ក្នុងសម័យប្រជុំ តំណាងបានស្តាប់បណ្តាស្ថាប័នជំនាញដែលមានការអនុញ្ញាតពីប្រធានគណៈកម្មាធិការប្រជាជនខេត្ត អនុម័តនូវសំណើ សេចក្តីព្រាងសេចក្តីសម្រេចស្តីពី៖ កែសម្រួល បន្ថែមមាត្រាមួយចំនួននៃសេចក្តីសម្រេចលេខ១៣/២០១៩/NQ-HĐND ចុះថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩ របស់ក្រុមប្រឹក្សាប្រជាជនខេត្ត បានអនុម័តលើតារាងតម្លៃដីគ្រប់ប្រភេទនៅលើភូមិដ្ឋានខេត្ត ដំណាក់កាល២០២០-២០២៤ ដែលបានកែសម្រួល បំពេញបន្ថែមក្នុងសេចក្តីសម្រេចលេខ៨/២០២៣/NQ-HĐND ចុះថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ របស់ក្រុមប្រឹក្សាប្រជាជនខេត្ត កែសម្រួលផែនការបែងចែកទុនវិនិយោគអភិវឌ្ឍថវិកាខេត្ត(ទុនផ្ទឹមស្មើ) ដំណាក់កាល២០២១-២០២៥ អនុវត្តកម្មវិធីទិសដៅជាតិកសាងជនបទថ្មី នៅលើភូមិដ្ឋានខេត្ត (កែសម្រួលលើកទី២) កែសម្រួលផែនការបែងចែកទុនវិនិយោគអភិវឌ្ឍថវិកាខេត្ត លើកទី១ (ទុនផ្ទឹមស្មើ) ឆ្នាំ២០២៥ អនុវត្តកម្មវិធីទិសដៅជាតិកសាងជនបទថ្មី នៅលើភូមិដ្ឋានខេត្ត (លើកទី៤) បែងចែកទុនថវិការដ្ឋ (ទុនបុព្វហេតុ) អនុវត្តកម្មវិធីទិសដៅជាតិបន្ថយក្រស្ថេរភាពឆ្នាំ២០២៥ នៅលើភូមិដ្ឋានខេត្ត កែសម្រួលផែនការវិនិយោគរដ្ឋរយៈពេលមធ្យម ដំណាក់កាល២០២០-២០២៥ បណ្តាប្រភពទុនចំណុះថវិកាភូមិភាគគ្រប់គ្រង កែសម្រួលផែនការវិនិយោគរដ្ឋឆ្នាំ២០២៥ បណ្តាប្រភពទុនថវិកាភូមិភាគ បញ្ជីរាយនាមសេវាបុព្វហេតុសាធារណៈដោយប្រើប្រាស់ថវិការដ្ឋនៅលើភូមិដ្ឋានខេត្ត បែងចែកទុនថវិការដ្ឋឆ្នាំ២០២៥ (ទុនបុព្វហេតុ) អនុវត្តកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គម តំបន់ជនជាតិភាគតិចនៅលើភូមិដ្ឋានខេត្ត បែងចែកផែនការទុនបុព្វហេតុថវិកាមជ្ឈិម (ថវិកាដែលនៅសល់មិនទាន់បានបែងចែកក្នុងសេចក្តីសម្រេចលេខ៦១/NQ-HĐND ចុះថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ របស់ក្រុមប្រឹក្សាប្រជាជនខេត្ត) អនុវត្តកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គម តំបន់ជនជាតិភាគនៅលើភូមិដ្ឋានខេត្តឆ្នាំ២០២៥។
![]() |
តំណាងចូលរួមសម័យប្រជុំ លើកទី៣៣ (ប្រធានបទ) របស់ក្រុមប្រឹក្សាប្រជាជនខេត្តសុកត្រាំង។ |
