១០០ឆ្នាំប្រឹងប្រែងដើម្បីខឿនសារព័ត៌មានបដិវត្តន៍ ដើម្បីប្រទេស ដើម្បីប្រជាជនក្រោមពន្លឺសតិអារម្មណ៍ហូជីមិញ

07:41, 20/06/2025

អនុស្សាវរីយ៍១០០ឆ្នាំសារព័ត៌មានបដិវត្តន៍ក្រោមកិច្ចចង្អុលការរបស់បក្សនិងពន្លឺសតិ​អារម្មណ៍​ហូជីមិញ សារព័ត៌មានប្រទេសយើងពិតជាសម្លេងរបស់បក្ស របស់រដ្ឋ របស់អង្គការនយោបាយសង្គមនិងរបស់ប្រជាជន។ ក្នុងសកម្មភាពនោះ សារព័ត៌មានបដិវត្តន៍វៀតណាមបានបង្ហាញច្បាស់សតិអារម្មណ៍ខ្ពស់ ភាពសច្ចភាព គំរូ ភាពប្រយុទ្ធខ្លាំងក្លា ភាពប្រជាជនជ្រៅជ្រះ។

អ្នកកាសែតនៃខេត្តសុកត្រាំងឆ្លងកាត់ច្រើនជំនាន់បានចារទុកអំពីគ្រប់ដំណាក់កាលរបស់សារព័ត៌មានបដិវត្តន៍វៀតណាម។
អ្នកកាសែតខេត្តសុកត្រាំងឆ្លងកាត់ច្រើនជំនាន់បានចារទុក​គ្រប់ដំណាក់កាលរបស់សារព័ត៌មានបដិវត្តន៍វៀតណាម។

