ក្រុមប្រតិភូរបស់គណះ​កម្មាធិការ​បក្សខេត្ត ធ្វើការជាមួយគណៈអចិន្ត្រៃយ៍បក្សស្រុកចូវថាញ់

17:20, 07/05/2025

ព្រឹកថ្ងៃទី៧ ខែឧសភា នៅគណៈកម្មាធិការបក្សស្រុកចូវថាញ់ (សុកត្រាំង) សមមិត្តហូធីកឹមដាវ - អនុលេខាប្រចាំការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្តសុកត្រាំង ជាប្រធានក្រុមប្រតិភូ​ធ្វើការជាមួយគណៈអចិន្ត្រៃយ៍បក្សស្រុកចូវថាញ់អំពីការផ្សព្វផ្សាយអនុវត្តភារកិច្ចសំខាន់​ៗ​មួយចំនួនលើភូមិដ្ឋានស្រុក។ អញ្ជើញទៅជាមួយក្រុមប្រតិភូមានសមមិត្តង្វៀនវ៉ាំងខើយ-សមាជិកបក្សខេត្ត អនុប្រធានគណៈ​កម្មាធិការប្រជាជនខេត្ត ថ្នាក់ដឹកនាំគណៈកម្មាធិការត្រួតពិនិត្យបក្សខេត្ត ថ្នាក់ដឹកនាំគណៈចាត់តាំងបក្សខេត្ត គណៈឃោសនាអប់រំនិងប្រជាចលនា​បក្សខេត្ត គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត មន្ទីរជនជាតិនិងសាសនា។ ទទួលនិងធ្វើការជាមួយក្រុមប្រតិភូ​មាន​សមមិត្តផាមអាញ់មិញ-​សមាជិកបក្សខេត្ត លេខាបក្សស្រុកចូវថាញ់ បណ្តាសមមិត្តក្នុងគណៈអចិន្ត្រៃយ៍បក្សស្រុកនិងថ្នាក់ដឹកនាំ​គណៈ ផ្នែកថ្នាក់ស្រុក។

ក្នុង​ពិធី​ធ្វើ​ការ សមមិត្ត​ផាម​អាញ់​មិញ-សមាជិក​បក្ស​ខេត្ត លេខា​បក្ស​ស្រុក​ចូវ​ថាញ់​ បាន​ផ្តល់​​​​ព័ត៌មាន​អំ​ពី​លទ្ធ​ផល​អនុវត្ត​ភារកិច្ច​នយោបាយ​ពី​ដើម​​​ឆ្នាំ​២០២៥​ មក​ដល់​ពេល​បច្ចុប្បន្ន​ លើ​ភូមិដ្ឋាន​ស្រុក។ តាម​នោះ គណៈ​កម្មាធិការ​បក្ស​ស្រុក គណៈ​កម្មាធិការ​ប្រ​ជា​ជន​ស្រុក​ បាន​កសាង​គ្រោង​ការ​​ពី​ការ​រៀប​ចំ ស្នើ​បញ្ចូល​ប្រ​ព័ន្ធ​គ្រប់​គ្រងរដ្ឋ បម្រុង​ក្រោយ​ពេល​បញ្ចប់​​​​​ដំណើរ​ការ​របស់​បក្ខ​ភាគ​ស្រុក​នឹង​បង្កើត​បក្ខ​ភាគ​ចំ​នួន​៤​រួម​មាន៖ បក្ខ​ភាគ​ឃុំ​ភូ​តឹម បក្ខ​ភាគ​ឃុំ​អាងនិញ បក្ខ​ភាគ​ឃុំ​ធ្វឹង​ហ្វា បក្ខ​ភាគ​ឃុំ​ហូ​ដាក់​គៀង។

សមមិត្តហូធីកឹមដាវ - អនុលេខាប្រចាំការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្តសុកត្រាំងមានលើកធ្វើការជាមួយគណៈអចិន្ត្រៃយ៍បក្សស្រុកចូវថាញ់។
សមមិត្តហូធីកឹមដាវ-អនុលេខាប្រចាំការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្តសុកត្រាំង​ធ្វើការជាមួយគណៈអចិន្ត្រៃយ៍បក្សស្រុកចូវថាញ់។