ពិភាគ្សាក្នុងសម័យប្រជុំ តំណាងបានលើកឡើងថា គណៈកម្មាធិការប្រជាជនខេត្ត បានចែងយ៉ាងច្បាស់អំពីមូលដ្ឋានច្បាប់សម្រាប់កំណត់លទ្ធភាពនៃការកាត់បន្ថយ បង្កើនផែនការប្រភពចំណូលចំណុះថវិកាភូមិភាគ ដើម្បីកែសម្រួល រៀបចំឱ្យមានការវិនិយោគអភិវឌ្ឍន៍ទាន់ពេល បញ្ជីនៃការកាត់បន្ថយ ការបន្ថែមនិងការបែងចែកដើមទុនសម្រាប់កម្មវិធី គម្រោងដែលធានាដោយតាមមាត្រា៥៥និង៥៦នៃច្បាប់ស្តីពីការវិនិយោគសាធារណៈឆ្នាំ២០២៤។ ការបំពេញបន្ថែម កែសម្រួល កាត់បន្ថយ បង្កើនប្រភពទុនរវាងកម្មវិធី គម្រោងក្នុងផែនការសមស្របជាមួយស្ថានភាពជាក់ស្តែងនិងធានាបាននូវគោលការណ៍ លក្ខឋាន កម្រិតតាមការកំណត់។ ចំពោះសំណើទាក់ទងនឹងទុនកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នៅតំបន់ជនជាតិភាគតិច តំណាងឯកភាពចាំបាច់ត្រូវអនុម័តសេចក្តីសម្រេចបែងចែកដើមទុនដែលនៅសល់ ដើម្បីបំពេញបន្ថែមថវិកាសម្រាប់អង្គភាព គម្រោងសមាសភាគដែលមានសមត្ថភាពអនុវត្តនិងផ្តល់ផ្ទេរថវិកាក្នុងឆ្នាំ២០២៥ ដើម្បីអនុវត្តនិងផ្តល់ផ្ទេរប្រភពទុនអតិបរិមាដែលបានមជ្ឈិមប្រគល់ជូនខេត្តសុកត្រាំង។
![]() |
អនុម័តសេចក្តីសម្រេច។ |
សម័យប្រជុំអនុម័តសេចក្តីសម្រេចចំនួន១០។
![]() |
សមមិត្តហូធីកឹមដាវ-អនុលេខាប្រចាំការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត ថ្លែងប្រសាសន៍បិទវគ្គសម័យប្រជុំ។ |
ថ្លែងប្រសាសន៍បិទវគ្គសម័យប្រជុំ សមមិត្តហូធីកឹមដាវ បានស្នើឱ្យគណៈកម្មាធិការប្រជាជនខេត្ត យកចិត្តទុកដាក់ចង្អុលការអនុវត្តនូវសេចក្តីសម្រេចដែលទើបនឹងអនុម័ត ធានាត្រូវតាមបែបបទ ការកំណត់នៃច្បាប់។ អនុវត្តយ៉ាងម៉ឺងម៉ាត់ ព្រមៗគ្នាលើដំណោះស្រាយសមស្រប ដើម្បីជំរុញការផ្តល់ផ្ទេរទុនវិនិយោគសាធារណៈ ផែនការដើមទុនដែលបានប្រគល់ឆ្នាំ២០២៥ ពិសេស គឺការផ្តល់ផ្ទេរដើមទុនសម្រាប់កម្មវិធីទិសដៅជាតិ។ ផ្តោតលើដោះស្រាយការលំបាក បញ្ហានានា ដើម្បីជំរុញល្បឿនអនុវត្តគម្រោងវិនិយោគរដ្ឋនិងឯកជននៅលើភូមិដ្ឋានខេត្ត ពិសេស គឺសំណង់ គម្រោងសំខាន់ៗ។ អនុវត្តការងាររៀបចំប្រព័ន្ធគ្រប់គ្រងរដ្ឋប្រកបដោយប្រសិទ្ធភាព ទាន់ពេលនិងធានាបាននូវសកម្មភាពធម្មតាក្នុងអំឡុងពេលនៃការរៀបចំឡើងវិញ។ គណៈអចិន្ត្រៃយ៍ក្រុមប្រឹក្សាប្រជាជន បណ្តាគណៈនៃក្រុមប្រឹក្សាប្រជាជន ក្រុមតំណាងនិងតំណាងក្រុមប្រឹក្សាប្រជាជនខេត្ត បង្កើនការងារត្រួតពិនិត្យការផ្សព្វផ្សាយអនុវត្តសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាប្រជាជន ចាត់តាំងរាល់សកម្មភាពត្រួតពិនិត្យតាមផែនការ៕
សុងឡេ-លីហាន់
Thông tin bạn đọc
Đóng Lưu thông tin