គណៈអចិន្ត្រៃយ៍បក្សខេត្តសុកត្រាំង ផ្តល់​​យោបល់លើគម្រោងបញ្ចប់សកម្មភាពនៃបក្ខភាគថ្នាក់ស្រុកនិងឃុំ (ចាស់) និងបង្កើតបក្ខភាគឃុំ សង្កាត់ថ្មី។

21:21, 13/05/2025

ថ្ងៃទី១៣ ឧសភា នៅគណៈកម្មាធិការបក្សខេត្ត គណៈអចិន្ត្រៃយ៍បក្សខេត្តសុកត្រាំង បានបើក​អង្គ​ប្រជុំជាមួយគណៈអចិន្ត្រៃយ៍និងបណ្តាប្រ ធានគណៈចាត់តាំងបក្សស្រុក ទីរួមខេត្ត ក្រុងក្នុងខេត្ត ដើម្បីផ្តល់យោបល់លើគម្រោងបញ្ចប់សកម្មភាពនៃបក្ខភាគស្រុកនិងឃុំ (ចាស់) និងបង្កើតបក្ខភាគឃុំនិងសង្កាត់ថ្មី។ បណ្តាសមមិត្តឡឹមវ៉ាំងម៉ឹង-សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាបក្សខេត្ត ប្រធានក្រុមតំណាងរដ្ឋ​សភាខេត្ត។ ហូធីកឹមដាវ-អនុលេខាប្រចាំការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត ត្រឹងវ៉ាំងឡូវ-អនុលេខាបក្សខេត្ត ប្រធានគណៈ​កម្មា​ធិការប្រជាជនខេត្ត ធ្វើជាអធិបតីសន្និបាត។ អញ្ជើញចូលរួមសន្និបាតនៅមានបណ្តាសមមិត្តជាសមាជិកគណៈអចិន្ត្រៃយ៍បក្សខេត្តនិងតំណាង​​ថ្នាក់ដឹកនាំបណ្តាគណៈកសាងបក្សមជ្ឈិម។

គណៈអចិន្ត្រៃយ៍បក្សខេត្តសុកត្រាំងធ្វើការជាមួយគណៈអចិន្ត្រៃយ៍បក្សទីរួមខេត្តនិងគណៈចាត់តាំងទីរួមខេត្តង៉ាណាំ។
គណៈអចិន្ត្រៃយ៍បក្សខេត្តសុកត្រាំង ធ្វើការជាមួយគណៈអចិន្ត្រៃយ៍បក្សទីរួមខេត្តនិងគណៈចាត់តាំងទីរួមខេត្តង៉ាណាំ។

អនុ​វត្ដសេច​ក្តី​ណែនាំលេខ​៣១-HD/BTCTW ចុះ​ថ្ងៃ​ទី២៣ ខែមេសា ឆ្នាំ២០២៥ នៃ​គណៈ​ចាត់​តាំង​មជ្ឈិម​ ស្តីពីការ​បង្កើត​អង្គ​ការ​បក្ស​ដែល​ស្មើរ​នឹង​អង្គ​ភាព​រដ្ឋ​បាល​នៅ​ភូមិ​ភាគ​និង​រៀប​ចំ​ប្រ​ព័ន្ធ​គ្រប់​គ្រង​ស្ថាប័ន​រណសិរ្សមាតុ​ភូមិ​វៀតណាម​ អង្គ​ការ​មហាជន​ថ្នាក់​ខេត្ត​និង​ឃុំ​ គណៈ​អចិន្ត្រៃ​យ៍​បក្ស​ខេត្ត​ សំ​ណូម​ពរគណៈ​កម្មាធិការ​បក្ស​ ស្ថាប័ន​ អង្គ​ភាព​ ភូមិ​ភាគ​ក្នុង​ខេត្ត​ប្រ​មូលផ្តុំ​​ចង្អុល​ការ​និង​អនុ​វត្ត​យ៉ាង​ម៉ឺងម៉ាត់នូវ​ខ្លឹម​សារ​នៃ​សេច​ក្តី​ណែនាំដល់​អង្គ​ការ​បក្ស​និង​បក្ខ​ជន​។ ចំ​ពោះ​ការ​បង្កើត​បក្ខ​ភាគ​ឃុំ​ សង្កាត់​និង​តំ​បន់​ពិសេស​ (ថ្នាក់​ឃុំ​ថ្មី) ក្រោយ​ពីការ​រួម​បញ្ចូល​​​និង​​រៀប​ចំ​អង្គ​ភាព​រដ្ឋ​បាល​នៅ​ថ្នាក់​ឃុំ​ គណៈ​អចិន្ត្រៃ​យ៍​បក្ស​ខេត្ត​ សំ​ណូម​ពរ​គណៈ​ចាត់​តាំង​បក្ស​ខេត្ត​ ធ្វើសេនាធិការ​ ណែនាំ ពិនិត្យ​កសាង​គម្រោង​បញ្ចប់​សកម្ម​ភាព​នៃ​បក្ខ​ភាគ​ថ្នាក់​ស្រុក​ ឃុំ​ចាស់​ បង្កើត​បក្ខ​ភាគ​ឃុំ​ថ្មី។

