សាខាភូមិថាញ់ឌឹករៀនសូត្រនិងធ្វើតាមគំរូអ៊ំ

09:41, 01/05/2025

ប៉ុន្មានឆ្នាំកន្លងសាខាភូមិថាញ់ឌឹក ឃុំឡុងឌឹក ស្រុកឡុងភូ(សុកត្រាំង) ពង្រីកស្មារតីសាមគ្គីរបស់កម្មាភិបាល បក្ខជននិងប្រជាជនក្នុងជំរុញការរៀនសូត្រនិងធ្វើតាមសតិអារម្មណ៍សីលធម៌ ឥរិយាបថហូជីមិញនាំមកប្រសិទ្ធភាពជាក់ស្តែងក្នុងអភិវឌ្ឍសេដ្ឋកិច្ចកសាងជនបទថ្មី។

ក្រោយ​ជិត​៥​ឆ្នាំ​ផ្សព្វ​ផ្សាយ​កសាង​ជន​បទប​ថ្មី​លើក​កម្ពស់​ភូមិថាញ់ឌឹក ឃុំឡុងឌឹកពិត​ជា​មាន​ភាព​ផ្លាស់​ថ្មី​​ជា​មួយ​បណ្តា​សំណង់​ផ្ទះ​ថ្មី​ខែង​រ៉ែង​ ផ្លូវ​ថ្នល់​បើក​ទូ​លាយ​ស្អាត​បាត​បង្ក​ជា​​បរិស្ថាន​ផូរ​ផង់​ខៀវ​ស្រស់។ សេដ្ឋ​កិច្ច​របស់​ភូមិ​មួយ​ថ្ងៃ​កាន់​តែ​មាន​ភាព​វិវឌ្ឍន៍​ជា​មួយ​បណ្តា​ទម្រង់​សេដ្ឋ​កិច្ច​នាំ​មក​ចំណូល​ស្ថេរ​ភាព​ឱ្យ​ប្រ​ជា​ជន​។​ ដើម្បី​បណ្តា​ចលនា​ប្រ​ឡង​ប្រ​ណាំង​សម្រេច​លទ្ធផល​សកម្ម ​សាខា​បក្ស​ភូមិ​ថាញ់​ឌឹក​កសាង​សេចក្តី​សម្រេច​ប្រ​ធាន​បទពី​កសាង​ជន​បទ​ថ្មី​លើក​កម្ពស់​ប្រ​គល់​ភារៈ​ឱ្យ​រាល់​កម្មាភិបាល ​បក្ខ​ជន​ឃោស​នា​ចលនា​សាច់​ញាតិ​គ្រួសារ​ប្រ​ជា​ជន​សកម្ម​គប់​វាល់​ប្រាក់ ​កម្លាំង​ពលកម្ម​កែ​ប្រែ​បណ្តា​ដង​ផ្លូវ​ជន​បទ​​អនា​ម័យ​បរិស្ថាន​កសាង​អគារ​វប្បធម៌។ល។ ​ពី​ពេល​បំ​ផុស​ចលនា​កសាង​ជន​បទ​ថ្មី​លើក​កម្ពស់ភូមិ​ថាញ់​ឌឹក​ឆ្លៀត​ការ​ឧបត្ថម្ភ​វិនិយោគ​របស់​ថ្នាក់​លើ​និង​ចលនា​ប្រ​ជា​ជន​គប់​វាល់​រាប់​សិប​ពាន់​លាន​ដុង​កសាង​ដង​ផ្លូវ​ភ្ជាប់​ភូមិ​សរុប​ប្រ​វែង​ជិត​២៤,៥គ.ម​បាន​រឹង​មាំ​សម្រេច​១០០%។ ​វិនិយោគ​កសាង​ដង​ផ្លូវ​វាល​ស្រែ​សរុប​ប្រ​វែង​ជាង​១០​គ.ម​សម្រេច​១០០%។ ​ប្រ​ជា​ជន​រស់​ប្រប​ដង​ផ្លូវ​ម្ចាស់​ការ​ធ្វើ​របង ដាំ​ផ្កា​នៅ​មុខ​ផ្ទះ​និង​ដាក់​អំ​ពូលភ្លើង​​អុជ​បំ​ភ្លឺ​​បង្កើត​ជា​ទម្រង់​ “ដង​ផ្លូវ​ខៀវ​ស្រស់​ស្អាត​និង​សុវត្ថិភាព”​និង​ដង​ផ្លូវ​ផ្កា​គំ​រូ។

នៅដងផ្លូវដាំផ្កានៅភូមិថាញ់ឌឹក ឃុំឡុងឌឹក។
បណ្តា​ដងផ្លូវដាំផ្កានៅភូមិថាញ់ឌឹក ឃុំឡុងឌឹក។

