គណៈកម្មាធិការបក្សស្រុកមីស្វៀង ចាត់តាំងពិធីជូនសញ្ញាលក្ខណ៍អាយុបក្សលើកទី១៩ ឧសភា

16:47, 16/05/2025

ព្រឹកថ្ងៃទី១៦ ឧសភា គណៈអចិន្ត្រៃយ៍បក្សស្រុកមីស្វៀង ចាត់តាំងពិធីជូនសញ្ញាលក្ខណ៍អាយុបក្សលើកទី១៩ ឧសភា ដល់បក្ខជនជាកម្មាភិបាលចំណុះ​គណៈ​អចិន្ត្រៃយ៍បក្សខេត្តនិងគណៈអចិន្ត្រៃយ៍បក្សស្រុកគ្រប់គ្រង។ អញ្ជើញចូលរួមមានសមមិត្តហូធីកឹមដាវ-អនុលេខាប្រចាំការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត សមមិត្តកាវមិញហឿង-អនុលេខាប្រចាំការបក្សស្រុក សមមិត្តផាមង៉ុកហ្វេ-អនុលេខាបក្សស្រុក ប្រធានគណៈកម្មាធិការប្រជាជនស្រុកមីស្វៀង។

ក្នុង​ពិធី​នេះ​ បន្ទាប់​ពីអាន​សេច​ក្តី​សម្រេច​ជូន​សញ្ញាលក្ខ​ណ៍​អា​យុបក្ស​ ថ្នាក់​ដឹក​នាំ​ខេត្ត​និង​ស្រុក​បាន​ជូន​សញ្ញាលក្ខ​ណ៍​អា​យុបក្ស​ជូន​បណ្តាសម​មិត្ត​ចំ​នួន​៤រូប​ មាន​ដូច​ លោក​ផាម​វ៉ាំងភឿក-អតីត​មេ​បញ្ជាការ​រង​នៃ​គណៈ​បញ្ជាការ​យោធាស្រុក​មីស្វៀង​ ទទួល​សញ្ញាលក្ខ​ណ៍​អា​យុបក្ស​៥៥ឆ្នាំ ត្រឹង​មិញ​តាយ​-អតីតសមាជិកគណៈ​អចិន្ត្រៃ​យ៍​បក្ស​ស្រុក​ អតីតប្រ​ធាន​ស្តីទីគណៈ​កម្មា​ធិការ​ប្រ​ជាជន​ស្រុក​មីស្វៀង​ ទទួល​សញ្ញាលក្ខ​ណ៍​អា​យុបក្ស​៥០ឆ្នាំ។ លោក​​ង្វៀង​ទ្រុង​ថា​ញ់-អតីត​លេខាសាខាប​ក្ស អតីតចាងហ្វាង​សាលា​វិទ្យា​ល័យ​វ៉ាំង​ង៉ុកជិញ ទទួល​សញ្ញា​លក្ខ​ណ៍​អា​យុបក្ស​៤៥ឆ្នាំ។ លោក​ង្វៀង​ទ្រុង​លៀក អតីត​លេខាសាខាប​ក្ស អតីត​នាយ​ក​រង​មជ្ឈ​មណ្ឌ​លនយោបាយ​ស្រុក​មីស្វៀង​ ​ទទួល​សញ្ញាលក្ខ​ណ៍​អា​យុបក្ស​៤០ឆ្នាំ។

ថ្លែង​ការ​ណ៍​នៅ​ពិធី​​​ សម​មិត្ត​ហូធីកឹមដាវ បានកត់សំគាល់និង​ស្ងើច​សរ​សើរ​ចំ​ពោះ​ការ​គប់​វាល់​បណ្តា​សម​មិត្ត​បក្ខ​ជន​ដែល​ទទួល​សញ្ញាលក្ខ​ណ៍​អា​យុបក្ស​។ សម​​​មិត្ត​ជឿជាក់​ថា ​ជា​មួយ​នឹង​ស្នាដៃ​និង​បទ​ពិសោ​ធន៍​ បណ្តា​សម​មិត្ត​នឹងបន្តពង្រីកបញ្ញា ស្មារតី ទទួល​ភារៈ​ រក្សាចរិយា​សម្បត្តិ​នយោបាយ​ សីល​ធម៌​បដិវត្ត​ន៍​ ​គំ​រូឈាន​មុខរាល់​ការ​ចលនា រួម​ចំ​ណែក​កសាងបក្ខ​ភាគ​ខេត្ត​ស្រុក​ពីមួយ​ថ្ងៃ​កាន់​តែរឹង​មាំ។

ថ្នាក់ដឹកនាំខេត្តសុកត្រាំងនិងស្រុកជូនសញ្ញាលក្ខណ៍អាយុបក្សដល់បក្ខជនចំនួន៤រូប។
ថ្នាក់ដឹកនាំខេត្តសុកត្រាំងនិងស្រុកមី​ស្វៀង​ជូនសញ្ញាលក្ខណ៍អាយុបក្សដល់បក្ខជនចំនួន៤រូប។

ថ្នាក់​ដឹក​នាំខេត្ត​សង្ឃឹមថា​ បណ្តា​សម​មិត្ត​នឹង​បន្ត​ធ្វើជាគំ​រូដ៏​ភ្លឺស្វាងក្នុង​ការ​ចលនាគ្រួសារ​និង​ប្រ​ជាជន​អនុ​វត្ត​ល្អ​តាម​គោល​នយោបាយ​របស់​បក្ស​និង​​ក្រឹត្យ​ច្បាប់​របស់​រដ្ឋ​ ចែក​រំលែកបទ​ពិសោ​ធន៍​ដ៏​មាន​តម្លៃ​សម្រាប់​​ជំនាន់​បច្ចុប្បន្ន ដើម្បី​សម្រេចល្អ​ភារកិច្ច​បាន​​។ ទន្ទឹម​នឹង​នោះ​ ស្នើ​គណៈ​កម្មាធិការ​បក្ស​ អង្គ​ការ​បក្ស​នានា​យ​ក​ចិត្ត​ទុក​ដាក់​បង្ក​លក្ខ​ណៈ​ងាយ​ស្រួល​សម្រាប់​បណ្តា​សម​មិត្ត​ដែល​មាន​អា​យុបក្ស​ច្រើន​បន្ត​ចូល​រួម​ប្រ​ជុំ​ជីវភាព​ កសាង​បក្ស​និង​រដ្ឋ​អំ​ណាច​ ពង្រីកតួនាទីបក្ខ​ជន​គំ​រូ។

ក្នុង​ពិធី​ជូន​សញ្ញាលក្ខ​ណ៍​អា​យុបក្ស​ លើក​ទី១៩ ឧសភា ឆ្នាំ២០២៥ បក្ខភាគ​ស្រុក​មី​ស្វៀង​មាន​បក្ខ​ជន​ចំ​នួន​១៨រូប​ ដែល​ទទួល​សញ្ញាលក្ខ​ណ៍​អា​យុបក្ស​ ក្នុង​​​នោះ​ គណៈ​អចិន្ត្រៃ​យ៍​បក្ស​ស្រុក ​ជូន​ចំ​ពោះ​សម​មិត្ត​ចំ​នួន​៥រូប​និង​គណៈ​កម្មាធិការ​បក្ស​មូល​ដ្ឋាន​ជូន​ចំ​ពោះ​សម​មិត្ត​១៣រូប​៕

ធៀង​ញឹង-សុផល