ត្រៀមបម្រុងបូកសរុបការងារជម្រើសនិងកោះ​ហៅ​ពលរដ្ឋចូលកងទ័ពឆ្នាំ២០២៥

17:38, 29/05/2025

ថ្ងៃទី២៩ ឧសភា នៅអគ្គ​មេ​បញ្ជាការយោធាខេត្តសុកត្រាំង សមមិត្តត្រឹងវ៉ាំងឡូវ-អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ប្រធានក្រុមប្រឹក្សាកាតព្វកិច្ចយោធាខេត្ត ធ្វើជាអធិបតីកិច្ចប្រជុំត្រៀមបម្រុងសន្និបាតបូកសរុបការងារជម្រើសនិងកោះ​ហៅ​ពលរដ្ឋចូលកងទ័ពឆ្នាំ២០២៥និងទិស ដៅភារកិច្ចឆ្នាំ២០២៦។

ក្នុង​ការ​ងារ​ជម្រើស​និង​កោះ​ហៅ​​ពល​រដ្ឋ​ចូល​កង​ទ័ពឆ្នាំ២០២៥ ក្រុម​ប្រឹក្សា​កាត​ព្វកិច្ច​យោធា បណ្តា​គណៈ​ផ្នែក​ អង្គ​ការ​មហាជន​គ្រប់​ថ្នាក់​បាន​កសាង​ផែន​ការ​ ណែនាំនិង​សហការ​អនុ​វត្ត​ព្រម​ៗគ្នា​ បណ្តាដំ​ណោះ​ស្រាយសម្រេច​​​យ៉ា​ងសកម្ម​។ បណ្តា​ភូមិ​ភាគ​ចាត់​តាំង​ការ​ងារ​ក្តាប់​ដំណឹង​ពល​រដ្ឋ​ចុះ​ឈ្មោះបំពេញ​កាត​ព្វ​កិច្ច​យោ​ធាលើក​ដំបូង​ក្នុង​កម្រិត​អា​យុ​ត្រៀម​បម្រុង​ចូល​កង​ទ័ព។ ការ​ងារ​ពិនិត្យ​​សម្រេច​កាត​ព្វកិច្ច​យោធាលើក​ទី១ លើក​ទី២  ជម្រើស​ដំបូង​និង​ពិនិត្យ​សុខ​ភាព​ ប្រ​ជុំ​ពិភាក្សាលើក​ទី១ លើក​ទី២បាន​អនុ​វត្ត​ដោយ​ម៉ឺងម៉ាត់ ត្រូវ​តាម​សេច​ក្តី​កំ​ណត់​។

គណៈ​កម្មាធិការ​ប្រ​ជាជន​ខេត្ត​ ចាត់​តាំង​​សហប្រ​តិបត្តិការ​ប្រ​គល់​កង​ទ័ព​ឆ្នាំ២០២៥ ជាមួយ​បណ្តា​អង្គ​ភាព​ត្រូវ​តាម​សេច​ក្តី​កំ​ណត់​។ តាម​នោះ​ ខេត្ត​សុក​​ត្រាំង​ បាន​ចាត់​តាំង​ប្រ​គល់​កង​ទ័ពសម្រេច​១០០% បរិមាណភាគ​ថ្នាក់​លើប្រ​គល់​ដល់​បណ្តា​អង្គ​ភាព​។

សមមិត្តត្រឹងវ៉ាំងឡូវ-អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ប្រធានក្រុមប្រឹក្សាកាតព្វកិច្ចយោធាខេត្តថ្លែងការណ៍ក្នុងពិធីប្រជុំត្រៀមបម្រុងសន្និបាតបូកសរុបការងារជម្រើសនិងអំពាវនាវពលរដ្ឋចូលកងទ័ពឆ្នាំ២០២៥។
សមមិត្តត្រឹងវ៉ាំងឡូវ-អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ប្រធានក្រុមប្រឹក្សាកាតព្វកិច្ចយោធាខេត្តថ្លែងការណ៍ក្នុងពិធីប្រជុំត្រៀមបម្រុងសន្និបាតបូកសរុបការងារជម្រើសនិងកោះ​ហៅ​ពលរដ្ឋចូលកងទ័ពឆ្នាំ២០២៥។

ក្រុម​ប្រឹក្សា​កាត​ព្វកិច្ច​យោធាខេត្ត​បាន​ពិភាក្សា អនុ​ម័ត​ប​ណ្តាលក្ខ​ឋាន​ឱ្យ​ពិន្ទុ​ និង​ស្រុក​ ទីរួម​ខេត្ត​ ក្រុង​ទាំង​១១ ទាំង​អស់​​បាន​ស្នើបែងប្រ​ភេទ​សម្រេច​ភារកិច្ច​ឆ្នើម​ ក្នុង​នោះ​ ស្នើចំ​ណាត់​ថ្នាក់​លេខ​មួយ​ដល់​ទីរួម​ខេត្ត​វិញចូវ​ លេខ​ពីរដល់​ទីក្រុង​សុក​ត្រាំង​និង​ស្រុក​ឡុង​ភូទទួល​ចំ​ណាត់​ថ្នាក់​លេខ​បី។ ទន្ទឹម​នោះ​ ពិភាក្សា ឯកភាព​បរិមាណភាគ​ស្ងើច​សរ​សើរ​សមូហ​ភាព​ បុគ្គល​ថ្នាក់​ខេត្ត​ ថ្នាក់​ស្រុក​ ថ្នាក់​ឃុំ​។

ថ្លែង​ការ​ណ៍​ក្នុង​អង្គ​ប្រ​ជុំ​ សម​មិត្ត​ត្រឹង​វ៉ាំងឡូវ​ ស្នើក្រុម​ប្រឹក្សា​កាត​ព្វកិច្ច​យោធា​ខេត្ត​ក្នុង​ការ​កសាង​ផែន​ការ​ជម្រើស​កង​ទ័ពឆ្នាំ២០២៦ ត្រូវ​តែសម​ស្រប​ជាមួយ​គោល​ការ​ណ៍​រួម​បញ្ចូល​ខេត្ត​ ទន្ទឹម​នោះ​ យក​ចិត្ត​ទុក​ដាក់​ចង្អុល​ការ​ផ្សព្វ​ផ្សាយ​ ណែនាំ តាម​ដានអភិក្រមអនុ​វត្ត​ការ​ងារ​ជម្រើស​កង​ទ័ពដើម្បី​សម្រេ​ច​បាន​លទ្ធ​ផលខ្ពស់​។ ការ​ប្រ​គល់​បរិមាណភាគ​ត្រូវ​ពិនិត្យ​ពីស្ថាន​ភាព​ជាក់​ស្តែង ​ដើម្បី​ធានា​មាន​គ្រប់​ពល​រដ្ឋ​សម្រាប់​ភូមិ​ភាគ​ជម្រើស​កោះ​ហៅ​ចូល​កង​ទ័ព។ ក្នុង​នោះ​ អា​ទិភាព​ជម្រើស​ពល​រដ្ឋ​មាន​ជំនាញបច្ចេក​ទេស​។ ជំរុញ​ការ​ងារ​ផ្សព្វ​ផ្សាយ​ ដើម្បី​លើក​កម្ពស់​ភារៈ​របស់​ពល​រដ្ឋ​ចំ​ពោះ​ភារកិច្ច​កសាង​និង​ការ​ពារ​មាតុ​ប្រទេស​ក្នុង​ស្ថាន​ភាពថ្មី៕

 សុងឡេ-សុផល