មុន​នេះ​១០០​ឆ្នាំ​ថ្ងៃ​២១​មិថុនា​ឆ្នាំ​១៩២៥​ពី​ស្នា​ដៃ​របស់​ង្វៀង​អាយ​ក្វុក​កា​សែត​ថាញ់​នៀង​មាន​មុខ​បាន​បង្កើត​ខឿន​សារ​ព័ត៌មាន​បដិវត្តន៍​ប្រ​ទេស​យើង។ នៅ​សន្និបាត​បង្កើត​បក្ស​យើង (​ថ្ងៃ​ទី​៣ កុម្ភៈ ឆ្នាំ​១៩៣០) ក្រោម​អធិបតី​របស់​ង្វៀង​អាយ​ក្វុក​រួមនឹង​ការ​អនុម័ត​បណ្តា​ឯកសារ​សំ​ខាន់​របស់​បក្ស ​សន្និបាត​សម្រេច៖ “គណៈ​មជ្ឈិម​អាច​បោះ​ពុម្ព​ផ្សាយ​ទស្សនា​វដី្ត​ទ្រឹស្តី​និង​កា​សែត​ឃោសនា”។ ដូច្នេះ​តាំង​ពី​ជំ​នាន់​បដិវត្តន៍​នៅ​ក្មេង​ខ្ចី ហូជី​មិញ​យល់​ច្បាស់​សារ​ព័ត៌មាន​ជា​រណ​សិរ្ស​ដើម្បី​ឃោសនា​ចលនា​និង​ដឹក​នាំ​បដិវត្តន៍ តាំង​ពី​ទើប​បង្កើត​ ​បក្ស​យើង​ចាប់​ផ្តើម​ភ្លាម​ក្នុង​ការ​កសាង​និង​អភិវឌ្ឍ​ខឿន​សារ​ព័ត៌មាន​បដិវត្តន៍​វៀត​ណាម។ ជា​កូន​បង្កើត​របស់​ចលនា​បដិវត្តន៍​និង​ជា​យុទ្ធជន​លើ​រណ​សិរ្ស​សតិអា​រម្មណ៍​ក្រោម​កិច្ច​ចង្អុល​ការ​របស់​បក្ស​ ក្រោម​ការ​គ្រប់​គ្រង​របស់​រដ្ឋ​និង​សកម្ម​ភាព​ក្នុង​ក្រប​ខ័ណ្ឌ​ក្រឹត្យ​ច្បាប់ សារ​ព័ត៌មាន​បដិវត្តន៍​ប្រ​ទេស​យើង​បាន​បក្ស​ប្រ​គល់​ភារ​កិច្ច​ជា​អ្នក​ឈាន​មុខ​ក្នុង​ការ​ការ​ពារ​ខឿន​សតិអា​រម្មណ៍​របស់​បក្ស (លិទ្ធិម៉ាក​លេ​នីន សតិអា​រម្មណ៍​ហូជីមិញ ​គោល​ការណ៏ គោល​នយោបាយ​របស់​បក្ស​និង​រដ្ឋ​) ជា​មួយ​ប្រ​ធាន​បទ​មជ្ឈ​មណ្ឌល​និង​១០០​ឆ្នាំ កន្លង​នោះ​គឺ​ឯក​រាជ្យ​ជន​ជាតិ​និង​សង្គម​និយម។ លើ​ជាក់​ស្តែង កន្លង​៩៥​ឆ្នាំ​សកម្ម​ភាព​បក្ស​យើង​បាន​ខំ​ប្រឹង​បង្ក​រាល់​លក្ខណៈ​ដើម្បី​ការ​រីក​ចម្រើន​របស់​ខឿន​សារ​ព័ត៌មាន​បដិវត្តន៍​វៀត​ណាម។ រាល់​ជំ​ហាន​ធំ​ដឹង​ក្តី​របស់​បក្ស របស់​រដ្ឋ​យើង​ជា​ជំ​ហាន​ដើម្បី​ខឿន​សារ​ព័ត៌មាន​ឆ្ពោះ​ដល់​ភាព​វិវឌ្ឍន៍និង​រាល់​ជំ​ហាន​នៃ​ការ​អភិវឌ្ឍ​របស់​សារ​ព័ត៌មាន​ជា​កញ្ចក់​ឆ្លុះ​បញ្ចាំង​ការ​ធំ​ដឹង​ក្តី​របស់​បក្ស​ របស់​របប ​ជា​កម្លាំង​ខ្លាំង​ក្លា​និង​សារៈ​សំ​ខាន់​នៃ​ការ​ជំរុញ​អភិវឌ្ឍ​លើក​កម្ពស់​ប្រ​ជា​បញ្ញា​ប្រ​ជា​ធិប​តេយ្យ​របស់​សង្គម រួម​ចំ​ណែក​ធ្វើ​ឱ្យ​បក្ស​និង​រដ្ឋ​យើង​ឈាន​ឡើង​ផ្ទឹម​ស្មើភារ​កិច្ច​បដិវត្តន៍​ពង្រឹង​រឹង​មាំ​របប​សង្គម។ សារ​ព័ត៌មាន​ជា​ស្ពាន​ចម្លង​រវាង​បក្ស រដ្ឋ​ជា​មួយ​ប្រ​ជា​ជន​ជា​មធ្យោបាយ​ធានា​ព័ត៌មាន​ពី​បក្ស​និង​រដ្ឋ​ដល់​ប្រ​ជា​ជន​និង​ផ្ទុយ​មក​វិញ​ពី​ប្រ​ជា​ជន​ដល់​បក្ស​និង​រដ្ឋ​បង្ក​​ភាព​សម​ស្រប​រវាងគោលការណ៍បក្ស​និង​ទឹក​ចិត្ត​ប្រ​ជា​ជន ជា​អង្គ​ភាព​ជំ​នួយ​ការ​ឱ្យ​បក្ស​និង​រដ្ឋ​ក្នុង​បុព្វ​ហេតុ​ដឹក​នាំ​និង​គ្រប់​គ្រង​ប្រ​ទេស​និងជា​​សម្លេង​ប្រ​ជា​ជន ទន្ទឹម​នោះ​ជា​វេទិ​កាដើម្បី​ប្រ​ជា​ជន​សំ​ដែង​ក្តី​ប្រា​ថ្នា​របស់​ខ្លួន​ក្នុង​កិច្ច​កសាង​និង​ការ​ពារ​បក្ស ការ​ពារ​របប។ ជាក់​ស្តែង​បាន​បញ្ជាក់​ឱ្យ​ឃើញ ក្រោម​កិច្ច​ចង្អុល​ការ​របស់​បក្ស​សារ​ព័ត៌​មាន​មួយ​ថ្ងៃ​កាន់​តែ​អភិវឌ្ឍ ជា​មួយ​បុព្វ​ហេតុ​បដិវត្តន៍​ប្រ​ទេស​យើង​ក្រោម​ពន្លឺ​សតិអា​រម្មណ៍​ហូជីមិញ ​សារ​ព័ត៌មាន​បដិវត្តន៍​វៀតណាម​បាន​និង​កំ​ពុង​ប្រឹង​ប្រែង​មិន​ហត់​នឿយ​ក្នុង​១០០​ឆ្នាំ​កន្លង​និង​មួយ​ថ្ងៃ​កាន់​តែ​សក្តិ​សម​ជា​អ្នក​ឃោសនា​សមូ​ហភាព។ ក្រោម​ទង់​ជ័យ​របស់​បក្ស​តាម​សតិអា​រម្មណ៍​ហូជីមិញ​សារ​ព័ត៌មាន​បដិវត្តន៍​វៀត​ណាម​មាន​ភាព​ សតិ​អា​រម្មណ៍​ខ្ពស់​ ភាព​ស្មោះ​ត្រង់​ គំ​រូ​ ភាព​ប្រ​យុទ្ធ​ខ្លាំង​ក្លា​ ភាព​សម្បូណ៌បែប​និង​ភាព​ទំ​នើប​​។ កត្តា​ទាំង​អស់​នោះ កសាង​និង​សុ​ក្រឹត​តម្លៃ​ធ្វើ​ឱ្យ​សាយ​ភាយ​និង​ជ្រាប​ចូល​ក្នុង​ជីវភាព​របស់​ខឿន​សារ​ព័ត៌មាន​វៀត​ណាម​បង្ក​បាន​សមត្ថ​ភាព​របស់​សារ​ព័ត៌មាន​ប្រ​ទេស​យើង​ក្នុង​កិច្ច​ផ្លាស់​ថ្មី​កសាង​លិទ្ធិ​សង្គម​និយម​និង​ការ​ពារ​ប្រ​ទេស។ និង​ជាក់​ស្តែង​បក្ស​យើង​បាន​និង​កំ​ពុង​មិន​បង្អង់​ខំ​ប្រឹង​អនុវត្ត​ភារ​កិច្ច​នេះ។

សារ​ព័ត៌មាន​បដិវត្តន៍​វៀត​ណាម​សកម្ម​ភាព​១០០​ឆ្នាំ​ក្រោម​ទង់​ជ័យ​របស់​បក្ស​តាម​សតិអា​រម្មណ៍​ហូជីមិញ​បាន​គប់​វាល់​ធំ​ធេង​ឱ្យ​ប្រ​ទេស​យើង​រក្សា​ឯក​រាជ្យ​សេរី​ភាព ប្រ​ជា​ជន​យើង​ពង្រីក​ខឿន​ប្រ​ជា​ធិប​តេយ្យ​លើក​កម្ពស់​ប្រ​ជា​បញ្ញា។ ​ប្រ​ទេស​យើង​ឈាន​ចូល​យុគ​សម័យ​ថ្មី​ យុគ​សម័យ​ស្តុក​ស្តម្ភ​ រុង​រឿង៕

ឡេ​ទ្រុក​វិញ - ចន្ថា