![]() |
ទិដ្ឋភាពនៃសម័យប្រជុំដើម្បីស្តាប់របាយការណ៍ ស្តីពីការរៀបចំរួមបញ្ចូល រៀបចំឲ្យឃុំដំណើរការចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥។ |
រាយការណ៍នៅក្នុងសម័យប្រជុំ នាយកមន្ទីរមហាផ្ទៃដាំងថាញ់ក្វាង បានឲ្យដឹង៖ ល្បឿនអនុវត្តខ្លឹមសារដែលពាក់ព័ន្ធដល់ជំនួយការកសាងគម្រោងរៀបប្រព័ន្ធគ្រប់គ្រងរដ្ឋបាល អង្គភាពបុព្វហេតុនៅលើភូមិដ្ឋានបន្ទាប់ពីបានរួមបញ្ចូលទាំង៣ខេត្ត ក្រុង (កឹងធើ សុកត្រាំង ហូវយ៉ាង) មកដល់ពេលនេះ ភូមិភាគធានាបានល្បឿនតាមផែនការរបស់ទីក្រុងកឹងធើដែលបានសំណូមពរ (ស្ថាប័នជាអធិបតី)។
ការងាររៀបចំបុគ្គលិកថ្នាក់ដឹកនាំថ្នាក់ការិយាល័យ ប្រហាក់ប្រហែលនិងបណ្តានិយោជិតបានសម្រេចជាមូលដ្ឋាន បានកំណត់បុគ្គលិកជាក់ស្តែងចំពោះនាទីការងារ។ មន្ទីរមហាផ្ទៃបានចេញឯកសារផ្ញើគណៈកម្មាធិការប្រជាជនបណ្តាស្រុក ទីរួមខេត្ត ក្រុងស្នើរាយការណ៍ផែនការបុគ្គលិករបស់ថ្នាក់ឃុំថ្មី រាយការណ៍តម្រូវការរៀបចំនិយោជិត បុគ្គលិកថ្នាក់ខេត្ត ស្តីពីការងារថ្នាក់ឃុំ ទន្ទឹមនឹងនោះ ត្រួតពិនិត្យតម្រូវការនិយោជិត បុគ្គលិកដែលមានបំណងចង់បំពេញការងារនៅតាមឃុំនានានិងណែនាំបញ្ជូនកម្មាភិបាល និយោជិត បុគ្គលិកចុះទៅឃុំថ្មី ពេលដែលបញ្ចប់ដំណើរការថ្នាក់ស្រុកចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥។ បម្រុងមុនថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ សម្រេចផែនការនិងរាយការណ៍លទ្ធផលជូនគណៈកម្មាធិការប្រជាជនខេត្តពិនិត្យ សម្រេចបុគ្គលិកពង្រឹងដល់មូលដ្ឋានតាមសេចក្តីចង្អុលការក្នុងសារលិខិតលេខ១១/CV-BCĐ របស់គណៈចង្អុលការរៀបចំអង្គភាពរដ្ឋបាលគ្រប់ថ្នាក់និងកសាងទម្រង់អង្គការរដ្ឋអំណាចភូមិភាគពីរកម្រិតនៃរដ្ឋាភិបាល។
ទាក់ទងនឹងប្រព័ន្ធគ្រប់គ្រង បច្ចុប្បន្ន មន្ទីរមហាផ្ទៃបានសម្រេចសំណុំឯកសារចំនួន៤២ ស្តីពីការបង្កើតស្ថាប័នជំនាញចំណុះគណៈកម្មាធិការប្រជាជនឃុំ/សង្កាត់ (ថ្មី) ដោយឡែកឃុំផុងណឹមមិនបង្កើតការិយាល័យ ដើម្បីដាក់ជូនក្រុមប្រឹក្សាប្រជាជនឃុំ/សង្កាត់ (ថ្មី) អនុម័ត។ ដែលសម្រេចសេចក្តីព្រាងគម្រោងចំនួន៤២ ស្តីពីការបង្កើតមជ្ឈមណ្ឌលបម្រើរដ្ឋបាលសាធារណៈ ដើម្បីដាក់ជូនគណៈកម្មាធិការប្រជាជនឃុំ/សង្កាត់ថ្មី សម្រេចសេចក្តីបង្កើត មានបម្រុងបុគ្គលិកជាក់ស្តែងសម្រាប់មជ្ឈមណ្ឌល។