បណ្តា​គ្រោង​ការ​បញ្ចូល​បាន​កសាង​លើ​មូលដ្ឋាន​ធានា​​បាន​ការ​សម​ស្រប​អំ​ពី​ដែន​រដ្ឋ​បាល ងាយ​ស្រួល​​ក្នុង​ការ​គ្រប់​គ្រង អភិ​វឌ្ឍសេដ្ឋ​កិច្ច​-សង្គម​និង​លំ​នឹង​ជីវភាព​របស់​ប្រ​ជាជន។ ស្រុក​នឹង​បន្ត​ការ​តាម​ដាន ណែនាំ​បណ្តា​ឃុំ​​ដែល​នឹង​បញ្ចូល​អនុ​វត្ត​ល្អ​ការ​ងារ​​រៀប​ចំ​​អំ​ពី​​​មូល​ដ្ឋាន​​សម្ភារៈ កម្មា​ភិបាល ទ្រព​សម្បត្តិ​​រដ្ឋ​និង​បណ្តា​បញ្ហា​មាន​ពាក់​ព័ន្ធ ធានា​​ការ​រៀប​ចំ​​​ស្រប​តាម​ការ​កំ​ណត់​ ម៉ត់​ចត់​និង​ប្រ​សិទ្ធ​ភាព។​ ផ្សព្វ​ផ្សាយ​អនុ​វត្ត​គម្រោង​ការ​ទូទៅ​អំ​ពី​ការ​រៀប​ចំ​ប្រ​ព័ន្ធ​គ្រប់​គ្រង​រដ្ឋ​​នៃ​ប្រ​ព័ន្ធ​នយោបាយ​របស់​ស្រុក​ចូវ​ថាញ់​បំព្រួញ ដំ​ណើរ​ការប្រកបដោយសុពល​ភាព​និង​ប្រ​សិទ្ធ​ភាព។ លទ្ធ​ផល​ បន្ថយ​៣​អង្គ​ភាព ប្រ​ធាន​ការិយា​ល័យ​២រូប​និង​ប្រ​ធាន​គណៈ​១រូប​។

ចំ​ពោះ​ការ​ងារ​រៀប​ចំ​មហា​សន្និបាត​បក្ខ​ភាគ​គ្រប់​ថ្នាក់​ គណៈ​អចិន្ត្រៃយ៍បក្ស​ស្រុក​​ចូវ​ថាញ់​ បាន​ដឹក​នាំ ចង្អុល​ការ​ចាត់​តាំង​ជោគ​ជ័យ​មហា​សន្និបាត​សាខា​បក្ស​ចំ​ណុះ​បក្ខ​ភាគ​មួលដ្ឋាន ​អាណត្តិកាល​២០២៥​-២០២៧ ចំ​ពោះ១៣៣​សាខា​បក្ស​ចំ​ណុះ​គណះ​កម្មាធិការ​បក្ស​​មូលដ្ឋាន។ ឆ្លង​តាម​នោះ បាន​បោះ​ជ្រើស​៤៨២​សមមិត្ត​ថ្នាក់​គណៈកម្មា​ធិការ​​សាខាបក្ស។ ផ្សព្វ​ផ្សាយ ជ្រួត​ជ្រាប​សារាចរ​លេខ​ ៣៥-CT/TW ចុះ​ថ្ងៃទី​១៤ ខែ​មិថុនា ឆ្នាំ​២០២៤ ​របស់​ការិយា​ល័យ​នយោបាយស្តី​ពី​មហា​សន្និបាត​បក្ខ​ភាគ​គ្រប់​ថ្នាក់ឆ្ពោះ​ដល់​មហា​សន្និបាត​តំ​ណាង​ទូ​ទាំង​ប្រ​ទេស​លើក​ទី​១៤ របស់​បក្ស​ដល់​បណ្តា​សា​ខា​បក្ស បក្ខ​ភាគ​​ចំណុះ​។ មក​ដល់​ពេល​នេះ គណៈ​ប្រតិបត្ត​ការ​បក្ខ​ភាគ​ឃុំ​ ទី​រួម​ស្រុក​បាន​បង្កើត​អនុ​គណៈ​ជា​ច្រើន​ដើម្បី​បម្រើ​មហា​សន្និ​បាត។

ទន្ទឹម​នឹង​នោះ​ គណះ​កម្មាធិការ​បក្ស​ស្រុក​ចូវ​ថាញ់​បាន​ប្រ​មូល​ផ្តុំ​ដឹក​នាំ ចង្អុល​ការ​​អភិ​វឌ្ឍសេដ្ឋ​កិច្ច-​សង្គម។ គ្រួ​សារ​មាន​តម្រូវ​ការ​បំ​បាត់​ផ្ទះ​បណ្តោះ​អាសន្ន​ ផ្ទះ​ទ្រុឌ​ទ្រោម​លើ​ភូមិដ្ឋាន​ស្រុក​ សរុប​៣៤៧​គ្រួ ដោយ​សរុប​ថវិការ​ជាង​១៥​ពាន់​លាន​ដុង។  គិត​ដល់​ថ្ងៃ​ទី​២៤ ខែ​មេសា ឆ្នាំ​២០២៥ ស្រុក​បាន​សាង​សង់ផ្ទះ​​សម្រេច​២៥២/២៦២​​ខ្នង​​ប្រ​គល់​ជូនមុខ​សញ្ញា​ចំ​ណុះ​កម្ម​វិធី (​ក្នុង​នោះ សង់​ថ្មី​១៧២​ខ្នង​ ជួ​សជុល​៨០​ខ្នង) នៅ​១០​ខ្នង​កំពុង​សាង​សង់។​​

