![]() |
បណ្តាសមមិត្តថ្នាក់ដឹកនាំនិងតំណាងទាំងឡាយចូលរួមពិធីបំផុស។ |
ក្នុងពេលកន្លង ក្រៅពីប្រមូលផ្តុំចង្អុលការដោះស្រាយសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម គណៈកម្មាធិការបក្ស រដ្ឋអំណាច អង្គការនយោបាយសង្គមនានា តែងយកចិត្តទុកដាក់ក្នុងការកសាងអង្គការសហជីពរឹងមាំ គិតអានជីវភាព សម្ភារៈស្មារតីដល់អ្នកពលកម្ម។ ក្នុងឆ្នាំ២០២៤ ខេត្តបានជួយឧបត្ថម្ភផ្ទះសហជីពចំនួន៥៧ខ្នង សរុបថវិកាជិត៣ពាន់លានដុង ជូនអំណោយ៣៣.០០០ចំណែកនាឱកាសតេតង្វៀងដាង សរុបថវិកាជាង១១ពាន់លានដុង។ ទន្ទឹមនឹងនោះ បណ្តាអាជីវកម្មនៅលើភូមិដ្ឋានខេត្ត ក៏បានយកចិត្តទុកដាក់លើការអនុវត្តវិធានការទប់ស្កាត់ហានិភ័យការអន់ថយ បង្ការគ្រោះថ្នាក់ការងារក្នុងអង្គភាព ឆ្លងតាមនោះ ក្នុងឆ្នាំ២០២៤ ទូទាំងគ្រោះថ្នាក់ពលកម្មមានតែ២ករណីប៉ុណ្ណោះដែលកើតឡើងក្នុងទូទាំងខេត្ត។
![]() |
ថ្នាក់ដឹកនាំគណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្តសុកត្រាំង ជូនប័ណ្ណសរសើររបស់គណៈកម្មាធិការប្រជាជនខេត្ត ដល់សមាជិកសហជីព។ |
ថ្លែងប្រសាសន៍ក្នុងពិធីបំផុស សមមិត្តង្វៀងវ៉ាំងខើយ បានសង្កត់ធ្ងន់ថា ខែកម្មករផ្សារភ្ជាប់ជាមួយសកម្មភាពសុវត្ថិភាព អនាម័យពលកម្មឆ្នាំ២០២៥ នេះជាឱកាសដើម្បីរំលឹកឡើងវិញនូវប្រពៃណីវីរភាពរបស់កម្មករក្នុងទិវាពលកម្មអន្តរជាតិ (១ ឧសភា) ឆ្លងតាមនោះ បញ្ជាក់ពីតួនាទីឈានមុខរបស់កម្មករក្នុងបុព្វហេតុកសាងនិងការពារមាតុភូមិ។ ទន្ទឹមនឹងនោះ ស្ងើចសរសើរចំពោះសមិទ្ធផលពលកម្ម លើកកម្ពស់ការយល់ដឹងអំពីសុវត្ថិភាព អនាម័យពលកម្មនិងប្តេជ្ញាបន្តសកម្មភាព ដើម្បីអនាគតប្រកបដោយចីរភាពធ្វើឱ្យវណ្ណៈកម្មករឈានមុខក្នុងការឈានចូលយុគសម័យថ្មី។
សមមិត្តង្វៀងវ៉ាំងខើយ ក៏បានស្នើដល់មន្ទីរ ផ្នែក ភូមិភាគ បណ្តាអង្គការនិងអាជីវកម្ម អ្នកពលកម្មបន្តអនុវត្តប្រកបដោយប្រសិទ្ធភាពនូវសារាចរលេខ៣១-CT/CW ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ របស់គណៈលេខាបក្ស ស្តីពីបន្តបង្កើនការដឹកនាំរបស់បក្ស ចំពោះការងារសុវត្ថិភាព ពលកម្មក្នុងស្ថានភាពថ្មី