ទន្ទឹមនឹងនោះ មន្ទីរមហាផ្ទៃទទួលបានសំណុំឯកសារចំនួន៨៨២ ស្នើសុំឈប់ការងារតាមគោលនយោបាយ (ក្នុងនោះ ថ្នាក់ខេត្ត ស្រុកមាន៤០៨សំណុំឯកសារ ថ្នាក់ឃុំ៤៧៤សំណុំឯកសារ) មុនថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ សម្រេចសំណុំឯកសារត្រួតពិនិត្យនិងដាក់ជូនគណៈកម្មាធិការប្រជាជនខេត្តអនុម័តនូវលទ្ធផលការពិនិត្យ។ បច្ចុប្បន្ន មន្ទីរមហាផ្ទៃបន្តពិនិត្យសំណុំឯកសារសុំឈប់តាមគោលនយោបាយរបស់កម្មាភិបាល និយោជិតបុគ្គលិក។
![]() |
នាយកមន្ទីរហិរញ្ញវត្ថុយឿងវ៉ាំងង៉្វាន់ រាយការណ៍នៅក្នុងសម័យប្រជុំ។ |
នាយកមន្ទីរហិរញ្ញវត្ថុយឿងវ៉ាំងង៉្វាន់ ឆ្លងតាមការបូកសរុបពីបណ្តាម្ចាស់វិនិយោគ មាន១៤គម្រោងត្រូវរងឥទ្ធិពលក្នុងដំណាក់កាលរៀបចំប្រព័ន្ធគ្រប់គ្រង អង្គភាពរដ្ឋបាលគ្រប់ថ្នាក់ ក្នុងនោះ មាន៣គម្រោងត្រូវកែតម្រូវទំហំវិនិយោគ មាន១១គម្រោងត្រូវអនុវត្តបែបបទបង្អង់គោលការណ៍។ ពីទីស្នាក់ការការងារ តាមមន្ទីរហិរញ្ញវត្ថុបន្ទាប់ពីទទួលរបាយការណ៍គ្រប់គ្រាន់ ស្នើររបស់មន្ទីរ គណៈផ្នែកខេត្ត អង្គភាពនឹងជំនួយការគណៈកម្មាធិការប្រជាជនខេត្ត រៀបចំប្រើប្រាស់ទីស្នាក់ការ (មូលដ្ឋាន២) សមស្របជាមួយទំហំអង្គការថ្មី។ ចំពោះទីស្នាក់ការដែលនៅសល់ មន្ទីរហិរញ្ញវត្ថុមានឯកសារផ្ញើបណ្តាផ្នែកសុខាភិបាល អប់រំ វប្បធម៌ដើម្បីពិនិត្យតម្រូវការ ហើយយោងតាមមូលដ្ឋាននោះនឹងបូកសរុប ស្នើផែនការប្រើប្រាស់ប្រសិទ្ធភាពជៀសវាងខ្ជះខ្ជាយទ្រព្យសម្បត្តិសាធារណៈ។
នៅក្នុងសម័យប្រជុំនគរបាលខេត្តនិងបណ្តាមន្ទីរ វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា កសិកម្មនិងបរិស្ថានសាងសង់ មន្ទីរយុត្តិធម៌និងការិយាល័យគណៈកម្មាធិការប្រជាជនខេត្ត រាយការណ៍ពីស្ថានភាពរៀបចំបណ្តាការងាររួមបញ្ចូលខេត្ត រៀបចំឲ្យឃុំដំណើរការចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥។ តំណាងទាំងឡាយក៏បានរាយការណ៍អំពីការលំបាក បញ្ហានានាដែលត្រូវដោះស្រាយនៅពេលអនុវត្តនៃការរួមបញ្ចូលខេត្តនិងរៀបចំឃុំ។
