សុកត្រាំង ហូវយ៉ាងនិងទីក្រុងកឹងធើសហការដើម្បីជំរុញល្បឿនរៀបចំរួមបញ្ចូលថ្នាក់ខេត្តនិងឃុំ

21:29, 19/05/2025

ថ្ងៃទី១៩ ឧសភា នៅទីក្រុងកឹងធើ គណៈកម្មាធិការបក្សខេត្តសុកត្រាំង គណៈកម្មាធិការបក្សខេត្តហូវយ៉ាងនិងគណៈកម្មាធិការបក្សទី​ក្រុង​កឹងធើ បានសហការចាត់តាំងសន្និបាតគណៈអចិន្ត្រៃយ៍បក្សខេត្ត ក្រុងទាំង៣ ដើម្បីវាយតម្លៃអំពីស្ថានភាពអនុវត្តនិងសហការអនុវត្តគម្រោងរៀបចំ រួមបញ្ចូលនូវអង្គភាពរដ្ឋបាលថ្នាក់ខេត្តនិងឃុំ។

អញ្ជើញ​ចូល​រួម​សន្និ​បាត​ខាង​ខេត្ត​សុក​ត្រាំង ​មាន​សម​មិត្ត​ឡឹម​វ៉ាំង​ម៉ឹង​-​សមាជិក​គណៈ​ប្រ​តិបត្តិ​ការ​មជ្ឈិម​បក្ស​ លេខា​បក្ស​ខេត្ត​សុក​ត្រាំង​ ប្រ​ធាន​ក្រុម​តំ​ណាង​រដ្ឋ​សភា​ខេត្ត​ សម​មិត្ត​ហូធីកឹមដាវ​-​អនុ​លេខា​ប្រ​ចាំ​ការ​បក្ស​ខេត្ត​ ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ខេត្ត​ សម​មិត្ត​ត្រឹង​​វ៉ាំង​ឡូ​វ-អនុ​លេខា​បក្ស​ខេត្ត​ ប្រ​ធាន​គណៈ​កម្មា​ធិការប្រជាជន​ខេត្ត​ សម​មិត្ត​វ៉ជីកុង-សមាជិក​បម្រុង​គណៈ​ប្រ​តិបត្តិ​ការ​មជ្ឈិម​បក្ស ​សមា​ជិក​​​គណៈ​អចិន្ត្រៃយ៍​បក្ស​ខេត្ត​ ប្រ​ធាន​គណៈ​ចាត់​តាំង​បក្ស​ខេត្ត​សុក​ត្រាំង។

តំណាងចូលរួមសន្និបាតគណៈអចិន្ត្រៃយ៍បក្សខេត្ត ក្រុងទាំង៣ ដើម្បីវាយតម្លៃអំពីស្ថានភាពអនុវត្តនិងសហការអនុវត្តគម្រោងរៀបចំរួមបញ្ចូលនូវអង្គភាពរដ្ឋបាលថ្នាក់ខេត្តនិងឃុំ។
តំណាងចូលរួមសន្និបាតគណៈអចិន្ត្រៃយ៍បក្សខេត្ត ក្រុងទាំង៣ ដើម្បីវាយតម្លៃអំពីស្ថានភាពអនុវត្តនិងសហការអនុវត្តគម្រោងរៀបចំរួមបញ្ចូលនូវអង្គភាពរដ្ឋបាលថ្នាក់ខេត្តនិងឃុំ។

ថ្លែង​ប្រ​សាសន៍​ក្នុង​សន្និ​បាត ​សម​មិត្ត​ក្នុង​គណៈ​អចិន្ត្រៃយ៍​បក្ស​ខេត្ត ​ក្រុង​​បាន​សង្កត់​ធ្ងន់​លើសារៈ​សំ​ខាន់​នៃ​ការ​រួម​បញ្ចូល​ឃុំ ​មិនត្រឹម​តែ​បំ​ព្រួញ​ប្រ​ព័ន្ធ​គ្រប់​គ្រង​ បង្កើន​សុពល​ភាព ​ប្រ​សិ​ទ្ធភាព​គ្រប់​គ្រង​រដ្ឋ​ប៉ុណ្ណោះ​ទេ ​នៅ​ទាំង​រួម​ចំណែក​អភិ​វឌ្ឍសេដ្ឋ​កិច្ច​-​សង្គម​ ឆ្លើយ​តប​នឹង​តម្រូវ​ការ​នៃ​ការ​កសាង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ទំ​នើប។ ​ឆ្លង​តាម​ការ​ពិភាក្សា​ខេត្ត ​ក្រុង​ទាំង​៣ បាន​ឯក​ភាព​​លើខ្លឹម​សារ​សំ​ខាន់​ៗ​ជាច្រើន ​ក្នុង​នោះ​ បាន​សង្កត់​ធ្ងន់​លើការ​សហ​ការ​យ៉ាង​ជិត​ស្និទ្ធ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ទាក់​ទិន​នឹង​ព្រំ​ដែន​រដ្ឋ​បាល ​រៀប​ចំ​ប្រ​ព័ន្ធ​គ្រប់​គ្រង​ ក្រោយ​ការ​រួម​បញ្ជូល​និង​ការ​ដោះ​ស្រាយ​គោល​នយោ​បាយ ​របប​សម្រាប់​កម្មា​ភិបាល​ដែល​នៅ​សល់។

