ទីក្រុងកឹងធើ ត្រៀម​ជាស្រេចដើម្បីប្រព័ន្ធគ្រប់គ្រងថ្នាក់ខេត្ត ឃុំថ្មីដាក់ឲ្យដំណើរការចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥

21:21, 17/06/2025

ព្រឹកថ្ងៃទី១៧ មិថុនា ប្រធានគណៈកម្មាធិការប្រជាជននៃភូមិភាគទាំង៣ រួមមាន៖ ទីក្រុងកឹងធើ ខេត្តសុកត្រាំងនិងហូវយ៉ាង បានធ្វើជាអធិបតីក្នុងសម័យប្រជុំបន្តផ្ទាល់ ដើម្បីផ្សព្វផ្សាយនូវខ្លឹមសារដែលទាក់ទងនឹងការរៀបចំប្រព័ន្ធគ្រប់គ្រងនិងអង្គភាពរដ្ឋបាល ដាក់ឲ្យដំណើរការនៅថ្នាក់ខេត្ត ឃុំចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥។ អញ្ជើញចូលរួមមានថ្នាក់ដឹកនាំបណ្តាមន្ទីរ គណៈផ្នែកទីក្រុងកឹងធើ ខេត្តសុកត្រាំងនិងហូវយ៉ាង។

តំណាងទាំងឡាយចូលរួមសម័យប្រជុំនៅកន្លងបន្តផ្ទាល់ខេត្តសុកត្រាំង។
តំណាងទាំងឡាយចូលរួមសម័យប្រជុំនៅកន្លែង​បន្តផ្ទាល់ខេត្តសុកត្រាំង។

ក្នុង​ស័យ​ប្រ​ជុំ​ តំ​ណាង​ទាំង​ឡាយ​បាន​ស្តាប់​ថ្នាក់​ដឹក​នាំ​មន្ទីរ​មហាផ្ទៃ​ទីក្រុង​កឹង​ធើ រាយ​ការណ៍​បូក​សរុប​ខ្លឹម​សារ​ដែល​ទាក់​ទង​នឹង​ការ​រៀប​ចំ​និង​ផ្សព្វ​ផ្សាយ​អនុវត្ត​សេច​ក្តី​សរុប​លេខ​១៦៧-KL/TW ចុះ​ថ្ងៃ​ទី១៣ ​ខែមិថុនា ឆ្នាំ២០២៥ ​របស់​ការិយា​ល័យនយោបាយ​ គណៈ​លេខាប​ក្ស ស្តីពីគោល​ការណ៍​អនុ​វត្ត​ការរៀបចំ​ប្រ​ព័ន្ធ​គ្រប់​គ្រង​និង​អង្គ​ភាព​រដ្ឋ​បាល ​ដាក់​ឲ្យ​ដំណើរ​ការ​នៅ​ថ្នាក់​ខេត្ត​ ឃុំ​ចាប់​ពីថ្ងៃ​ទី១​ ខែកក្កដា ​ឆ្នាំ២០២៥ ​សេច​ក្តី​សម្រេច​លេខ​២០២/២០២៥/QH១៥ របស់​រដ្ឋ​សភា​ ស្តីពីការ​រៀប​ចំ​អង្គ​ភាព​រដ្ឋ​បាល​ថ្នាក់​ខេត្ត​និង​ការ​ងារ​រៀប​ចំ​សំ​ណើខ្លឹម​សារ​ក្នុង​សម័យ​ប្រ​ជុំ​លើក​ទី១ របស់​ក្រុម​ប្រឹក្សាប្រ​ជាជន​ទីក្រុង​កឹង​ធើ ​(ថ្មី)​ រួម​មាន៖ ​បង្កើត​ស្ថាប័ន​ជំនួយ​ការ​គណៈ​កម្មាធិការ​ប្រ​ជាជន​ទីក្រុង​កឹង​ធើ​ ចាត់​តាំង​បុគ្គលិក​ក្នុង​ស្ថាប័ន​រដ្ឋ​បាល​ អង្គ​ការ​និង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ថ្នាក់​ឃុំ ​ឆ្នាំ​២០២៥ ​អនុ​ម័ត​លើចំ​នួន​បុគ្គលិកដែល​ទទួល​បាន​ប្រាក់​បៀ​វត្សរ៍​​ពីថវិកា​រ​ដ្ឋ។ល។

