យុទ្ធជន​ថ្មី១២៦រូបធ្វើ​សច្ចាប្រណិធាននៅ​​មុខទង់ជ័យ​ទ័ព​

17:00, 04/06/2025

ព្រឹកថ្ងៃទី៤ មិថុនា អគ្គ​មេ​បញ្ជាការ​យោធាខេត្តសុកត្រាំង បានចាត់តាំងពិធីសច្ចាប្រណិធានសម្រាប់យុទ្ធជន​ថ្មីចូលបម្រើកងទ័ពឆ្នាំ២០២៥ នៅកងវរសេនាធំថ្មើរជើងលេខ៨៩៧។ អញ្ជើញចូលរួមមានបណ្តាសមមិត្ត ហូធីកឹមដាវ-អនុលេខាប្រចាំការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត វរសេនីយ៍ឯកត្រឹង​ក្វុកខើយ-សមាជិកគណៈអចិន្ត្រៃយ៍បក្សខេត្ត មេបញ្ជាការ​យោធាខេត្ត ថ្នាក់ដឹកនាំមន្ទីរ គណៈផ្នែក ថ្នាក់ដឹកនាំស្រុកមីទូ គណះ​មេបញ្ជាការ​យោធាបណ្តាស្រុកទីរួមខេត្ត ក្រុង។

ក្នុង​ឆ្នាំ​២០២៥ ​កង​វរសេនា​ធំ​ថ្មើរ​ជើង​លេខ​៨៩៧ ​អគ្គមេ​​បញ្ជាការ​​យោ​ធា​ខេត្ត ​បាន​ទទួល​និង​ហ្វឹក​ហាត់​យុទ្ធជន​​ថ្មី​ចំ​នួន​១២៦រូប ​ក្នុង​រយៈ​ពេល​៣​ខែ​ហ្វឹក​ហាត់ ​មេប​ញ្ជាការ​កង​វរសេនា​ធំ​បាន​ចាត់​តាំង​ជ្រួត​ជ្រាប ​ផ្សព្វ​ផ្សាយ​យ៉ាង​ម៉ឹង​ម៉ាត់​នូវ​ឯកសារ​ណែ​នាំរបស់​យោធិន​ភូមិ​ភាគ​ទី៩​និង​អគ្គមេ​បញ្ជា​ការ​​យោ​ធា​ខេត្ត​ ព្រម​ទាំង​អនុវត្ត​ល្អ​នូវ​ជំហាន​ត្រៀម​រៀបចំ​មុន​ពេល​ហ្វឹក​ហាត់។ ​ចាត់​តាំង​ហ្វឹក​ហាត់​ បំ​ប៉ន​កម្មាភិបាល​កសាង​ផែន​ការ​គម្រោង​ហ្វឹក​ហាត់​ ជួស​ជុល ​កែ​លម្អ​កន្លែង​ស្នាក់​នៅ​ កន្លែង​ហ្វឹក​ហាត់ ​ដើម្បី​បំពេញ​តម្រូវ​ការ​ហ្វឹក​ហាត់។ ​ទន្ទឹម​នឹង​នោះ​ ធានា​បាន​ល្អ​នូវ​គ្រប់​ផ្នែក​នៃ​ការ​ងារ​បក្ស​ ការ​ងារ​នយោ​បាយ ​ភស្តុភា​-​បច្ចេក​ទេស​ក្នុង​ការ​ហ្វឹក​ហាត់។​ ចាត់​តាំង​ហ្វឹក​ហាត់​ឱ្យ​បាន​ត្រឹម​ត្រូវ​ ខ្លឹម​សារ​គ្រប់​គ្រាន់ ​ពេល​វេលា​ កម្ម​វិធីតាម​ផែន​ការ​ដែល​បាន​ដាក់​ចេញ។