តំ​ណាង​ទាំង​ឡាយបាន​ឯកភាព​ការ​វាយ​តម្លៃ​ នាពេល​កន្លង​ ការ​សហការ​រវាង​ខេត្ត​ ក្រុង​ទាំង​៣ ​ក្នុង​ការ​អនុវត្ត​គម្រោង​មាន​ច្រើន​ការ​ផ្លាស់​ប្តូរ​។​ ទោះ​ជាយ៉ាង​ណាក៏​ដោយ​ ការ​លំបាក​ដ៏​ធំ​បំ​ផុត​នៅ​តែជា​ដំណើរ​ការ​យឺត​នៃ​ការ​អនុវត្ត ​ដោយ​ច្រើន​​ហេតុ​ផល​​​ ក្នុង​នោះ ​មាន​កត្តា​អំ​ពី​ទំ​ហំ​ប្រ​ជា​ជន​ ផ្ទៃ​ដី​ធម្ម​ជាតិ​នៃ​ឃុំ​មិនស្មើ​គ្នា​ ក៏​ដូច​ជា​ការ​ភ័យ​ខ្លាច​នៃ​ការ​ផ្លាស់​ប្តូរ​រៀប​ចំ​ប្រ​ព័ន្ធ​គ្រប់​គ្រង​នៅ​មូល​ដ្ឋាន​។ តំ​ណាង​មួយ​ចំ​នួន​ក៏​បាន​ស្នើ​ត្រូវ​បង្កើន​ការ​ងារ​ឃោសនា​ ចលនា​ដើម្បី​បង្ករ​​ការ​ឯកភាព​​​ប្រ​ជា​ជន​ ពិសេស បណ្តា​ភូមិ​ដ្ឋាន​​ដែល​មាន​ការ​ផ្លាស់​ប្តូរ​ឈ្មោះ ​ព្រំ​ដែន​​​បន្ទាប់​ពីការ​​រួម​បញ្ចូល។​ ទន្ទឹម​នឹង​នោះ​ ចាំ​បាច់​ត្រូវ​ចេញ​សេចក្តី​ណែនាំ​ច្បាស់​លាស់​អំ​ពី​គោល​នយោ​បាល ​របប​សម្រាប់​កម្មា​ភិបាល​ដែល​នៅ​សល់ ​ធានា​សិទ្ធិ​និង​រក្សា​ស្ថិរភាព​នយោ​បាយ​នៅ​មូលដ្ឋាន។

ការ​ចាត់​តាំង​សន្និ​បាត​ បង្ហាញ​ពីការ​ប្តេជ្ញា​ចិត្ត​នយោ​បាល​ខ្ពស់​របស់​ខេត្ត ​ក្រុង​ទាំង​៣ ក្នុង​ការ​សហការ​យ៉ាង​សកម្ម​ ដោះ​ស្រាយ​បញ្ហា​លំ​បាក​និង​អនុ​វត្ត​ដំណោះ​ស្រាយ​ព្រម​ៗគ្នា ​ដើម្បី​សម្រេច​គម្រោង​រៀប​ចំ​អង្គ​ភាព​រដ្ឋ​បាល​ថ្នាក់​ឃុំ​ ត្រូវ​តាម​ល្បឿននៃ​ការ​កំ​ណត់ ​សម​ស្រប​តាម​ភាព​ជាក់​ស្តែងនៃ​ភូមិ​ភាគ​នីមួយ​ៗ​៕

ថា​ញ់ឃៀក-​លីហាន់