![]() |
តំណាងទាំងឡាយចូលរួមពិធីហ្វឹកហាត់បំប៉នលើកកម្ពស់ចំណេះដឹង បំណិនពីការបង្វែរឌីជីថល។ |
ចូលរួមមានសិក្ខាកាមចំនួន៨០រូបជាកម្មាភិបាល អ្នករៀបរៀង អ្នកយកព័ត៌មាន បច្ចេកទេស បុគ្គលិកសារគមានគមន៍នៃសមាគមអ្នកកាសែតវៀតណាមខេត្ត កាសែតនិងវិទ្យុទូរទស្សន៍សុកត្រាំង ទស្សនវដ្តីសិល្បៈសុកត្រាំង មជ្ឈមណ្ឌលវប្បធម៌ កីឡានិងវិទ្យុផ្សាយសម្លេងបណ្តាស្រុក ទីរួមខេត្តនិងក្រុង គេហទំព័រអេឡិចត្រូនិករបស់មន្ទីរ គណៈផ្នែកខេត្ត។
ក្នុងថ្នាក់ហ្វឹកហាត់ សាស្រ្តាចារ្យរង បណ្ឌិតត្រឹងក្វាងយីបបានរាយការណ៍បណ្តាខ្លឹមសារចំណេះដឹងពីប្រធានបទដូច បង្វែរឌីជីថលក្នុងវិស័យសារព័ត៌មាន-សារគមនាគមន៍(បង្វែរឌីជីថលក្នុងសារព័ត៌មាន សារគមនាគមន៍ មិនត្រឹមតែបញ្ហាបច្ចេកវិជ្ជា បង្វែរឌីជីថលក្នុង សារព័ត៌មាន-សារគមនាគមន៍ គប្បីផ្លាស់ប្តូរពីសេវាដល់មនុស្ស) បណ្តាបញ្ហាដែលបានដាក់ចេញពីបង្វែរឌីជីថលក្នុងវិស័យសារព័ត៌មាន-សារគមនាគមន៍(ភាពទំនាក់ទំនងរវាងសារព័ត៌មាន-សារគមនាគមន៍ទំនើបនិងទិសដៅរបស់សារព័ត៌មាន) សារគមនាគមន៍ក្នុងអនាគត ទម្រង់ទីស្នាក់ការបង្រួមក្នុងបង្វែរឌីជីថល សារគមនាគមន៍សង្គមនិងការសាកល្បង “សកម្មភាព” របស់អ្នកកាសែតក្នុងនិន្នាការបង្វែរឌីជីថល ទេពកោសល្យសម្រាប់អ្នកយកព័ត៌មាន អ្នកកាសែតនិងអ្នកបំពេញការងារសារគមនាគមន៍(បច្ចេកទេសនិងបច្ចេកវិជ្ជាឌីចីថលក្នុងសារព័ត៌មាន-សារគមនាគមន៍ បំណិនពីសារព័ត៌មាន-សារគមនាគមន៍ ទិន្នន័យ ធ្វើកាសែតលើឧបករណ៍ចល័ត)។
ការចាត់តាំងពិធីហ្វឹកហាត់លើកនេះ មិនត្រឹមតែរួមចំណែកក្រេបជញ្ជក់ចំណេះដឹង ទេពកោសល្យបច្ចេកវិជ្ជាព័ត៌មានឱ្យកងជួរកម្មាភិបាល អ្នករៀបរៀង អ្នកយកព័ត៌មាន អ្នកបច្ចេកទេសតែនៅទាំងបង្កលក្ខណៈដើម្បីអង្គភាពនានាក្នុងវិស័យសារព័ត៌មានដោះដូរ ចែករំលែកក្នុងការផ្សព្វផ្សាយការបង្វែរឌីជីថលចូលក្នុងភាពជាក់ស្តែង ទន្ទឹមនោះ លើកកម្ពស់ ប្រសិទ្ធភាពការងារជំនាញនិងបម្រើប្រជាជនពីមួយថ្ងៃកាន់តែល្អប្រសើរ៕
ថាច់ពេជ្រ-សុផល
Thông tin bạn đọc
Đóng Lưu thông tin