តាម​លេខា​សាខា​បក្សភូមិ​ថាញ់​ឌឹក​ ឃុំ​ឡុង​ឌឹក​-ងូ​ហ្វាងលឹក​ រួម​ជា​មួយ​ភារកិច្ច​កែ​ប្រែ​ទិដ្ឋ​ភាព​ជន​បទ​ សាខា​បក្ស​ភូមិ​ថាញ់ឌឹក​ចលនា​ប្រ​ជា​ជន​បង្វែរ​ឈើ​ពូជ​សត្វ​ចិញ្ចឹម​​ផលិត​បណ្តា​ពូជ​ស្រូវ​អតិ​ផល​និង​ក្រុម​ស្រូវ​STធានា​ផលិត​២​រដូវ​ស្រូវ​និង​១រដូវ​ដំណាំ/​​ឆ្នាំ​ មាមីង​ភាគ​ច្រើន​ចូល​រួម​ក្រុមសហករណ៍​ ក្រុម​សហការ​ផលិត​ផល​តែង​បាន​ក្រុម​ហ៊ុន​​អាជីវកម្ម​ប្រ​មូល​ទិញ​ ធានា​កសិករ​ផលិត​មាន​ចំណេញ​ពី​៣០%​ឡើង​ទៅ។​ តាំង​ពី​នោះ​មាមីង​តំ​បន់​ជន​បទ​មាន​ចំណូល​ស្ថេរ​ភាព​ប្រឹង​ប្រែង​ដល់​ចុង​ឆ្នាំ២០២៥​ចំណូល​មធ្យម​មនុស្ស​ម្នាក់​សម្រេច​ពី​៦៦-​៧០​លាន​ដុង/​ឆ្នាំ ​​គ្រួសារធូរធារ​មួយ​ថ្ងៃ​កាន់​តែ​កើន​ឡើង​សន្សឹម​ៗ​បំ​បាត់​គ្រួសារ​ក្រ​ក្នុង​ភូមិ។​ ទន្ទឹម​នោះ​ការ​ងារឃោសនា​ផ្សព្វ​ផ្សាយ​ក្រឹត្យ​ច្បាប់​​រក្សា​និង​ពង្រីក​អត្ត​សញ្ញាណ​វប្បធម៌​ជន​ជាតិ​កសាង​ជីវភាព​វប្បធម៌​ថ្មី​នៅ​តំ​បន់​អាសយ​ជន​ក៏​បាន​សាខា​បក្ស​យក​ចិត្ត​ទុក​ដាក់​។ ​ឆ្លង​តាម​នោះ​កម្មាភិបាល ​បក្ខជន​និង​ប្រ​ជា​ជន​ក្នុង​ភូមិ​យល់​ច្បាស់​ពី​អត្ថន័យ​របស់​ការ​រៀន​សូត្រ​និង​ធ្វើ​តាម​អ៊ំ​ក្នុង​ជីវភាព​រាល់​ថ្ងៃ​សំ​ខាន់​គឺ​ពាក្យ​ប្រ​ដៅ​របស់​អ៊ំ​ពី​ស្មារតី​សាមគ្គី​កសាង​ផ្នត់​រស់​នៅ​អរិយធម៌​ អនុវត្ត​របប​ប្រ​ជា​ធិបតេយ្យ​នៅ​មូល​ដ្ឋាន ​​រាល់​ការ​ងារ​ក្នុង​ភូមិ​តែង​បាន​ជំ​ហរ​ច្បាស់លាស់​តាម​ស្មារតី​​ប្រ​ជា​ជន​ដឹង​ ប្រ​ជា​ជន​ពិគ្រោះ ប្រ​ជា​ជន​ធ្វើ ​ប្រ​ជា​ជន​ពិនិត្យ ​ប្រ​ជា​ជន​ទទួល​ផល​ តាំង​ពី​នោះ​ឱ្យ​ឃើញ​ស្មារតី​សាមគ្គី​​រួម​ចំណែក​លើក​កម្ពស់​ជីវភាព​វប្បធម៌ស្មារតី​ប្រ​ជា​ជន។

ប្រមូលផលស្រូវ ST ២៥ជាវាលស្រែជំនាញនៅភូមិថាញ់ឌឹក ឃុំឡុងឌឹក។
ប្រមូលផលស្រូវ ST ២៥ជាវាលស្រែជំនាញនៅភូមិថាញ់ឌឹក ឃុំឡុងឌឹក។

សម​មិត្ត​ង្វៀង​ថាញ់​សាង-​លេខា​បក្ស​ឃុំ​ឡុងឌឹក​ឱ្យ​ដឹង៖ សាខា​បក្ស​ភូមិ​ថាញ់​ឌឹក​ជា​សាខា​បក្ស​គំ​រូ​ក្នុង​រៀន​សូត្រ​និង​ធ្វើ​តាម​​គំ​រូ​អ៊ំ។ ​សាខា​បក្ស​​បញ្ជូន​ការ​រៀន​សូត្រ​និង​ធ្វើ​តាម​គំ​រូ​អ៊ំ​ក្លាយ​ជា​ការ​ធ្វើ​ជាក់​ស្តែង​​នៃ​​រាល់​កម្មាភិបាល​ បក្ខ​ជន​និង​ប្រ​ជា​ជន​​ធ្វើ​ឱ្យ​សតិអា​រម្មណ៍​សីលធម៌​ឥរិយាបថ​របស់​ប្រ​ធាន​ហូ​ជី​មិញ​មួយ​ថ្ងៃ​កាន់​តែ​សាយ​ភាយ​ទូលំ​ទូ​លាយ​រួម​ចំណែក​ក្នុង​ការ​អនុវត្ត​ប្រ​សិទ្ធភាព​ភារកិច្ច​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​សំ​ខាន់​គឺ​កម្មវិធី​កសាង​ជន​បទ​ថ្មី​ជន​បទ​ថ្មី​លើក​កម្ពស់​នៅ​ភូមិភាគ៕       

ចន្ថា