មន្ទីរហិរញ្ញវត្ថុ​រាយ​ការណ៍​អំ​ពីខ្លឹម​សារ​ផែន​ការ​រៀប​ចំ​ការ​ប្រើប្រាស់​ទីស្នាក់​ការ​ការ​ងារ ​ទ្រព្យ​សម្បត្តិ​សា​ធារ​ណៈ ​អនុ​វត្ត​បណ្តា​គម្រោង​វិនិយោគ​កសាង​ថ្មី ​ជួស​ជុល ​កែលម្អ​ទីស្នាក់​ការ​បណ្តា​អង្គ​ភាព​រដ្ឋ​បាល​ថ្មី ​ដែល​បាន​ដាក់​ឲ្យ​ដំណើរ​ការ​នូវ​គម្រោង​វិនិយោគ​សា​ធារណៈ​ គ្រោង​ការ​គ្រប់គ្រង​ ប្រើប្រាស់​ ទូទាត់​ប្រើ​ប្រាស់​ទ្រព្យ​សម្បត្តិ​ ទីស្នាក់​ការ​ការ​ងារ  អនុ​វត្ត​ការ​កំ​ណត់​ស្តីពី​ការ​ឥត​គិត​ថ្លៃ​ប្រាក់​កម្រៃ​ពេល​អនុវត្ត​បង្វែរ​ឯកសារ​ទាក់​ទង​នឹង​បុគ្គល ​អង្គ​ការ​ អា​ជីវកម្ម​ដោយ​សារ​ផ្លាស់​ប្តូរ​ព្រំ​ដែន​រដ្ឋ​បាល។

មន្ទីរ​សាង​សង់​រាយ​ការណ៍​អំពីជំនួយការ​រៀប​ចំ​សាង​សង់​លំ​នៅ​ឋាន​សាធារណៈ។ ​ការិយាល័យ​គណៈ​កម្មាធិការ​ប្រ​ជា​ជន​ទីក្រុង​ជំនួយ​ការ​ស្តីពីបែប​បទ​រដ្ឋ​បាល​ពេល​រួម​បញ្ចូល​បង្រួប​បង្រួម​អង្គ​ភាព​រដ្ឋ​បាល​ថ្នាក់​ខេត្ត​ឃុំ។នគរ​បាល​ជំនួយ​ការ​អំ​ពីការ​ប្រើ ប្រាស់​ត្រា ​ផ្តល់​ត្រាថ្មីដល់​ស្ថានប័ន​ អង្គ​ភាព​។ល។

តំ​ណាង​ថ្នាក់​ដឹក​នាំបណ្តា​មន្ទីរ​គណៈ​ផ្នែក​ភូមិ​ភាគទាំង​៣​បាន​ពិភាក្សានិង​មាន​យោបល់​ស្នើ​ជា​ច្រើនអំ​ពី​ចំនួន​ការិយា​ល័យ​ដែល​ចំ​ណុះ​បណ្តា​មន្ទីរផ្នែក​រក្សា​ទុកសា​ខា​នាយ​កដ្ឋាន​សុវត្ថិភាព ​អនា​ម័យ​ម្ហូបអា​ហារ ​បើក​គណនី​ផ្ទេរ​ថវិកា​ទៅ​ឃុំ​បន្ទាប់​ពីដាក់​ឲ្យ​ដំណើរ​ការ​។ល។

