គណៈវប្បធម៌-សង្គមនៃក្រុមប្រឹក្សាប្រជាជនខេត្តសុកត្រាំង ពិនិត្យឯកសារចំនួន២ ដើម្បីដាក់​​ជូនក្រុមប្រឹក្សាប្រជាជនខេត្តសុកត្រាំង ក្នុងសម័យប្រជុំលើកទី៣៣

14:58, 09/05/2025

ព្រឹកថ្ងៃទី៩ ឧសភា នៅការិយាល័យតំណាងរដ្ឋសភានិងក្រុមប្រឹក្សាប្រជាជនខេត្តសុកត្រាំង គណៈវប្បធម៌-សង្គមនៃក្រុមប្រឹក្សាប្រជាជនខេត្ត បានចាត់តាំងសម័យប្រជុំត្រួតពិនិត្យឯកសារ​ចំណុះ​វិស័យ ដើម្បី​​ដាក់​ជូនក្នុងសម័យប្រជុំលើកទី៣៣ នៃក្រុមប្រឹក្សាប្រជាជនខេត្ត នីតិកាលទី១០។ អញ្ជើញចូលរួមមាន​សមមិត្តលីរដ្ឋា-សមាជិកបក្សខេត្ត អនុប្រធានក្រុមប្រឹក្សាប្រជាជនខេត្តសុកត្រាំង ង្វៀងហ្វាងផុង-ប្រធានគណៈវប្បធម៌-សង្គម នៃក្រុមប្រឹក្សាប្រ​ជា​ជនខេត្ត ថ្នាក់ដឹកនាំស្ថាប័ន មន្ទីរ គណៈផ្នែកពាក់ព័ន្ធខេត្ត។

ក្នុង​សម័យ​ប្រ​ជុំ​គណៈ​វប្បធ​ម៌​-​សង្គម​នៃ​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ខេត្ត​ បាន​ពិនិត្យ​លើ​ឯកសារ​ចំនួន​  ​ជាក់​ស្តែង៖​ សេច​ក្តី​ស្នើ​លេខ​១៤០/TTr-UBND ​របស់​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​ ស្តីពី​ការ​បែង​ចែក​ថវិកា​រដ្ឋ ​(ទុន​បុព្វ​ហេតុ)​ ដើម្បី​អនុវត្ត​កម្មវិធី​ទិស​ដៅ​ជាតិ​បន្ថយ​ក្រ​ស្ថេរ​ភាព​ ឆ្នាំ​២០២៥​ នៅ​លើ​ភូមិដ្ឋាន​ខេត្ត​ សេច​ក្តី​ស្នើ​លេខ​១៣៥/​TTr-UBND របស់​គណៈ​កម្មាធិការ​ប្រ​ជា​ជន​ខេត្ត ​ស្តីពី​ការ​ចេញ​សេច​ក្តី​សម្រេច​ឧបត្ថម្ភ​ដោះ​ស្រាយ​ការ​លំ​បាក​ក្នុង​ការ​ចំណាយ​ថវិកា​ស​កម្ម​ភាព​សម្រាប់​មជ្ឈ​មណ្ឌល​សុខា​ភិ​បាល​ស្រុក ​(ម្ចាស់​ការក្រុម​​ទី២ ​ក្រុម​ទី៣)​ និង​មន្ទីរ​ពេទ្យ​​៣០ ​មេសា ​(​ម្ចាស់​ការ​ក្រុម​ទី៣)​ នៅ​លើ​ភូមិដ្ឋាន​ខេត្ត។

ទិដ្ឋភាពនៃសម័យប្រជុំ។
ទិដ្ឋភាពនៃសម័យប្រជុំ។

តំ​ណាង​ទាំង​ឡាយ​ភាគ​ច្រើន​បាន​យល់​ព្រម​ជា​មួយ​ខ្លឹម​សារ​នៃ​សេច​ក្តី​សំណើរ ​មាន​មតិ​មួយចំ​នួន​គប់​វាល់​ ដើម្បី​បំ​ភ្លឺ​បន្ថែមអំ​ពីបញ្ហា​ពាក់​ព័ន្ធ​មួយ​ចំនួន។​ ក្នុង​នោះ ​តំណាង​ទាំង​ឡាយ​បាន​ស្នើ​ឱ្យ​ធ្វើ​មានការ​បំ​ភ្លឺនូវ​រាល់​បញ្ហា​ ខាង​ក្រោម ការ​បែង​ចែក​ជាក់​ស្តែង​នូវ​ប្រភព​ថវិកា​រដ្ឋ ​(ទុន​បុព្វ​ហេតុ) ​ស្មារតី​ទទួល​ខុស​ត្រូវ​នៃ​មូលដ្ឋាន​ក្នុង​ការ​អនុវត្ត​ ភាព​​ប្រា​កដ​នៃ​ការ​ចំណាយ​លើ​ការ​អនុវត្ត ​ប្រ​ភព​ធន​ធាន ​ខ្លឹម​សារ​នៃ​ការ​អនុវត្ត​ការ​ចំណាយ​លើ​ការ​ងារ​បន្ទាន់ ​ទិន្នន័យ​ធា​នា ​ឈ្មោះ​សេច​ក្តី​ព្រាង​នៃ​សេច​ក្តី​សម្រេច​។ល។ ​ក្រៅ​ពីនេះ​ តំណាង​ក៏​បាន​យក​ចិត្ត​ទុក​ដាក់​គប់​វាល់​ក្នុង​ការ​ប្រើ​ប្រាស់​ពាក្យ ទិន្នន័យ​ឯក​សារ​ឱ្យ​សម​ស្រប។

បន្ទាប់​ពីបាន​ស្តាប់​ការ​ពន្យល់ ​គប់វាល់ ​កិច្ច​ពិភាក្សា​នៃតំ​ណាង​ទាំង​ឡាយ​ សមមិត្ត​លីរដ្ឋា​ បាន​ស្នើឱ្យ​អង្គ​ភាព​រួម​​ស្រាវ​ជ្រាវ ​ដើម្បី​បំ​ពេញ​សេច​ក្តី​សំ​ណើរ ​សេច​ក្តី​ព្រាង​សេច​ក្តី​សម្រេច ​ធានា​ ​ត្រូវ​តាម​ការ​កំ​ណាត់។ ​សង្ឃឹម​ថា​អង្គ​ភាព​តែង​តែ​សកម្ម​ក្នុង​ការ​អនុវត្ត​ភារកិច្ច ​ប្រ​គល់​គណៈ​វប្បធម៌​-​សង្គម​ នៃ​ក្រុម​ប្រឹក្សា​ប្រជា​ជន​ខេត្ត ​ស្រាវ​ជ្រាវ​ឱ្យ​បាន​ហ្មត់​ចត់​ សហការ​ជា​មួយ​អង្គភាព​ជំនាញ ​ដើម្បី​ធា​នា​ការ​រាយ​ការណ៍​ដាក់​ជូន​អចិន្ត្រៃយ៍​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ខេត្ត៕

ស៊ើមម៉ាយ​-​លីហាន់​