តំ​ណាង​ទាំង​ឡាយ​ចូល​រួម​ក្នុង​ពិ​ធី​ធ្វើ​ការ​មាន​​យោ​បល់​ជា​ច្រើន​ ដើម្បី​ពិភាក្សា​ទាក់​ទង​ដល់​​បញ្ហា​រៀប​ចំ​ប្រ​ព័ន្ធ​គ្រប់​គ្រង​ ការ​ងារ​រៀប​ចំ​មហា​សន្និ​​បាត​​បក្ខ​ភាគ​គ្រប់​ថ្នាក់​ក្រោយ​ពេល​បញ្ចូល ការ​ងារ​អភិ​វឌ្ឍបក្ខ​ជន​ថ្មី ការចាត់​ចែង ​រៀប​ចំ​កម្មា​ភិ​បាល។ល។​

ថ្លែងប្រសាសន៍ក្នុង​ពិ​ធី​ធ្វើ​ការ សមមិត្ត​ហូ​ធី​កឹម​ដាវ ​​បាន​កត់​សម្គាល់​និង​វាយ​​តម្លៃ​ខ្ពស់ចំពោះ​ស្មារតី​សកម្ម ទទួល​ខុស​ត្រូវ​របស់​គណៈ​អចិន្ត្រៃយ៍​បក្ស​ស្រុក​ចូវ​ថាញ់ ​ក្នុង​ការ​ជ្រួត​ជ្រាប​និង​អនុវត្ត​គោល​ការណ៍​របស់​មជ្ឈិម​និង​របស់​ខេត្ត។ អនុ​លេខា​ប្រ​ចាំ​ការ​បក្ស​ខេត្ត​ បាន​សង្កត់​ធ្ងន់ថា ការ​រៀប​ចំ​​ប្រ​ព័ន្ធ​គ្រប់​គ្រង​ គឺ​ជា​ភារកិច្ច​នយោបាយ​សំ​ខាន់ ត្រូវ​អនុវត្ត​ព្រម​ៗ​គ្នា មាន​របៀបរៀប​រយ ទៅ​តាម​គោល​ការណ៍ “ច្បាស់​មនុស្ស ច្បាស់​ការងារ ច្បាស់​ការ​ទទួល​ខុស​ត្រូវ ច្បាស់​ប្រ​សិទ្ធ​ភាព” ​និង​ត្រូវ​យក​ការ​ប្រ​យោជន៍​រួម​ជា​ចម្បង។ សមមិត្ត​ហូ​ធី​កឹម​ដាវ​ ស្នើគណៈ​អចិន្ត្រៃយ៍​បក្ស​ស្រុក​ចូវ​ថាញ់ បន្ត​ការ​យក​ចិត្ត​ទុក​ដាក់​ដល់​​សតិ​អារម្មណ៍ លើក​ទឹក​ចិត្ត​កម្មា​ភិ​បាល និយោ​ជិត ខិត​ខំ​​អនុវត្ត​ល្អ​ភារកិច្ច យក​ចិត្ត​ទុក​ដាក់​​រៀប​រៀង​ឯក​សារមហា​សន្និបាត​បក្ខ​ភាគ​គ្រប់​ថ្នាក់ អាណត្តិ​កាល​២០២៥​-២០៣០។ ខ្លឹម​សារ​សេចក្តីព្រាង​តាម​ការ​ចង្អុល​ការ​របស់​ថ្នាក់​លើ វាយ​តម្លៃលើ​គ្រប់វិស័យ​ស្ថាន​ភាព​អនុវត្ត​សេច​ក្តី​សម្រេច​​នី​តិកាល​មុន កំ​ណត់​ច្បាស់​ទិស​ដៅ​ ភារកិច្ច​និង​វិធាន​ការ​អភិ​វឌ្ឍន៍​ក្នុង​នី​តិ​កាល​ថ្មី៕

ថាច់​ពេជ្រ - អិន​ទ្វឹង​