ប្រធានគណៈកម្មាធិការប្រជាជនខេត្តសុកត្រាំងត្រឹងវ៉ាំងឡុវ ថ្លែងប្រសាសន៍នៅក្នុងសម័យប្រជុំ។
ប្រធានគណៈកម្មាធិការប្រជាជនខេត្តសុកត្រាំង ត្រឹងវ៉ាំងឡុវ ថ្លែងប្រសាសន៍នៅក្នុងសម័យប្រជុំ។

ប្រ​ធាន​គណៈ​កម្មាធិការ​ប្រ​ជាជន​ខេត្ត​សុក​ត្រាំង​ ត្រឹង​វ៉ាំងឡូវ​ ក៏​បាន​ស្នើដល់​មន្ទីរ ​ផ្នែក​ចង្អុល​ការ​បណ្តា​ភូមិ​ភាគ​ធ្វើ​ល្អ​ក្នុង​ការ​រក្សាទុក​សំ​ណុំ​ឯកសារ​ ឯកសារ​សម្ងាត់​ ឯកសារ​សំ​ខាន់ៗ ​ប្រ​គល់​គ្រប់​គ្រាន់​ វិទ្យា​សាស្ត ជៀស​វាងការ​បែក​ចេញ​ខាង​ក្រៅ​ កសាង​ផែន​ការ​ប្រើប្រាស់​ទ្រព្យ​សម្បត្តិ​រដ្ឋ​ ​ដី​រដ្ឋ​សរុប​ពិនិត្យ​បញ្ជី​ទ្រព្យ​សម្បត្តិ​រដ្ឋ​រៀប​ចំ​រថយន្ត​សាធារណៈ​សម្រាប់​ថ្នាក់​ឃុំ​ រៀប​ចំ​កន្លែង​ស្នាក់​នៅ​សម្រាប់​កម្មាភិបាល​ រៀម​ចំ​ប្រ​ព័ន្ធ​បុគ្គលិក សុ​ក្រិត​​ផែន​ការ​រៀប​ចំ​ប្រ​ព័ន្ធ​ដោយមិន​លម្អៀង គោល​ដៅ​រួម​ ឆ្លើយតប​ភារកិច្ច​ក្នុង​ស្ថាន​ភាព​ថ្មី ក្នុង​នោះ ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ពិសេស​ចំ​ពោះ​បុគ្គលិក​បម្រើម​ជ្ឈមណ្ឌលរដ្ឋបាល​រដ្ឋ​។ ​ហ្វឹក​ហាត់​លើការងារ​ថ្មីដល់​ថ្នាក់​ឃុំ​ បង្កើត​ទិន្នន័យ​ថ្មី​ ព្រំ​ប្រ​ទល់​រដ្ឋ​បាល​។ល។ ​ប្រ​ធាន​គណៈ​កម្មាធិការ​ប្រ​ជាជន​ខេត្ត​សុក​ត្រាំង​ស្នើជំរុញ​ការ​ឃោស​នាកម្មាភិបាល​និយោជិតត្រូវ​បំ​ពេញ​ការ​ងារ​ប្រ​កបដោយ​ការ​ទទួល​ខុស​ត្រូវ​ពិសេស​កម្មាភិបាល​រង់​ចាំចូល​និវត្ត​ន៍​តាម​គោល​នយោ​បាយ​និង​កម្មាភិ​បាល​រង់​ចាំការ​ចាត់​តាំង​ថ្នាក់ឃុំ​។ល។

