ថ្ងៃទី១៤ ឧសភា នៅមជ្ឈមណ្ឌលវប្បធម៌និងសន្និបាតខេត្តសុកត្រាំង មន្ទីរជនជាតិនិងសាសនាបានចាត់តាំងពិធីជួបជុំ ដើម្បីព័ត៏មានអំពីស្ថានភាពសេដ្ឋកិច្ច-សង្គម គោលនយោបាយជនជាតិ សាសនាដល់ព្រះចៅអធិការនិងគណៈកម្មការវត្តទក្ខិណនិកាយខ្មែរ នៅលើភូមិដ្ឋានខេត្តសុកត្រាំងឆ្នាំ២០២៥។ អញ្ជើញចូលរួមមានបណ្តាសមមិត្តហូធីកឹមដាវ-អនុលេខាប្រចាំការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត ងោហ៊ុង-សមាជិកគណៈអចិន្ត្រៃយ៍បក្សខេត្ត ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត លីរដ្ឋា-សមាជិកបក្សខេត្ត អនុប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត ង្វៀងវ៉ាំងខើយ-សមាជិកបក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត តំណាងថ្នាក់ដឹកនាំបណ្តាមន្ទីរ គណៈផ្នែកខេត្ត ស្រុក ទីរួមខេត្តនិងតំណាងជាង២០០អង្គ រូប ដែលជាព្រះចៅអធិការ គណៈកម្មការវត្តទក្ខិណនិកាយខ្មែរ។
![]() |
ថ្នាក់ដឹកនាំខេត្តសុកត្រាំង ចូលរួមពិធីជួបជុំដើម្បីព័ត៌មានអំពីស្ថានភាពសេដ្ឋកិច្ច-សង្គម គោលនយោបាយជនជាតិ សាសនាដល់ព្រះចៅអធិការនិងគណៈកម្មការវត្តទក្ខិណនិកាយខ្មែរ នៅលើភូមិដ្ឋានខេត្តសុកត្រាំង ឆ្នាំ២០២៥។ |
ក្នុងពិធីជួបជុំថ្នាក់ដឹកនាំខេត្តសុកត្រាំង បានព័ត៌មានអំពីការរៀបចំចាត់តាំងឡើងវិញនូវអង្គភាពរដ្ឋបាលគ្រប់ថ្នាក់និងកសាងទម្រង់ចាត់តាំងរដ្ឋអំណាចភូមិភាគពីរថ្នាក់។ គោលការណ៍និងបទដ្ឋាននៃការរៀបចំអង្គភាពរដ្ឋបាលថ្នាក់ឃុំ ត្រូវធានាសមស្រប សកម្មភាពប្រកបដោយប្រសិទ្ធភាព បម្រើប្រជាជននិងអាជីវកម្មបានល្អ មិនបង្កើតស្រុកតូចឡើយ បន្ទាប់ពីការរៀបចំរួច ទូទាំងប្រទេសនឹងបន្ថយអង្គភាពរដ្ឋបាលថ្នាក់ឃុំ ប្រមាណពី៦០%-៧០%។
ពីស្ថានភាពសេដ្ឋកិច្ច-សង្គមក្នុងត្រីមាសទី១ ឆ្នាំ២០២៥ ខេត្តសម្រេចបានលទ្ធផលយ៉ាងសកម្មមួយចំនួន ដោយអត្រាកំណើន GRDP កើនឡើង៤,៦% បើធៀបនឹងឆ្នាំ២០២៤ សរុបតម្លៃផលិតផលតាមទិសធរមាន សម្រេច២២.២៤១ពាន់លានដុង។ បណ្តាគោលនយោបាយសុខុមាលភាពសង្គមចំពោះជនជាតិភាគតិច បានយកចិត្តទុកដាក់ផ្សព្វផ្សាយអនុវត្តយ៉ាងល្អ ពិសេស ការជួសជុល សង់ផ្ទះនៅតាមកម្មវិធីបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមត្រូវបានជំរុញ។ គិតមកដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ ទូទាំងខេត្តសម្រេចបានចំនួន៥.៨៩៥ខ្នង ស្រូបអត្រា៨៩% ក្នុងនោះ កម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គម មាន៤៥៨ខ្នងសម្រេច៥២,១៧%ផែនការ សរុបថវិកាអនុវត្ត២៤៣,៥៧ពាន់លានដុង។
ក្នុងពិធីជួបជុំ បណ្តាព្រះចៅអធិការវត្តទក្ខិណនិកាយខ្មែរ បានចូលរួមថ្លែងការណ៏ទាក់ទិននឹងស្ថានភាពសកម្មភាពសាសនារបស់វត្តទក្ខិណនិកាយខ្មែរនាពេលកន្លងនិងស្ថានភាពសកម្មភាពក្នុងពេលខាងមុខ ការរួមដំណើររបស់ព្រះសង្ឃនិងគណៈកម្មការវត្តក្នុងការអនុវត្តគោលការណ៍ គោលនយោបាយជនជាតិនិងរាល់ការចលនាប្រឡងប្រណាំងនៅភូមិភាគ។
ថ្លែងប្រសាសន៍ក្នុងពិធីជួបជុំ សមមិត្តង្វៀងវ៉ាំងខើយ បានកត់សំគាល់និងស្ងើចសរសើរចំពោះការគប់វាល់ដ៏សំខាន់របស់ព្រះចៅអធិការ គណៈកម្មការវត្តទក្ខិណនិកាយខ្មែរក្នុងការឃោសនា ចលនាពុទ្ធបរិស័ទនិងជនរួមជាតិខ្មែរគោរពប្រតិបត្តិការនូវគោលការណ៍ គោលនយោបាយរបស់បក្ស ក្រឹត្យច្បាប់របស់រដ្ឋ ចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនិងបណ្តាចលនាប្រឡងប្រណាំងស្នេហាជាតិ។ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានស្នើឱ្យមន្ទីរជនជាតិនិងសាសនា បន្តសហការជាមួយបណ្តាផ្នែក អង្គការមហាជន ភូមិភាគទទួលទាន់ពេលនូវគោលការណ៍ គោលនយោបាយថ្មីជាប្រចាំ ពិសេស គឺច្បាប់ស្តីពីជំនឿ សាសនានិងបណ្តាឯកសារពាក់ព័ន្ធ បង្កើនការឃោសនាបង្កការឯកភាពក្នុងជនរួមជាតិ សាសនាលើគោលការណ៍ ដែលរួមបញ្ចូលអង្គភាពរដ្ឋបាលថ្នាក់ឃុំ ខេត្តនិងមិនរៀបចំអង្គភាពរដ្ឋបាលថ្នាក់ស្រុក៕
ហុងទើ-លីហាន់
Thông tin bạn đọc
Đóng Lưu thông tin