ក្នុង​អង្គ​ប្រ​ជុំ​នេះ​ ថ្នាក់​ដឹក​នាំគណៈ​កម្មាធិការ​បក្ស​ស្រុក​ ទីរួម​ខេត្ត​ ក្រុង​បាន​រាយ​ការ​ណ៍​ពី​គម្រោង​បញ្ចប់​សកម្ម​ភាព​នៃ​បក្ខ​ភាគ​ស្រុក​ ឃុំ​ (ចាស់​) និង​បង្កើត​បក្ខ​ភាគ​ឃុំ​ សង្កាត់​ថ្មី។ គណៈ​ចាត់​តាំង​បក្ស​ខេត្ត​ រាយ​ការ​ណ៍​ពី​ការ​ពិនិត្យ​គម្រោង​ បញ្ហាមួយ​ចំ​នួន​នៅ​មាន​ការ​លំ​បាក​នៅ​តាម​ភូមិ​ភាគ​នីមួយ​ៗដូច​ ចំ​នួន​កម្មាភិបាល​និង​បុគ្គលិកដែល​រៀប​ចំ​ខ្ពស់​ជាង​ក្រប​ខណ្ឌ​ដែល​បាន​ប្រ​គល់​។ មិនទាន់​​​មាន​គោល​នយោ​​​បាយ​​ជាក់​ស្តែង​ ដើម្បី​ជំនួយ​ដល់​អ្នក​ដែល​ធ្វើការ​មិន​ទទួល​បន្ទុក​ថ្នាក់​ឃុំ​ក្រោយ​ពីបញ្ចប់​ភារកិច្ច​ មាន​សម​មិត្ត​ខ្លះ​មិន​ទាន់​ចូល​ជាសមាជិក​អតីត​យុទ្ធ​ជន​ ប៉ុន្តែ​ស្ថិត​ក្នុង​ក្រប​ខណ្ឌត្រូវ​បាន​រៀប​ចំ​។

បណ្តា​សម​មិត្ត​ក្នុង​គណៈ​អចិន្ត្រៃ​យ៍​បក្ស​ខេត្ត​ មាន​ច្រើន​មតិគប់វាល់​​​​និង​បាន​ឯកភាព​ជាមូល​ដ្ឋាន​​ចំ​ពោះ​គម្រោង​នានា​របស់​ភូមិ​ភាគ​។ ទន្ទឹម​នឹង​នោះ​ ក៏​សំ​ណូម​ពរក្រោយ​ពីបញ្ចប់​សកម្ម​ភាព​ថ្នាក់​ស្រុក​ គប្បីពិនិត្យ បង្កើត​មជ្ឈ​មណ្ឌលសេវា​សាធារណៈ​ដូច​ជា មជ្ឈ​មណ្ឌលវប្បធ​ម៌​ កីឡានិង​ប្រ​ព័ន្ធ​ផ្សព្វ​ផ្សាយ​ គណៈ​គ្រប់​គ្រង​គម្រោង​ មជ្ឈ​មណ្ឌលជំរុញ​កសិកម្ម​និង​នេសាទកម្ម​ គណៈ​គ្រប់​គ្រង​ផ្សារ ចំ​ណត​ឡាន​ក្រុង​ជាដើម​ ដើម្បី​បម្រើប្រ​ជាជន​បណ្តា​ឃុំ​និង​សង្កាត់​ ក្រោយ​ពីការ​រួម​បញ្ចូល​ សម​ស្រប​និង​ឯកភាព​ជាមួយ​ទម្រង់​របស់​ខេត្ត​ ក្រោយ​ពីការ​រួម​បញ្ចូល​។