ថ្លែង​ប្រ​សាសន៍​សរុប​សេច​ក្តី​ក្នុង​សម័យ​ប្រ​ជុំ​ ប្រ​ធាន​គណៈ​កម្មាធិការ​ប្រ​ជាជន​ទីក្រុង​កឹង​ធើ ទ្រឿង​កាញ់​ទ្វៀង​ ឲ្យ​ដឹង​ សម័យ​ប្រ​ជុំ​ជាមួយ​ប្រ​ធាន​គណៈ​កម្មាធិការ​ប្រ​ជាជន​ភូមិ​ភាគ​ទាំង​៣ ដើម្បី​ឯកភាព​នូវ​ខ្លឹម​សារ​​របាយ​ការ​ណ៍​ស្តីពី​ការ​អនុ​វត្ត​ខ្លឹម​សារ​ពាក់​ព័ន្ធ​ដល់​ការ​រៀប​ចំ​ប្រ​ព័ន្ធ​គ្រប់​គ្រង​និង​អង្គ​ភាព​រដ្ឋ​បាល​ ដាក់​ឲ្យ​ដំណើរ​ការ​ថ្នាក់​ខេត្ត​ ឃុំ​ចាប់​ពីថ្ងៃ​ទី១ ​ខែកក្កដា ​ឆ្នាំ២០២៥ ​ដើម្បី​រាយ​ការណ៍​ជូនគណៈ​ចង្អុល​ការ​ គណៈ​អចិន្ត្រៃយ៍​លេ​ខា​បក្ស​ក្រុង។ ​ប្រ​ធាន​គណៈ​កម្មាធិការ​ប្រ​ជាជន​ទីក្រុង​កឹង​ធើ ស្នើដល់​មន្ទីរ ផ្នែក​រៀប​ចំ​នូវ​សំ​ណើក្នុង​សម័យ​ប្រ​ជុំ​លើក​ទី១នៃ​ក្រុម​ក្រឹក្សា​ប្រ​ជាជន​ទី​ក្រុង​កឹង​ធើ បន្ទាប់​ពីរួម​បញ្ចូល​ទាំង​៣ខេត្ត​ រួម​មាន​៖ បង្កើត​ស្ថាប័ន​ជំនាញចំ​នួន​១៥ចំ​ណុះ​គណៈ​កម្មាធិការ​ប្រ​ជាជន​ទី​ក្រុង​កឹង​ធើ ចាត់​តាំង​បុគ្គលិកក្នុង​ស្ថាប័ន​រដ្ឋ​បាល​ អង្គ​ការ​និង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ថ្នាក់​ឃុំ ​ឆ្នាំ២០២៥​ អនុ​ម័ត​លើ​ចំនួន​បុគ្គលិក​ដែល​ទទួល​បាន​ប្រាក់​បៀវត្សរ៍​ពីថវិកា​រដ្ឋ។ល។

ប្រ​ធាន​គណៈ​កម្មាធិការ​ប្រ​ជាជន​ទីក្រុង​កឹង​ធើ ​ស្នើ​ដល់​មន្ទីរសាង​សង់​ជំនួយ​ការ​រៀប​ចំ​ផ្ទះ​នៅ​រដ្ឋ​​ដល់​កម្មា​ភិបាល​ ឯកភាព​លើផែន​ការ​ឧប​ត្ថម្ភ​ថវិកា​ធ្វើដំណើរ​សម្រាប់​កម្មាភិបាល​ និយោជិត​ខេត្ត​សុក​ត្រាំង​ ខេត្ត​ហូវ​យ៉ាង​ទៅ​បំ​ពេញ​ការ​ងារ​នៅ​ទីក្រុង​កឹង​ធើនិង​យល់​ព្រម​ជាមួយ​សំ​ណើ​ដើម្បី​រក្សា​ទុកសាខានាយ​កដ្ឋាន​សុវត្ថិភាព​ អនាម័យ​ម្ហូបអា​ហារ ​បណ្តា​ម​ន្ទីរ ផ្នែក​ភូមិ​ភាគ​ទាំង​៣ត្រូវ​ពិភាក្សា ឯកភាព​ការ​រៀប​ចំ​ផ្ទៃ​ក្នុង​បន្ទាប់​ពីរួម​បញ្ចូល ​បង្រួបបង្រួម​និង​មាន​ឧប​សម្ព័ន្ធ​លម្អិត​លើសំ​ណើដើម្បី​រក្សា​​ការិយាល័យ​៕

ជីបាវ​-លីហាន់​