ព្រឹកថ្ងៃទី១៧ខែមិថុនានៅការិយាល័យក្រុមតំណាងរដ្ឋសភានិងក្រុមប្រឹក្សាប្រជាជនខេត្ត បក្ខភាគនៃក្រុមប្រឹក្សាប្រជាជនខេត្តសុកត្រាំង បានចាត់តាំងមហាសន្និបាតបក្ខជនលើកទី១ អាណត្តិកាលឆ្នាំ២០២៥-២០៣០ ជាមួយប្រធានបទ "សាមគ្គីភាព - ក្រឹត្យក្រម - ផ្លាស់ថ្មី -ច្នៃប្រឌិត"។ ចូលរួមមានបណ្តាសមមិត្តហូធីកឹមដាវ-អនុលេខាប្រចាំការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្តលេខាគណៈកម្មាធិការបក្សនៃបណ្តាស្ថាប័នបក្សខេត្តសុកត្រាំងម៉ាធីទឺយ-សមាជិកគណៈអចិន្ត្រៃយ៍បក្សខេត្តអនុប្រធានប្រចាំការក្រុមប្រឹក្សាប្រជាជនខេត្តហូវយ៉ាងលេខាគណៈកម្មាធិការបក្សនៃក្រុមប្រឹក្សាប្រជាជនខេត្តហូវយ៉ាង លីរដ្ឋា-សមាជិកបក្សខេត្តអនុប្រធានប្រចាំការក្រុមប្រឹក្សាប្រជាជនខេត្តសុកត្រាំងលោកហ្វិញង៉ុកញ៉ា-សមាជិកបក្សខេត្ត អនុលេខាទទួលបន្ទុកគណៈកម្មា ធិការបក្សនៃគណៈកម្មាធិការប្រជាជនខេត្តនិងបណ្តាបក្ខជន។
![]() |
តំណាងទាំងឡាយចូលរួមមហាសន្និបាតបក្ខភាគនៃក្រុមប្រឹក្សាប្រជាជនខេត្តសុកត្រាំង លើកទី១ អាណត្តិកាល២០២៥-២០៣០។ |
បច្ចុប្បន្ន បក្ខភាគនៃក្រុមប្រឹក្សាប្រជាជនខេត្តមានបក្ខជនចំនួន៣៣រូប ក្នុងនោះបក្ខជននារីចំនួន១៣រូបស្មើនឹង៣៩,៤% និងមានបក្ខជនចំនួន១០រូបដែលមានសញ្ញាបត្រថ្នាក់អនុបណ្ឌិត ស្មើនឹង៣០,៣%។ គណៈប្រតិបត្តិការបក្ខភាគនៃក្រុមប្រឹក្សាប្រជាជនខេត្ត បានដឹកនាំកសាងកងជួរ កម្មាភិបាល បក្ខជន បុគ្គលិក ពលករ មានស្មារតីទទួលខុសត្រូវ សម្រេចភារកិច្ចល្អដែលបានប្រគល់។
ក្នុងអាណត្តិកាល បានសហការចាត់តាំងសម្រេចសម័យប្រជុំក្រុមប្រឹក្សាប្រជាជនខេត្តចំនួន៣៣លើក ក្នុងនោះមានសម័យប្រជុំធម្មតាចំនួន៩និងសម័យប្រជុំតាមប្រធានបទចំនួន២៤លើក។ ទន្ទឹមនោះបានអនុម័តសេចក្តីសម្រេចចំនួន៦៣២លើវិស័យសេដ្ឋកិច្ចសង្គម។ ជួបម្ចាស់ឆ្នោតមុននិងក្រោយសម័យប្រជុំ អនុវត្តកម្មវិធីនិងផែនការសម្រាប់ការត្រួតពិនិត្យ ការស្ទង់មតិនិងការទទួលពលរដ្ឋ។ ទទួលនិងដោះស្រាយបណ្តឹងតវ៉ា ថ្កោលទោសរបស់ពលរដ្ឋ។