សរុបសេចក្តីក្នុងសម័យប្រជុំ សមមិត្តត្រឹងវ៉ាំងឡូវ បានបញ្ជាក់ថា មកដល់ពេលនេះ ការងារត្រៀមរៀបចំការរួមបញ្ចូលខេត្ត រៀបចំឲ្យឃុំដំណើរការចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ បានបណ្តាមន្ទីរ ផ្នែករៀបចំជាមូលដ្ឋាន។ ក៏ប៉ុន្តែ ការងារមួយចំនួននៅតែមិនទាន់ច្បាស់លាស់ ជាក់ស្តែង ម្ល៉ោះហើយថ្នាក់ដឹកនាំបណ្តាមន្ទីរ ផ្នែកចាំបាច់ត្រូវសហការយ៉ាងសកម្មជាមួយមន្ទីរ ផ្នែកទីក្រុងកឹងធើដើម្បីបន្តអនុវត្តដោយស្មារតីទទួលខុសត្រូវខ្ពស់ សំខាន់បំផុតគឺការរៀបចំផ្ទៃក្នុងរបស់ស្ថាប័ន អង្គភាពនីមួយៗ។ មន្ទីរមហាផ្ទៃសហការជាមួយភូមិភាគពិនិត្យបុគ្គលិក រៀបចំបម្រើក្នុងមជ្ឈមណ្ឌលរដ្ឋបាលសាធារណៈនៅតាមឃុំ សង្កាត់នានាតើមានការធានាឬនៅ ប្រសិនបើមិនទាន់ត្រូវរាយការណ៍មន្ទីរមហាផ្ទៃដឹង ដើម្បីរៀបចំកម្មាភិបាលដែលមានជំនាញសមស្រប សម្រាប់បម្រើល្អដល់ប្រជាជន អាជីវកម្មក្នុងការអនុវត្តនូវបែបបទរដ្ឋបាល។
ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ស្នើមន្ទីរហិរញ្ញវត្ថុបន្តពិនិត្យអំពីចំនួនរថយន្តរដ្ឋនៅលើភូមិដ្ឋានខេត្តបម្រុងរៀបចំរថយន្តរដ្ឋដល់ឃុំសង្កាត់នានាតាមការកំណត់ដែលមានចំនួនរថយន្តមិនលើសពី២គ្រឿង/ឃុំសង្កាត់។ សមមិត្តត្រឹងវ៉ាំងឡូវ សំណូមពរមន្ទីរ ផ្នែកនីមួយៗត្រូវតែខិតខំប្រឹងប្រែងផ្តោតលើការងារ ក្នុងនោះ ប្រមូលផ្តុំពិនិត្យឡើងវិញនូវឌីជីថលសំណុំបែបបទ ទិន្នន័យរបស់មន្ទីរ ផ្នែកនិងភូមិភាគ ជៀសវាងទុកចោលសំណុំឯកសារ ទិន្នន័យ។ ចំពោះទីស្នាក់ការស្ថាប័ន ដីសាធារណៈ ទ្រព្យសម្បត្តិសាធារណៈត្រូវស្ថិតិច្បាស់លាស់ យោងតាមមូលដ្ឋាននោះ មានផែនការប្រើប្រាស់សមស្រប ជៀសវាងការបាត់បង់ទ្រព្យសម្បត្តិសាធារណៈ បង្កការខ្ជះខ្ជាយ។ល។
ប្រធានគណៈកម្មាធិការប្រជាជន បានសង្កត់ធ្ងន់ថា ខិតខំមុនថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ ការងាររៀបចំទាំងអស់ត្រូវតែរួចរាល់ ធានាបានរដ្ឋអំណាចភូមិភាគពីរកម្រិត ដំណើរការរលូនតាមសេចក្តីចង្អុលការរបស់មជ្ឈិម៕
ហ្វាងឡាង-លីហាន់
Thông tin bạn đọc
Đóng Lưu thông tin