ព្រឹកថ្ងៃទី២៧ ឧសភា នៅមជ្ឈមណ្ឌលសន្និបាតត្វងធិន (សុកត្រាំង) មន្ទីរជនជាតិនិងសាសនាខេត្ត បានចាត់តាំងសន្និបាតផ្សព្វផ្សាយអនុក្រឹត្យលេខ៩៥/២០២៣/NĐ-CP ចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ របស់រដ្ឋាភិបាល ដែលកំណត់លម្អិតអំពីមាត្រានិងវិធានការមួយចំនួន ដើម្បីអនុវត្តច្បាប់ស្តីពីជំនឿ សាសនា។ អញ្ជើញចូលរួមមានសមមិត្តយឿងធីគីមធ្វី-សមាជិកបក្សខេត្ត អនុប្រធានប្រចាំការគណៈឃោសនាអប់រំនិងប្រជាចលនាបក្សខេត្ត សមមិត្តឡឹមហ្វាងម៉ូវ-នាយកមន្ទីរជនជាតិនិងសាសនាខេត្ត ព្រះឧបជ្ឈាយ៍តាំងណោ-សុធម្មាធិបតីរង ក្រុមប្រឹក្សាវិន័យធ័រនៃសមាគមពុទ្ធសាសនាវៀតណាម ប្រធានគណៈអភិបាលនៃសមាគមពុទ្ធសាសនាវៀតណាមខេត្ត ប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត តំណាងថ្នាក់ដឹកនាំបណ្តាមន្ទីរ គណៈផ្នែកខេត្ត ព្រមទាំងតំណាងជិត៤០០អង្គ រូប ដែលជាអ្នកមុខអ្នកការសាសនានិងថ្នាក់ដឹកនាំមូលដ្ឋានសាសនានៅលើភូមិដ្ឋានខេត្ត។
នៅក្នុងសន្និបាតតំណាងបានស្តាប់អ្នករាយការណ៍ផ្សព្វផ្សាយខ្លឹមសារនៃប្រធានបទដូច៖ ការកំណត់អំពីកលល្បិច សកម្មភាពដែលទាញយកផលប្រយោជន៍ពីបញ្ហាសាសនា ជនជាតិ ដើម្បីប្រឆាំងវៀតណាម ទស្សនៈ គោលការណ៍ គោលនយោបាយរបស់បក្សនិងក្រឹត្យច្បាប់របស់រដ្ឋ ស្តីពីជំនឿ សាសនា អនុក្រឹត្យលេខ៩៥/២០២៣/NĐ-CP ចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ របស់រដ្ឋាភិបាលដែលកំណត់លម្អិតអំពីមាត្រានិងវិធានការមួយចំនួន ដើម្បីអនុវត្តច្បាប់ស្តីពីជំនឿ សាសនា។
![]() |
ទិដ្ឋភាពនៃពិធីសន្និបាតផ្សព្វផ្សាយអនុក្រឹត្យលេខ៩៥/២០២៣/NĐ-CP ចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ របស់រដ្ឋាភិបាល |
ដោយឡែកចំពោះប្រធានបទស្តីពីអនុក្រឹត្យលេខ៩៥/២០២៣/NĐ-CP ចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ របស់រដ្ឋាភិបាលដែលកំណត់លម្អិតអំពីមាត្រានិងវិធានការមួយចំនួន ដើម្បីអនុវត្តច្បាប់ជំនឿ សាសនា បង្ហាញយ៉ាងច្បាស់អំពីការកំណត់ស្តីពីសិទ្ធិប្រើប្រាស់សៀវភៅធម៌ ការបង្ហាញជំនឿ សាសនា ការផ្លាស់ប្តូរអ្នកតំណាង កន្លែងជួបប្រជុំសាសនា ការផ្លាស់ប្តូរឈ្មោះ ទីស្នាក់ការរបស់អង្គការសាសនា អង្គការសាសនាដែលពាក់ព័ន្ធទទួលស្គាល់ចុះឈ្មោះ ការតែងតាំង បោះឆ្នោត ការតែងតាំងដែលមានកត្តាជាបរទេស សកម្មភាពរៃអង្គាស ទទួលនិងគ្រប់គ្រងជំនួយពីអង្គការបរទេសនិងបុគ្គល ទម្រង់នៃការចាត់តាំងសកម្មភាពសាសនា សកម្មភាពរៃអង្គាស ទទួលការឧបត្ថម្ភ។
ថ្លែងប្រសាសន៍ក្នុងសន្និបាត សមមិត្តឡឹមហ្វាងម៉ូវ-នាយកមន្ទីរជនជាតិនិងសាសនា បានអះអាងថា ក្រោយរយៈពេល១ឆ្នាំនៃការអនុវត្តអនុក្រឹត្យលេខ៩៥ ខ្លឹមសារនៃអនុក្រឹត្យ បានគណៈផ្នែកគ្រប់ថ្នាក់ បណ្តាអង្គការសាសនា បុគ្គលបានទទួលនិងអនុវត្តយ៉ាងសកម្ម។ បណ្តាសាសនានិងមូលដ្ឋានជំនឿ សាសនានៅលើភូមិដ្ឋានខេត្ត បានអនុវត្តល្អនូវគោលការណ៍ គោលនយោបាយរបស់បក្ស ក្រឹត្យច្បាប់របស់រដ្ឋ ចូលរួមយ៉ាងសកម្មក្នុងចលនាប្រឡងប្រណាំងស្នេហាជាតិនៅភូមិភាគ អនុវត្តល្អនូវពាក្យស្លោក “ជាតិល្អ សាសនាបវរ”។ សកម្មភាពជំនឿ សាសនាកាន់តែមានស្ថិរភាព ស្របតាមធម្មនុញ្ញសមាគមព្រះពុទ្ធសាសនា។ បណ្តាពិធីបុណ្យសាសនាបានចាត់តាំងក្នុងទ្រង់ទ្រាយធំនិងស្តែងឡើងនៅគ្រប់ទីកន្លែងទាក់ទាញពុទ្ធបរិស័ទយ៉ាងច្រើនចូលរួម។
សន្និបាតបានជួយឱ្យតំណាងយល់អំពីខ្លឹមសារជាមូលដ្ឋាននៃអនុក្រឹត្យ បញ្ជាក់ពីចំណុចថ្មី ចំណុចសំខាន់ៗនិងបញ្ហាដែលត្រូវកត់សម្គាល់ក្នុងអំឡុងពេលអនុវត្ត។ តាំងពីនោះ ជួយតំណាងឱ្យយល់បានគ្រប់គ្រាន់ ត្រឹមត្រូវនិងអនុវត្តសកម្មភាពសាសនាត្រូវតាមការកំណត់នៃច្បាប់៕
ហុងទើ-លីហាន់
Thông tin bạn đọc
Đóng Lưu thông tin