ថ្នាក់ដឹកនាំបានអនុវត្តល្អបណ្តាដំណោះស្រាយដើម្បីអនុវត្តការប្រិតសំចៃ ប្រឆាំងអំពើពុករលួយ អសកម្ម ខ្ជះខ្ជាយ រួមចំណែកបង្កើនប្រាក់ចំណូលដល់កម្មាភិបាល បុគ្គលិក ពលករ (សន្សំបានជាង១០%បើធៀបនឹងសរុបថវិកាដែលបានបែងចែក)។ អនុវត្តបានត្រឹមត្រូវតាមបរិមាណភាគក្របខ័ណ្ឌបានគណៈកម្មាធិការប្រជាជនខេត្តប្រគល់ពង្រឹងអង្គការចាត់តាំងតាមទិសបំព្រួញក្បាលម៉ាស៊ីន ពង្រឹងវិន័យ ក្រឹត្យក្រម លើកកម្ពស់ភារៈរបស់បុគ្គលិក ពលករ ក្នុងការអនុវត្តការងារដែលបានប្រគល់។
មហាសន្និបាតបក្ខជនបានពិភាក្សានិងគប់វាល់យោបល់ក្នុងឯកសារនៃមហាសន្និបាតទូទាំងប្រទេសរបស់បក្សលើកទី១៤និងឯកសារមហាសន្និបាតបណ្តាស្ថាប័នខេត្តលើកទី១អាណត្តិកាល២០២៥-២០៣០។
បក្ខជនបានបោះឆ្នោតអនុម័តបរិមាណភាគចំនួន៨ ដើម្បីប្រមូលផ្តុំអនុវត្តក្នុងអាណត្តិកាលឆ្នាំ ២០២៥ - ២០៣០។
![]() |
គណៈអធិបតីចង្អុលការមហាសន្និបាត។ |
ថ្លែងការណ៍ក្នុងមហាសន្និបាត សមមិត្តហូធីកឹមដាវបានសង្កត់ធ្ងន់ អាណត្តិកាលឆ្នាំ២០២៥- ២០៣០ បើកសម័យកាលអភិវឌ្ឍថ្មី ដោយមានតម្រូវការអភិវឌ្ឍខ្ពស់កាន់តែខ្លាំងឡើង សម្រាប់ការកសាងកម្មាភិបាល បក្ខជន ដែលមានស្ថិរភាពនយោបាយ ជំនាញវិជ្ជាជីវៈ មានសីលធម៌ និងគំរូឈានមុខក្នុងសកម្មភាព។ អាស្រ័យហេតុនោះ បក្ខភាគនៃក្រុមប្រឹក្សាប្រជាជនខេត្ត ត្រូវកំណត់ឱ្យបានច្បាស់លាស់នូវទំនួលខុសត្រូវនយោបាយ ស្នងបន្តលទ្ធផលដែលសម្រេចបាន ជំនះការអន់ថយ ផ្លាស់ប្តូរយ៉ាងខ្លាំងក្លានិងវិធីសាស្រ្តដឹកនាំ។
បន្តអប់រំបក្ខជនឱ្យប្រកាន់ខ្ជាប់នូវលទ្ធិម៉ាក-លេនីននិងសតិអារម្មណ៍ហូជីមិញ ខ្ជាប់ខ្ជួនក្នុងឯករាជ្យជាតិ គោលការណ៍នៃការផ្លាស់ថ្មីនិងសង្គមនិយម។
ម្ចាស់ការឆ្លៀតឱកាស ឆ្លងកាត់ការសាកល្បង ជំរុញស្មារតីហ៊ានគិត ហ៊ានធ្វើ ហ៊ានទទួលខុសត្រូវ រួមចំណែកលើកកំពស់សមត្ថភាពនិងប្រសិទ្ធភាពប្រតិបត្តិការរបស់អង្គភាព។ ពង្រីកកម្លាំងសាមគ្គីភាពក្នុងទូទាំងបក្ខភាគ បង្កប្រភពកម្លាំងដ៏ធំធេងក្នុងការកសាងនិងកែទម្រង់បក្សនិងប្រព័ន្ធនយោបាយស្អាតស្អំរឹងមាំ ពង្រឹងវិន័យ ក្រឹត្យក្រម ឆ្លើយតបតម្រូវការអភិវឌ្ឍក្នុងដំណាក់កាលថ្មី៕
សុងលេ-សុផល
Thông tin bạn đọc
Đóng Lưu thông tin