![]() |
ទិដ្ឋភាពនៃសន្និបាតបន្តផ្ទាល់ ដើម្បីជំរុញការបង្កើនការវិនិយោគរដ្ឋឆ្នាំ២០២៥ នៅកន្លែងបន្តផ្ទាល់ខេត្តសុកត្រាំង។ |
ឆ្នាំ២០២៥ សរុបទុនថវិការដ្ឋ បានរដ្ឋសភាសេចក្តីសម្រេចចិត្តជាង៨២៩.៣៦៥ពាន់លានដុង បានបែងចែកដល់ក្រសួង ស្ថាប័នមជ្ឈិមនិងភូមិភាគជាង៨២៥.៩២២ពាន់លានដុង ទុនដែលនៅសល់គឺអនុវត្តកម្មវិធីទិសដៅជាតិចំនួន៣។
គិតដល់ចុងខែមេសា ឆ្នាំ២០២៥ បណ្តាក្រសួង ស្ថាប័នមជ្ឈិមនិងភូមិភាគ បានបែងចែក ប្រគល់ផែនការដើមទុនលម្អិតពីបញ្ជីកិច្ចការ គម្រោងដែលមានថវិកាជាង៨១៧.៩៦៨ពាន់លានដុង។ ពីស្ថានភាពផ្តល់ផ្ទេរផែនការដើមទុនវិនិយោគរដ្ឋ ចាប់ពីដើមឆ្នាំ២០២៥ មកដល់ពេលនេះ តាមការទូទាត់ចំនួនថវិកា១២៨.៥០០ពាន់លានដុង សម្រេច១៥,៥៦% ផែនការដោយនាយករដ្ឋមន្ត្រីប្រគល់ ខ្ពស់ជាងបើធៀបនឹងឆ្នាំ២០២៤។ តាមនោះ មានក្រសួងចំនួន១០ ស្ថាប័នមជ្ឈិមនិង៣៥ភូមិភាគដែលមានអត្រាផ្តល់ផ្ទេរប្រាក់សម្រេចលើសពីមធ្យមរួមនៃទូទាំងប្រទេស។ ថ្វីត្បិតដូច្នេះ ក៏នៅមានក្រសួង ស្ថាប័នមជ្ឈិមនិងភូមិភាគមួយចំនួន មិនទាន់ផ្តល់ផ្ទេរប្រាក់ឬអត្រាផ្តល់ផ្ទេរនៅប្រាក់មានកម្រិតទាប។
ការពិភាក្សាក្នុងសន្និបាត តំណាងទាំងឡាយបានផ្តោតលើការបំភ្លឺក្នុងការលំបាក បញ្ហានានានិងមូលហេតុនៃការយឺតអំពីល្បឿនផ្តល់ផ្ទេរប្រាក់ទុនវិនិយោគរដ្ឋ ទន្ទឹមនឹងនោះ ស្នើដំណោះស្រាយដើម្បីជំរុញផ្តល់ផ្ទេរទុនរដ្ឋឆ្នាំ២០២៥។
ថ្លែងប្រសាសន៍ចង្អុលការក្នុងសន្និបាត នាយករដ្ឋមន្ត្រីផាមមិញជិញ បានស្នើឱ្យក្រសួង ផ្នែក ស្ថាប័នមជ្ឈិមនិងបណ្តភូមិភាគកំណត់ការវិនិយោគរដ្ឋជាភារកិច្ចនយោបាយសំខាន់ មានតួនាទីយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ច នយោបាយ សង្គម សន្តិសុខការពារជាតិ ត្រូវបន្ទាន់ មានអត្ថន័យយុទ្ធសាស្ត្រ ដើម្បីរួមចំណែកដល់ការលើកកម្ពស់កំណើន ស្ថិរភាពសេដ្ឋកិច្ចម៉ាក្រូ ធានាតុល្យភាពសេដ្ឋកិច្ចសំខាន់ៗ ដំណើរការប្រភពកម្លាំងទាំងអស់សម្រាប់ការអភិវឌ្ឍ។ តាំងពីនោះ សំណូមពរថ្នាក់ដឹកនាំគណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់ថ្នាក់ កម្មាភិបាល បក្ខជនត្រូវស្រាវជ្រាវ បន្តពិនិត្យគោលនយោបាយ របប ដោះស្រាយបញ្ហានានា ពិសេស ច្បាប់ពាក់ព័ន្ធនឹងថវិកា ការដេញថ្លៃ ដោះស្រាយ “ការរាំងស្ទះ” ដើម្បីជំរុញផ្តល់ផ្ទេរទុនវិនិយោគរដ្ឋ។
“គ្រប់ថ្នាក់ចាប់ពីមជ្ឈិមដល់ភូមិភាគត្រូវប្តេជ្ញាយ៉ាងម៉ឺងម៉ាត់ ខិតខំប្រឹងប្រែងថែមទៀត សកម្មជាងទៀត ចាត់តាំងមនុស្សឱ្យច្បាស់លាស់ ភារកិច្ច ទទួលខុសត្រូវ ល្បឿន លទ្ធផល សិទ្ធិអំណាច បង្ហាញពីស្មារតីទទួលខុសត្រូវចំពោះប្រទេសជាតិ ការងារ ហើយកុំឱ្យស្ថានភាពមានលុយ តែមិនអាចចំណាយបាន។ ទន្ទឹមនឹងនោះ ត្រូវបង្កើនការបែងថ្នាក់ បែងសិទ្ធិដល់ភូមិភាគទន្ទឹមនឹងការបែងប្រភពកម្លាំង បង្កើនសមត្ថភាពអនុវត្ត ពិនិត្យ ដោយស្មារតី “ភូមិភាគសម្រេច ភូមិភាគធ្វើ ភូមិភាគទទួលខុសត្រូវ”។ បណ្តាក្រសួង ផ្នែក ស្ថាប័នមជ្ឈិមផ្តោតលើការអនុវត្តនូវភារកិច្ចគ្រប់គ្រងរដ្ឋ បណ្តាសម្ព័ន្ធ អគ្គក្រុមហ៊ុនរដ្ឋត្រូវតែជំរុញការវិនិយោគ ដើម្បីសម្រេចបានទិសដៅកំណើនសេដ្ឋកិច្ច-សង្គម ឆ្នាំ២០២៥ ដោយជោគជ័យ” នាយករដ្ឋមន្ត្រីផាមមិញជិញចង្អុលកា។៕
ក្វាងប៊ិញ-លីហាន់
Thông tin bạn đọc
Đóng Lưu thông tin