បង្កើនការឃោសនា ផ្សព្វផ្សាយចំណេះដឹងផ្នែកច្បាប់ ពីសុវត្ថិភាពពលកម្ម បណ្តាវិធានការ ទប់ស្កាត់គ្រោះថ្នាក់ការងារ ជំងឺវិជ្ជាជីវៈ សិទ្ធិនិងកាតព្វកិច្ចរបស់អ្នកពលកម្ម អ្នកប្រើពលកម្មដោយទម្រង់សមស្របជាច្រើន បើកទូលាយទាន់ពេល ស្ងើចសរសើរ ជូនរង្វាន់ដល់សមូហភាព បុគ្គល ទម្រង់ល្អៗ របៀបធ្វើប្រកបដោយប្រសិទ្ធភាពក្នុងសុវត្ថិភាព ពលកម្ម។ ទន្ទឹមនឹងនោះ បណ្តាអាជីវកម្មត្រូវផ្សព្វផ្សាយការងារសុវត្ថិភាពពលកម្ម គ្រប់គ្រង ទប់ស្កាត់គ្រោះថ្នាក់ការងារដល់អ្នកពលកម្ម អ្នកពលកម្មត្រូវមានចំណេះដឹង ជំនាញដើម្បីធ្វើការប្រកបដោយសុវត្ថិភាព បណ្តាអង្គការថ្នាក់ខេត្ត បន្តពង្រីកមុខងារតំណាង គិតអានកាពារសិទ្ធិ ផលប្រយោជន៍ស្របច្បាប់របស់សមាជិកសហជីព។ល។
![]() |
ថ្នាក់ដឹកនាំគណៈកម្មាធិការបក្សខេត្តនិងសហជិពពលកម្មខេត្តសុកត្រាំង ជូនតារាងនិមិត្តរូបផ្ទះសហជីពដល់សមាជិកសហជីព។ |
ក្នុងពិធីបំផុសមានបុគ្គលចំនួន៩៣រូប ជាសមាជិកសហជីពដែលកំពុងធ្វើការនៅអាជីវកម្មបានទទួលប័ណ្ណសរសើរពីប្រធានគណៈកម្មាធិការប្រជាជនខេត្ត ចំពោះស្នាដៃឆ្នើមក្នុងចលនាពលកម្មពូកែ ពលកម្មច្នៃប្រឌិតដំណាក់កាល២០២៣-២០២៤។ ក្រៅពីនេះ សហជិពពលកម្មខេត្តជូនតារាងនិមិត្តរូបផ្ទះសហជីពដល់សមាជិកចំនួន២២រូប ជូនអំណោយ១០០ចំណែកដល់សមាជិកអ្នកពលកម្មដែលមានស្ថានភាពលំបាក កាសែតពលកម្មជូនអាហារូបករណ៍៥០ចំណែក ដល់សិស្សានុសិស្សដែលជាកូនរបស់សមាជិកសហជីព អ្នកពលកម្មជនជាតិភាគតិចមានស្ថានភាពលំបាកកំពុងធ្វើការក្នុងអាជីវកម្មនៅលើភូមិដ្ឋានខេត្ត។
![]() |
ថ្នាក់ដឹកនាំគណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនសុកត្រាំង ជូនអំណោយលើកទឹកចិត្តកម្មករកំពុងធ្វើការនៅក្រុមហ៊ុនចំកាត់ Tuntex សុកត្រាំងវៀតណាម។ |
បន្ទាប់ពីពិធីបំផុស ថ្នាក់ដឹកនាំគណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្ត បានសួរសុខទុក្ខ ជូនអំណោយលើកទឹកចិត្តកម្មករចំនួន១០រូប កំពុងធ្វើការក្នុងក្រុមហ៊ុនចំកាត់Tuntex សុកត្រាំងវៀតណាម៕
តឹងផាក-លីហាន់
Thông tin bạn đọc
Đóng Lưu thông tin