![]() |
សមមិត្តត្រឹងវ៉ាំងឡូវ-អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្តសុកត្រាំង ពិនិត្យមជ្ឈមណ្ឌលរដ្ឋបាលរដ្ឋនៅសង្កាត់វិញភឿក។ |
តាមនោះ ប្រធានគណៈកម្មាធិការប្រជាជនខេត្តសុកត្រាំង បានពិនិត្យការងារជាក់ស្តែងនៅសង្កាត់វិញភឿក ឃុំឡាយហ្វា (ទីរួមខេត្តវិញចូវ) ឃុំតាយវ៉ាំង (ស្រុកត្រឹងដេ)។ នៅទីនោះ ភូមិភាគបានរាយការណ៍ពីការងារត្រៀមបម្រុងមូលដ្ឋានសម្ភារៈ កន្លែងធ្វើការនៃគណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជនឃុំ សង្កាត់ មជ្ឈមណ្ឌលរដ្ឋបាលរដ្ឋ ម៉ាស៊ីន ឧបករណ៍ បម្រុងកម្មាភិបាល បុគ្គលិកធ្វើការនៅបណ្តាឃុំ សង្កាត់។
តាមរបាយការណ៍របស់ភូមិភាគ អាស្រ័យការងារច្រើន ការរៀបចំមានរយៈពេលខ្លី ដូច្នេះ ការងារដំណើរការពិសោធន៍ ត្រៀមបម្រុងដំណើរការរដ្ឋបាលជាផ្លូវការបណ្តាឃុំ សង្កាត់ថ្មី នៅស្មុគស្មាញ ជួបការលំបាក។ មូលហេតុគឺអាស្រ័យកម្មាភិបាលដែលបានចាត់ចុះទៅឃុំសព្វថ្ងៃកំពុងធ្វើការនៅខេត្តនៅឡើយ ដូច្នេះ មិនទាន់មកធ្វើការនៅឃុំ ម៉្លោះហើយ ដំណើរការពិសោធន៍ប្រព័ន្ធគ្រប់គ្រងរដ្ឋនៅមូលដ្ឋាន ផ្ទៃដីសម្រាប់ដាក់មជ្ឈមណ្ឌលរដ្ឋបាលសាធារណៈមិនធានាតាមបទដ្ឋាននៃសេចក្តីកំណត់ពីព្រោះឆ្លៀតយកបន្ទប់ទទួលពលរដ្ឋ អគារវប្បធម៌ឃុំ សង្កាត់ចាស់ មូលដ្ឋានសម្ភារៈដូច ម៉ាស៊ីន ឧបការណ៍នៅខ្វះខាត។
![]() |
សមមិត្តត្រឹងវ៉ាំងឡូវ-អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្តសុកត្រាំង បានទៅពិនិត្យមជ្ឈមណ្ឌលរដ្ឋបាលរដ្ឋនៅឃុំតាយវ៉ាំង (ស្រុកត្រឹងដេ)។ |
សមមិត្តត្រឹងវ៉ាំងឡូវ-អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្តសុកត្រាំង បានកត់សម្គាល់និងស្ងើចសរសើរការខិតខំនៃបណ្តាភូមិភាគក្នុងការត្រៀមបម្រុងដើម្បីដាក់ឱ្យដំណើរការជាផ្លូវការនៃបណ្តាឃុំ សង្កាត់ថ្មី។ សមមិត្តត្រឹងវ៉ាំងឡូវ សង្ឃឹមថា ភូមិភាគនានា សព្វថ្ងៃ កំពុងស្ទះ ត្រូវតែជម្នះឱ្យបានឆាប់ បំផុតគឺការងាររៀបចំ កម្មាភិបាល បុគ្គលិកនៅឃុំថ្មី។
ប្រធានគណៈកម្មាធិការប្រជាជនខេត្តសុកត្រាំង ស្នើបណ្តាភូមិភាគគប្បីសហការជាមួយមន្ទីរមហាផ្ទៃប្រញាប់រៀបចំកម្មាភិបាល បុគ្គលិកនៅកន្លែងធ្វើការ ដើម្បីដំណើរការពិសោធន៍បំផុតគឺការត្រៀមបម្រុងសម្រាប់កិច្ចប្រជុំក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជនដើម្បីផ្សព្វផ្សាយបណ្តាឯកសារច្បាប់។ចំពោះមជ្ឈមណ្ឌលរដ្ឋបាលរដ្ឋត្រូវតែរៀបចំម៉ាស៊ីន ឧបករណ៍គ្រប់សព្វ ប្រព័ន្ធសកម្មភាពឱ្យបានរលូន មិនទុកឱ្យស្ទះ ឥទ្ធិពលដល់ការងារដោះស្រាយសំណុំបែបបទរដ្ឋបាលដល់ប្រជាជន អាជីវកម្ម៕
ហ្វាងឡាង-សុផល
Thông tin bạn đọc
Đóng Lưu thông tin