧបត្ថម្ភភូមិភាគបានបុលទុនឧបត្ថម្ភមិនសំណង ដើម្បីបង្កើនប្រសិទ្ធភាពឲ្យគម្រោង ព្រមជាមួយនោះ មានឯកសារណែនាំភូមិភាគបានបុលទុនរបស់ ADB។
សមមិត្តឡឹមហ្វាងង៉ីប ស្នើ ADB ឯកភាពនិងពេលចាប់ផ្តើមអនុវត្តដែលខេត្តសុកត្រាំងបានដាក់ចេញ។ ខេត្តបានអះអាងថា ក្នុងដំណើរការអនុវត្តគម្រោងនឹងសហការជាមួយ ADB ធានាបានបណ្តាបែបបទតាមសេចក្តីកំណត់និងធានាបណ្តាលក្ខឋានអំពីបរិស្ថាន សង្គម។ល។ ធានាមិនឲ្យប្រជាជនខាតប្រយោជន៍ពេលអនុវត្តគម្រោងនៅភូមិភាគ។
ហ្វាងឡាង - អិនទ្វឹង
Thông tin bạn đọc
Đóng Lưu thông tin