ក្នុងពិធីប្រជុំ ថ្នាក់ដឹកនាំបណ្តាមន្ទីរ គណៈផ្នែកនានានិងគណៈជនជាតិនៃក្រុមប្រឹក្សាប្រជាជនខេត្ត បានផ្តល់យោបល់ចំពោះខ្លឹមសារឯកសារសម្រាប់លើកជូនបែងថវិការដ្ឋឆ្នាំ២០២៥ (ទុនបុព្វហេតុ) អនុវត្តកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិចនៅលើភូមិដ្ឋានខេត្ត បែងផែនការទុនបុព្វហេតុថវិកាមជ្ឈិម (ទុននៅសល់ពីនោះបែងបទក្រោយពីកែសម្រួលសេចក្តីសម្រេចលេខ១១១/២០២៤/QH15នៅសេចក្តីសម្រេចលេខ៦១/NQ-HĐND ចុះថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ របស់ក្រុមប្រឹក្សាប្រជាជនខេត្ត) អនុវត្តកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិចនៅលើភូមិដ្ឋានខេត្តឆ្នាំ២០២៥។
![]() |
ថ្នាក់ដឹកនាំគណៈជនជាតិនៃក្រុមប្រឹក្សាប្រជាជនខេត្តសុកត្រាំង បានគប់វាល់យោបល់ខ្លឹមសារនៃឯកសារច្បាប់។ |
ទិសដៅកសាងលើកជូនដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចផ្សារភ្ជាប់នឹងដោះស្រាយល្អបណ្តាបញ្ហាសង្គម បន្ថយក្រ បំព្រួញគម្លាតពីការរស់នៅ ប្រាក់ចំណូលនៃតំបន់ជនជាតិភាគតិចប្រៀបនឹងមធ្យមរួមរបស់ខេត្ត។ បន្ថយចំនួនឃុំ ភូមិដែលលំបាកពិសេស កសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច-សង្គមឆ្លើយតបតម្រូវការ ភារកិច្ចអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនិងជីវភាពរបស់ប្រជាជន។ អនុវត្តសមភាពភេទនិងដោះស្រាយបណ្តាបញ្ហាចាំបាច់ចំពោះនារីនិងកុមារ។ កសាងប្រព័ន្ធនយោបាយមូលដ្ឋានរឹងមាំ លើកកម្ពស់បរិមាណ គុណភាពកងជួរកម្មាភិបាល បុគ្គលិក និយោជិត ពលករជាជនជាតិភាគតិច។
បណ្តាផ្នែកនានាក៏បានគប់វាល់យោបល់មួយចំនួនពីខ្លឹមសារនៃឯកសារច្បាប់សម្រាប់លើកជូន ដើម្បីធានាឱ្យសមស្របជាមួយភាពជាក់ស្តែងនិងធានាជាមូលដ្ឋានគតិយុត្តិ។ ទន្ទឹមនឹងនោះ ឯកភាពដើម្បីលើកជូនខ្លឹមសារនេះនៅក្នុងសម័យប្រជុំប្រធានបទពេលខាងមុខរបស់ក្រុមប្រឹក្សាប្រជាជនខេត្ត៕
សុងលេ-សុផល
Thông tin bạn đọc
Đóng Lưu thông tin