ថ្លែង​ការ​ណ៍​ក្នុង​អង្គ​ប្រ​ជុំ​ សម​មិត្ត​ឡឹម​វ៉ាំងម៉ឹង បាន​វាយ​តម្លៃ​ខ្ពស់​ចំ​ពោះ​ការ​ងារ​ម្ចាស់​ការ​សហ​ការ​នៃភូមិ​ភាគ​ជាមួយ​បណ្តាស្ថាប័ន​ជំនាញធ្វើសេនាធិការ​​ ជំនួយ​ការ​គណៈ​កម្មាធិការ​បក្ស​ បណ្តា​ស្ថាប័ន​ អង្គ​ភាព​ពាក់​ព័ន្ធ​ផ្សព្វ​ផ្សាយ​អនុ​វត្ត​ល្អ​បណ្តា​ភារកិច្ច​ពីការ​រៀប​ចំ​ប្រ​ព័ន្ធ​គ្រប់​គ្រងរដ្ឋ​ បញ្ចប់​អង្គ​ភាព​រដ្ឋ​បាល​ថ្នាក់​ស្រុក​ រៀប​ចំ​អង្គ​ភាព​រដ្ឋ​បាល​ថ្នាក់​ឃុំ​។ ក្រោយ​ពីមាន​សេច​ក្តី​សម្រេច​បង្កើត​បក្ខ​ភាគ​ថ្នាក់​ឃុំ​ថ្មី គណៈ​អចិន្ត្រៃ​យ៍​បក្ខ​ភាគ​ថ្នាក់​ឃុំ​ចេញសេច​ក្តី​សម្រេច​បង្កើត​ស្ថាប័ន​ធ្វើសេនាធិការ​ ជំនួយ​ការ​និង​អង្គ​ភាព​បុព្វ​ហេតុនៃ​គណៈ​កម្មាធិការ​បក្ស​ថ្នាក់​ឃុំ​តាម​សេច​ក្តី​កំ​ណត់​។

លេខាប​ក្សខេត្ត​ឡឹម​វ៉ាំងម៉ឹង បាន​ឯកភាព​ជាមួយ​គម្រោង​ បញ្ចប់​សកម្ម​ភាព​របស់​គណៈ​កម្មាធិ​ការ​បក្ស​ស្រុក​ ឃុំ​ចាស់​និង​បង្កើត​គណៈ​កម្មាធិការ​បក្ស​ឃុំ​ សង្កាត់​ថ្មី។ ទន្ទឹម​នឹង​នោះ​ ស្នើប​ណ្តាភូមិ​ភាគ​ពីការ​រៀប​ចំ​អង្គ​ការ​នយោបាយ​-សង្គម​ បណ្តា​សមាគមមហាជន​បក្ស​ រដ្ឋ​ដែល​ប្រ​គល់​ចំ​ណុះ​រណសិរ្សមាតុ​ភូមិ​វៀតណាម​ថ្នាក់​ឃុំ​ត្រូវ​ព្រម​គ្នា​ជាមួយ​ការ​រៀប​ចំ​រដ្ឋ​បាល​តាម​ផែន​ការ​របស់​គណៈ​អចិន្ត្រៃ​យ៍​បក្ស​ខេត្ត​អនុ​វត្ត​រៀប​ចំ​ រួម​បញ្ចូល​អង្គ​ភាព​រដ្ឋ​បាល​ថ្នាក់​ខេត្ត​ ថ្នាក់​ឃុំ​និង​ចាត់​តាំង​ប្រ​ព័ន្ធ​រដ្ឋ​អំ​ណាច​២ថ្នាក់​តាម​កិច្ច​ចង្អុល​ការ​របស់​មជ្ឈិម​។ ទន្ទឹមនោះ​ យក​ចិត្ត​ទុក​ដាក់​ការ​ងារ​រៀប​ចំ​កម្មាភិបាល​ ដោយ​ម៉ឺងម៉ាត់ សម​ស្រប​និង​ការ​ស្រប​មតិខ្ពស់​៕

ជីបាវ​-សុផល