![]() |
តំណាងទាំងឡាយចូលរួមសន្និបាតនៅកន្លែងបន្តផ្ទាល់មជ្ឈមណ្ឌល។ |
សន្និបាតបានស្តាប់សាស្ត្រាចារ្យរង បណ្ឌិតដាំងឌិញគ្វី-អតីតអនុរដ្ឋមន្ត្រីក្រសួងការបរទេស ព័ត៌មានអំពីបញ្ហាសំខាន់ៗរបស់ពិភពលោកនាពេលថ្មីៗនេះ ដូចជា៖ លោកដូណាល់ត្រាំ បានជាប់ឆ្នោតជាប្រធានាធិបតីសហរដ្ឋអាមេរិកទី៤៧និងគោលនយោបាយរបស់សហរដ្ឋអាមេរិក ចាប់តាំងពីប្រធានាធិបតី ដូណាល់ត្រាំឡើងកាន់តំណែង ស្ថានភាពជម្លោះមជ្ឈិមបូព៌ា ការប្រកួតប្រជែងសេដ្ឋកិច្ច-សង្គ្រាមពាណិជ្ជកម្មនាពេលថ្មីៗនេះ ស្ថានភាពនៅតំបន់ព្រំដែនសមុទ្រ បណ្តាគោលនយោបាយ ការបរទេសរបស់វៀតណាមក្នុងយុគសម័យថ្មី។
ឆ្លងតាមសន្និបាត គោលបំណងគឺដើម្បីផ្តល់ជូនកម្មាភិបាល បក្ខជននូវព័ត៌មានចាំបាច់អំពីស្ថានភាពអន្តរជាតិ ក្នុងប្រទេស ការបរទេសរបស់បក្សនិងរដ្ឋរបស់យើង។ សន្និបាតក៏បានរួមចំណែកលើកកម្ពស់ការយល់ដឹងអំពីព្រឹត្តិការណ៍បច្ចុប្បន្ន សមិទ្ធផលនានា ក្នុងគោលនយោបាយការបរទេសរបស់ប្រទេសយើង ដោយហេតុនេះ បង្ហាញពីតួនាទីនិងការទទួលខុសត្រូវរបស់កម្មាភិបាល បក្ខជនម្នាក់ៗក្នុងការអនុវត្តព័ត៌មានឃោសនា ដើម្បីផ្សព្វផ្សាយនិងអនុវត្តល្អនូវភារកិច្ចដែលបានប្រគល់៕
ជីបាវ-លីហាន់
Thông tin bạn đọc
Đóng Lưu thông tin