តាមស្ថិតិ ទូទាំងទីរួមខេត្តមាន២.២៦៣គ្រួសារ ដែលត្រូវការជំនួយផ្ទះនៅ ក្នុងនោះកសាងថ្មី១.៧៤២គ្រួនិងជួសជុល៥២១គ្រួ។ លទ្ធផលដែលបែងឱ្យបណ្តាឃុំ សង្កាត់ក្នុង៣លើកចំនួន២.២៤៩ខ្នង នៅសល់១៤ខ្នងមិនទាន់បែងអាស្រ័យស្នើបង្វែរមកលើកទី២។ ជាក់ស្តែងគឺ២៨៦គ្រួសារក្រ ១.៦១៨គ្រួសារក្បែរក្រ និង១១៧គ្រួសារក្រចំណុះកម្មវិធីអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច ២៤២គ្រួសារអ្នកមានសគុណជួបការលំបាកពីផ្ទះនៅ។ គិតមកដល់ថ្ងៃ២៥ ឧសភា សរុបផ្ទះដែលបានកសាងសម្រេចគឺ១.៧៧៦ខ្នង នៅសល់៤៨៧ខ្នង បានបណ្តាឃុំ សង្កាត់ផ្សព្វផ្សាយអនុវត្ត នឹងសម្រេចក្នុងខែមិថុនាឆ្នាំ២០២៥។
![]() |
ទិដ្ឋភាពសន្និបាតបូកសរុបការចលនាប្រឡងប្រណាំងនិងបំផុសចលនាលើកប្រឡងប្រណាំងជាកំពូល៣០ថ្ងៃយប់ “ព្រួតដៃបំបាត់ផ្ទះបណ្តោះអាសន្នផ្ទះទ្រុឌទ្រោម” នៅទីរួមខេត្តវិញចូវ(សុកត្រាំង)។ |
ដើម្បីសម្រេចទិសដៅដាក់ចេញ សមមិត្តត្រឹងជីវ៉ឹង-អនុប្រធានគណៈកម្មាធិការប្រជាជនទីរួមខេត្តបានបំផុសចលនាលើកប្រឡងប្រណាំងជាកំ ពូល៣០ថ្ងៃយប់ “ព្រួតដៃបំបាត់ផ្ទះបណ្តោះអាសន្នផ្ទះទ្រុឌទ្រោម” (ចាប់ពីថ្ងៃទី១៩ឧសភាដល់ថ្ងៃទី១៩មិថុនាឆ្នាំ២០២៥) លើទូទាំងទីរួមខេត្ត។បំផុសចលនារាល់ថ្នាក់ គណៈផ្នែក កងកម្លាំងប្រដាប់អាវុធ អាជីវកម្ម កម្មាភិបាល បក្ខជន បុគ្គលិកនិងទូទាំងប្រជាជនទីរួមខេត្តពង្រីកស្មារតី “ជួយគ្នាទៅវិញទៅមក” របស់ជនជាតិវៀតណាម ដោយទង្វើជាក់ស្តែង ព្រួតដៃផ្សព្វផ្សាយអនុវត្តសម្រេចជោគជ័យលើកប្រឡងប្រណាំង។ លើកប្រឡងប្រណាំងជាកំពូលដោយមានទិសស្លោក “នរណាមានអ្វីគប់វាល់ហ្នឹង នរណាមានកម្លាំងគប់វាល់កម្លាំង នរណាមានថវិកាគប់វាល់ថវិកា នរណាមានតិចគប់វាល់តិច នរណាមានច្រើនគប់វាល់ច្រើន”។ រាល់ប្រជាជន រាល់អង្គការលើមូលដ្ឋានសមត្ថកិច្ច ភារៈ ពង្រីកអស់ពីសមត្ថភាព ប្តេជ្ញា ទទួលខុសត្រូវ ម្ចាស់ការ ច្នៃប្រឌិត ដើម្បីព្រួតដៃ រួមចំណែកបង្កភាពចលនាឱ្យបានទូលំទូលាយ ពិតប្រាកដ ប្រសិទ្ធភាពដើម្បីអនុវត្តសម្រេចជោគជ័យទិសដៅបំបាត់ទាំងស្រុងផ្ទះបណ្តោះអាសន្នផ្ទះទ្រុឌទ្រោមជូនប្រជាជនលើភូមិដ្ឋានទីរួមខេត្តដល់ថ្ងៃទី១៩មិថុនាឆ្នាំ២០២៥។
![]() |
ស្ងើចសរសើរបណ្តាសមូហភាពនិងបុគ្គលឆ្នើមដែលចូលរួមជំនួយប្រជាជនបំបាត់ផ្ទះបណ្តោះអាសន្នផ្ទះទ្រុឌទ្រោម។ |
ថ្លែងការណ៍ក្នុងសន្និបាត សមមិត្តហូធីកឹមដាវ សង្កត់ធ្ងន់ ឆ្លងតាមបំផុសចលនាលើកប្រឡងប្រណាំងជាកំពូល ទីរួមខេត្តវិញចូវនឹងពង្រីករាល់ប្រភពកម្លាំងសម្រេចផែនការបំបាត់ផ្ទះបណ្តោះអាសន្នផ្ទះទ្រុឌទ្រោមជូនគ្រួសារក្រ គ្រួសារក្បែរក្រ លើភូមិដ្ឋានទីរួមខេត្ត។ ដើម្បីសម្រេចបានប្រការនេះ ប្រធានអនុមន្ទីរ គណៈ ផ្នែក ភូមិភាគគប្បីពង្រីកភារកិច្ចធ្វើជាគំរូ ឈានមុខ ប្តេជ្ញាដឹកនាំ ចង្អុលការតាមស្មារតី “កម្មាភិបាល បក្ខជនធ្វើមុន ប្រជាជនធ្វើតាមក្រោយ”។ ទន្ទឹមនោះ ជំរុញការស្របមតិ ជំនួយរបស់បណ្តាស្ថាប័ន អាជីវកម្ម អង្គការ ឯកជនចំពោះគ្រួសារក្រ គ្រួសារក្បែរក្រ គ្រួសារដែលមានជីវភាពលំបាក។ ដំណាក់កាលអនុវត្តធានាម៉ឺងម៉ាត់បណ្តាបទដ្ឋាន អភិក្រម សេចក្តីកំណត់និងអនុវត្តត្រឹមត្រូវតាមច្បាប់ក្នុងដំណាក់កាលអនុវត្តជំនួយផ្ទះនៅជូនប្រជាជនចំមុខសញ្ញា គុណភាព ជាក់ស្តែង ប្រសិទ្ធភាព មិនទុកឱ្យកើតឡើងអសកម្ម ពុករលួយ ខ្ជះខ្ជាយ។
នាឱកាសនេះ គណៈកម្មាធិការប្រជាជនទីរួមខេត្តវិញចូវបានជូនលិខិតសរសើរដល់សមូហភាពចំនួន១១និងបុគ្គលចំនួន៣០រូបដែលសម្រេចបានស្នាដៃឆ្នើមក្នុងការផ្សព្វផ្សាយអនុវត្ត”បំបាត់ផ្ទះបណ្តោះអាសន្នផ្ទះទ្រុឌទ្រោម”៕
សុងលេ-សុផល
Thông tin bạn đọc
Đóng Lưu thông tin