តំណាងចូលរួមពិធីសច្ចាប្រណិធានទាហានថ្មី។
តំណាងចូលរួមពិធីសច្ចាប្រណិធានយុទ្ធជន​ថ្មី។

បន្ទាប់​ពី​ការ​ហ្វឹក​ហាត់ ​ក្នុង​នោះ​ មាន​ការ​អប់រំ​នយោ​បាយ​ហ្វឹក​ហាត់ ​ប្រ​យុទ្ធ​ថ្មើរ​ជើង​ដែល​មាន​ខ្លឹម​សារ​ស្តីពី​ការ​បាញ់​កាំភ្លើង​AK​ ការ​គប់​គ្រាប់​បែក​ដៃ ​ការ​ដាក់​គ្រាប់​រំសេវ​ ការ​បោសសម្អាត​មីន ​ការ​បំបាំង​ខ្លួន។ល។ ​អង្គ​ភាព​បាន​ចាត់​តាំង​ការ​ត្រួត​ពិនិត្យ​សម្រេច​ការ​ហ្វឹក​ហាត់​យ៉ាង​ម៉ឹង​ម៉ាត់ត្រឹម​ត្រូវ​តាម​ការ​កំណត់​ ទទួល​បាន​លទ្ធ​ផលខ្ពស់។ ​ពិសេស ​គឺការ​ពិនិត្យ​សំ​ឡេង​ចំនួន​៣​ដង​ ធានា​សុវត្ថិភាព​ទាំង​ស្រុង​ចំពោះ​មនុស្ស​និង​អាវុធ។​ លទ្ធ​ផល​ទូទាំង​វគ្គ​សិក្សា​គ្រាន់​បើ ​ពូកែ សម្រេច​១០០% ​​ អង្គ​ភាព​ទទួល​បាន​គ្រាន់​បើ សម្រេច​៨២,៧៤%​។

ទានហានថ្មីសច្ចាប្រណិធាននៅចំពោះមុខទង់ទ័ពជ័យជម្នះ។
យុទ្ធជន​ថ្មីសច្ចាប្រណិធាននៅមុខទង់ជ័យ​ទ័ព។

ក្នុង​ពិធី​សច្ចា​ប្រ​ណិធាន ​តំ​ណាង​យុទ្ធជន​ថ្មី​បាន​អាន​ចំនួន​១០​សច្ចាប្រ​ណិ​ធាន​កិត្តិយស​របស់​កង​ទ័ពប្រ​ជា​ជន​វៀត​ណាមនៅ​មុខ​​ទង់​ជ័យ​​។​ ទន្ទឹម​នឹង​នោះ ​យុទ្ធជន​​ទាំង​អស់​បាន​បន្លឺ​សំ​ឡេង​សច្ចាប្រ​ណិ​ធាន​ប្តេជ្ញា​ចិត្ត​ខិតខំ​សម្រេច​ល្អ​ភារកិច្ច​ដែល​បាន​ប្រ​គល់​ រួម​ចំ​ណែក​ក្នុងការកសាង​ប្រ​ទេស​សន្តិភាព​ ឯករាជ្យនិង​សេរីភាព​។

ស្ងើចសរសើរដល់សមូហភាព បុគ្គលឆ្នើម។
ស្ងើចសរសើរដល់សមូហភាព បុគ្គលឆ្នើម។

ថ្លែង​ប្រ​សាសន៍​ផ្តែ​ផ្តាំ​ជា​មួយ​យុទ្ធជន​ថ្មី​ វរសេនីយ៍​ឯក​ត្រឹង​ក្វុក​ខើយ ​ឱ្យ​ដឹង ​ក្រោយ​សម្រេច​ភារកិច្ច​ហ្វឹក​ហាត់​ បណ្តា​យុទ្ធជន​​នឹង​បាន​ចូល​ក្រប​ខណ្ឌ​នៅ​តាម​ស្ថាប័ន​ អង្គ​ភាព​នានាដើម្បី​អនុវត្ត​ភារកិច្ច។​ ទោះ​ជា​ចាត់​ទៅ​អង្គ​ភាព​ណាក៏​ដោយ ​បណ្តា​យុទ្ធជន​​ថ្មីក៏​ត្រូវ​បន្ត​ពង្រីក​លទ្ធ​ផល​ដែល​សម្រេច​បាន ​គោរព​យ៉ាង​ម៉ឹង​ម៉ាត់​វិន័យ​យោ​ធា​តាមការ​កំណត់​របស់​អង្គ​ភាព ​អនុ​វត្ត​សម្រេច​ជោគ​ជ័យ​រាល់​ភារកិច្ច​ដែល​បាន​ប្រ​គល់។​ ទន្ទឹម​នឹង​នោះ ​បណ្តា​អង្គ​ភាព​ដែល​ទទួល​យុទ្ធជន​​ថ្មី បន្ត​ការ​ងារ​អប់រំ​នយោ​បាយ ​សតិអារម្មណ៍​ គួប​ផ្សំ​នឹង​ការ​គ្រប់​គ្រង ​រក្សា​ការ​អនុវត្ត​យ៉ាង​ម៉ឹង​ម៉ាត់​នូវ​សណ្តាប់​ធ្នាប់​កសាងរបៀប​រៀប​រយ​ លត់​ដំវិន័យ​ដល់​ទា​ហាន​ថ្មី។

នៅ​ក្នុង​ពិធីនេះ ​មាន​សមូហ​ភាព​ចំនួន​៣​និង​បុគ្គលចំនួន​៣៥​រូប ​បាន​ស្ងើច​សរ​សើរ​ដែល​មាន​ស្នាដៃ​ឆ្នើម​ក្នុង​ការ​ងារ​ហ្វឹក​ហាត់​៕

សុងឡេ​-​លីហាន់​